ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Metfone និង ធនាគារ​ កា​ណា​ឌី​យ៉ា ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការដ៏​ទូលំទូលាយ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Metfone និង ធនាគារ កា​ណា​ឌី​យ៉ា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដោយ​ភាគី​ទាំង​ពីរ​នឹង​សិក្សា​ស្រាវជ្រាវ​អំពី​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ដំណោះស្រាយ​ឌី​ជី​ថ​ល សន្តិសុខ​សាយ​ប័​រ ថាមពលបៃតង និង​ឡូ​ជី​ស្ទីក ​។

កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជិត ២០ ឆ្នាំ រវាងក្រុមហ៊ុនទាំងពីរ ។ កន្លងមក Metfone បានផ្តល់ជូនធនាគារ កាណាឌីយ៉ា នូវសេវាកម្មទូរសព្ទចល័តសាជីវកម្ម អ៉ីនធឺណិតអចល័ត និងដំណោះស្រាយទូរគមនាគមន៍ផ្សេងៗ ។ អង្គភាពជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី OCIC រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ កោះពេជ្រ និងកោះនរា ក៏កំពុងប្រើប្រាស់សេវាកម្មរបស់ Metfone ផងដែរ ។

ក្រោម​ខ្លឹមសារ​នៃ MOU ភាគី​ទាំង​ពីរ​នឹង​សិក្សា​ អំពី​ការ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​របស់ Metfone ដើម្បី​គាំទ្រ​ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​នៅ​តាម​សាខា​នានា​របស់​ធនាគារ កា​ណា​ឌី​យ៉ា ព្រមទាំង​សេវាកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) និង Cloud ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ។ នៅ​ក្នុង​វិស័យ​ដំណោះស្រាយ​ឌី​ជី​ថ​ល ភាគី​ទាំង​ពីរ​នឹង​សិក្សា​អំពី​ឱកាស​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​កម្មវិធី​តូច​ៗ (mini-apps) នៅ​លើ​វេទិកា​របស់​ភាគី​នីមួយ​ៗ ការ​ភ្ជាប់​សេវាកម្ម​ដែល​បាន​ជ្រើសរើស និង​ការ​ដាក់​ពង្រាយ​ដំណោះស្រាយ Omni-channel SMS ដើម្បី​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន ​។

នៅ​ក្នុង​វិស័យ​សន្តិសុខ​សាយ​ប័​រ វិស័យ​សហប្រតិបត្តិការ​ដែល​បាន​ស្នើ​ឡើង​រួម​មាន ការ​ធ្វើតេស្ត​បញ្ជ្រាប​(penetration testing) សេវាកម្ម​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សន្តិសុខ (SOC) ការ​ការពារ​ការ​វាយប្រហារ DDoS និង​ការ​វាយតម្លៃ​សន្តិសុខ​។ ភាគី​ទាំង​ពីរ​នឹង​សិក្សា​ផង​ដែរ​អំពី​ដំណោះស្រាយ​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​បរិក្ខារ​របស់​ធនាគារ កា​ណា​ឌី​យ៉ា និង​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​បៃតង ដោយ​មាន Metfone ធ្វើ​ជា​ដៃគូ​ផ្នែក​បច្ចេកទេស​។ បន្ថែម​ពី​នេះ Metfone Express នឹង​ត្រូវ​ពិចារណា​លើ​ការ​គាំទ្រ​តម្រូវការ​ឡូ​ជី​ស្ទីក​មួយ​ចំនួន​របស់​ធនាគារ កា​ណា​ឌី​យ៉ា រួម​ទាំង​ការ​ដឹក​ជញ្ជូន​ប័ណ្ណ ឯកសារ និង​សម្ភារ​ផ្សេង​ៗ​ជូន​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស ​។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា អគ្គនាយក​នៃ​ក្រុមហ៊ុន Metfone បាន​មាន​ប្រសាសន៍​ថា​៖ ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ដៃគូ​ទូរគមនាគមន៍​ដ៏​យូរអង្វែង ក្រុមហ៊ុន Metfone និង ធនាគារ កា​ណា​ឌី​យ៉ា នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល សន្តិសុខ​សាយ​ប័​រ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

តំណាង​ក្រុមហ៊ុន​បាន​ចែករំលែក​ថា​៖ «​នៅ​ពេល​អតិថិជន​ទុកចិត្ត និង​ប្រគល់​បញ្ហា​ប្រឈម​មក​ឱ្យ​យើង យើង​ត្រូវ​តែ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រសើរ​ជាង​មុន​ជា​រៀងរាល់ថ្ងៃ​» ដោយ​បន្ថែម​ថា ភាគី​ទាំង​ពីរ​នឹង​បន្ត​សិក្សា និង​អភិវឌ្ឍ​ដំណោះស្រាយ​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​។

កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​សម្រាប់​អាជីវកម្ម និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ដោយ​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ជិត​ពីរ​ទសវត្សរ៍ ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង Metfone និង ធនាគារ កា​ណា​ឌី​យ៉ា ត្រូវ​បាន​រំពឹង​ថា​នឹង​ពង្រឹង​ការ​យក​បច្ចេកវិទ្យា​មក​ប្រកប​ប្រើប្រាស់ លើកកម្ពស់​គុណភាព​សេវាកម្ម និង​បើកឱកាស​ថ្មី​ៗ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ថាមពល​ស្អាត និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ឆ្លើយ​តប​កាន់តែ​ប្រសើរ​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន និង​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ