ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទើបសម្ពោធថ្មីៗ ! មកដឹងពីសម្រស់ មុខងារទំនើបៗ និងតម្លៃបំពាក់លើរថយន្ត SUV ប្រណីត GAC S7 PHEV i4WD

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ អ៊ែន​ មូន រីវើសាយ នារាត្រីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia ប្រកាសសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា ។ ជំហានថ្មីនេះ ឆ្លុះបញ្ចាំងពីសក្តានុពល រួមទាំងឱកាសពង្រីកចំណែកទីផ្សារកាន់តែចាក់ជ្រៅជាងមុន តាមរយៈប្រណីតភាព រចនាបថបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត GAC S7 លើសពីរថយន្ត SUV ទូទៅធម្មតា ។

រថយន្ត GAC S7 រចនាឡើងបង្ហាញពីភាពទាន់សម័យ ទាក់ទាញបែបអនាគត (Futuristic) តាមរយៈចង្កៀងផ្នែកខាងមុខ បង្គុំដោយគ្រាប់អំពូលតូចៗចំនួន 2618គ្រាប់ ផ្តល់ឲ្យរថយន្តអាចផ្លាស់ប្តូរចលនាកែវភ្នែករបស់ចង្កៀង ពិសេសក៏អាចកែសម្រួលដាក់អក្សរបានផងដែរ ។

ជាពិសេស ការប្រើប្រាស់រថយន្តកាន់តែសន្សំសំចៃ ដោយម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ ។

រថយន្តធានាបាននូវការធ្វើដំណើរប្រកបដោយផាសុកភាព ក៏ព្រោះតែវិស្វករ GAC បានគិតគូយ៉ាងល្អិតល្អន់ ដោយរចនាតួរថយន្តនេះឡើងមានវិមាត្រវែង ជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch កាន់តែលើកសម្រស់ និងផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យ ។

ងាកមកផ្នែកខាងក្នុងឯណោះវិញ រថយន្តប្រើប្រាស់ប្រភេទស្បែកប្រណីត Ultra-Soft NAPPA Leather រីឯកៅអីទាំងផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រាស់ជាប្រភេទកៅអីចុចអេឡិចត្រូនិក មុខងារម៉ាស្ស៉ា ខ្នើយកល់ដ៏ទន់ល្មើយ ពិសេសនៅកៅអីជួរទីពីរអាចកាច់ផ្តេក ដោយស្វ័យប្រវត្តិបានដូចគ្នា ។

ជាងនេះទៀតនោះ រថយន្តមានប្រព័ន្ធបំពងសំឡេងយ៉ាងធ្ងន់រណ្តំ ADiGO SOUND PRO AUDIO SYSTEM ចំនួន 22គ្រាប់ ក្នុងនោះក៏មានបំពាក់ភ្ជាប់លើកៅអីអ្នកបើកបរផងដែរ ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយមុខងារ Apple CarPlay & Android Auto អេក្រង់កុងទ័រ 8.88-inch អេក្រង់កម្សាន្ត 15.6-inch រួមទាំងមុខងារសាកថ្មឥតខ្សែ (Wireless Charge) ។

កាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម ។

សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ 2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2 ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។ ដោយឡែកខាងក្រោមនេះ ជាតម្លៃរបស់រថយន្តទាំងពីរ ៖

  • ជម្រើស Option Max មានតម្លៃ $43,000
  • ជម្រើស Option Ultra មានតម្លៃ $47,000

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖

អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

  • GAC Cambodia ជាតំណាងចែកចាយផ្លូវការរថយន្ត GAC នៅកម្ពុជា ក្រោមក្រុមហ៊ុន TH Group ៕ អត្ថបទសហការ
Picture