ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​កសិផល​ខ្មែរ ឆ្នាំ​២០២៦ នាំ​យក​ផលិតផល​កសិកម្ម​ខ្មែរ​ពី​គ្រប់​ទិស​ទី មក​ជួប​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល

1 ថ្ងៃ មុន

រាជធាភ្នំពេញ​ ៖ ពិព័រណ៍​កសិផល​ខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ដោយ​ប្រមូលផ្តុំ​កសិករ សហគមន៍​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​អ្នក​ផលិត​ក្នុងស្រុក​មក​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ដើម្បី​បង្ហាញ និង​ដាក់​តាំង​លក់​ផលិតផល​កសិកម្ម​ខ្មែរ ដែល​មានគុណ​ភាព សុវត្ថិភាព និង​អត្តសញ្ញាណ​ខ្មែរ​ ។

ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​ជំរុញ​ការ​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុងស្រុក បង្កើន​ឱកាស​ទីផ្សារ​ជូន​កសិករ និង​សហគ្រាស​កម្ពុជា ព្រមទាំង​ពង្រឹង​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក្នុង​ការ​លើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​និរន្តរភាព​។

ក្នុង​រយៈពេល​១០​ថ្ងៃនេះ ប្រជាពលរដ្ឋ​នឹង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​អ្នក​ផលិត ស្វែង​យល់​ពី​ប្រភព​នៃ​ផលិតផល និង​គាំទ្រ​កសិករ​ខ្មែរ តាម​រយៈ​ការ​ទិញ​ផលិតផល​ដែល​ផលិត​ដោយ​ដៃ​ខ្មែរ និង​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​។ ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ​រួម​មាន បន្លែ ផ្លែ​ឈើ គ្រឿងទេស កាហ្វេ ទឹកឃ្មុំ ផលិតផល​កែ​ច្នៃ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ប្រភេទ​ទៀត មក​ពី​គ្រប់​តំបន់​នៃ​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ ពិព័រណ៍​ក៏​មាន​សកម្មភាព​ជា​ច្រើន​សម្រាប់​សាធារណជន ដូច​ជា​រួម​មានការ​ចែក​ជូន ផ្លែ​ល្ហុង​សរុប​ចំនួន ១,០០០ ផ្លែ និង ស្ពៃក្រញាញ់​សរុប​ទម្ងន់ ៥០០ គីឡូក្រាម ដោយ​ឥត​គិតថ្លៃ ព្រមទាំង​សកម្មភាព​កម្សាន្ត​ការ​ភ្លក់​ផលិតផល ការ​ចាប់​រង្វាន់ និង​ការ​ចែករំលែក​ចំណេះដឹង​អំពី​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ស្បៀងអាហារ ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន​។

ការ​រៀបចំ​ពិព័រណ៍​កសិផល​ខ្មែរ ឆ្នាំ​២០២៦ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​ទីផ្សារ​ជូន​កសិករ​ខ្មែរ លើកកម្ពស់​តម្លៃ​ផលិតផល​កម្ពុជា និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ក្លាយជា​កម្លាំង​សំខាន់​មួយ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ ពី​ចំការ​ខ្មែរ ក្នុង​ផ្សារ​ទំនើប​ខ្មែរ ដល់​គ្រួសារ​ខ្មែរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>