ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Toyota នាំ​យក​រថយន្ត THE NEW HILUX TRAVO ជំនាន់​ថ្មី​មក​ដល់​កម្ពុជា​ហើយ ក្រោយ​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ជា​ច្រើន​ឆ្នាំ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​បង្ហើប​ការ​មក​ដល់​នៃ​រថយន្ត​ភី​ក​អាប់​ជំនាន់​ថ្មី​ត្រកូល HILUX ទីបំផុត វត្ត​មានបាន​បង្ហាញ​ផ្លូវការ​នៅ​កម្ពុជា​ហើយ​! គឺ រថយន្ត​ម៉ូ​ឌែ​ល THE NEW HILUX TRAVO ដែល​ទើប​ធ្វើការ​សម្ពោធ​កាលពី​ល្ងាច​ថ្ងៃ​ទី ០២ ខែ កក្កដា ឆ្នាំ ២០២៦ នៅ​ឯម​ជ្ឃ​មណ្ឌល​សន្និបាត​អូ​ស៊ី​អាយ​ស៊ី រាជធានី​ភ្នំពេញ​។ ការ​មក​ដល់​របស់ THE NEW HILUX TRAVO មិន​ត្រឹមតែ​ជា​មុខមាត់​នៃ​ម៉ូ​ឌែ​ល​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ជា​រថយន្ត​ភី​ក​អាប់​ជំនាន់​ថ្មី ដែល​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ប្រជាជន​ទូ​ទាំង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

ពិត​ណាស់​! រថយន្ត THE NEW HILUX TRAVO បាន​បើក​ទំព័រ​សករាជ​ថ្មី ជា​រថយន្ត​ជំនាន់​ទី ៩ នៃ​ត្រកូល​រថយន្ត HILUX ដែល​ទទួល​បានការ​គាំទ្រ​ជាស​កល ពោល តាំង​ការ​ចាប់ផ្តើម​ដំបូង​ជំនាន់​ទី​មួយ​នៅ​ឆ្នាំ ១៩៦៨ ហើយ​រថយន្ត​នេះ ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​រថយន្ត​ពហុ​បំណង​អន្តរជាតិ​ច្នៃប្រឌិត​ថ្មី (Innovative International Multi-purpose Vehicle ឬ IMV) ផង​ដែរ​។

ជាក់ស្តែង នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ រថយន្ត THE NEW HILUX TRAVO លោក Hori-San អគ្គនាយករង​ប្រតិបត្តិ​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន តូ​យ៉ូ​តា ម៉ូ​ទ័​រ អាស៊ី បាន​លើក​ឡើង​ថា​៖ «​ចំណោម​រថយន្ត​ក្នុង​គម្រោង​រថយន្ត​ពហុ​បំណង​អន្តរជាតិ​ច្នៃប្រឌិត​ថ្មី (IMV) រថយន្ត​មួយ​ដែល​ឈរឈ្មោះ​មាន​កិត្តិនាម​ល្បីល្បាញ នោះ​គឺ HILUX​។ រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​មកនេះ រថយន្ត HILUX បាន​កសាង​ទំនុកចិត្ត ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ទូ​ទាំង​ពិភពលោក​។ ចំពោះ​អតិថិជន​រាប់​លាន​នាក់ HILUX មិន​គ្រាន់តែ​ជា​រថយន្ត​ភី​ក​អាប់​ប៉ុណ្ណោះ​ទេ វា​គឺជា​ដៃគូ​សម្រាប់​ការងារ ជា​ដៃគូ​សម្រាប់​គ្រួសារ និង ជា​ដៃគូ​សម្រាប់​ជីវិត​។​»

លោក Hori-San បាន​បន្ថែម​ទៀត​ថា​៖ «​រថយន្ត THE NEW HILUX TRAVO នាំ​មក​នូវ​ស្តង់ដា​សកល ប៉ុន្តែ​វា​ត្រូវ​បាន​បំផុសគំនិត​យ៉ាង​ជ្រាលជ្រៅ​ដោយ​ផ្អែក​ទៅ​តាម​តម្រូវការ​របស់​កម្ពុជា​។ វា​នាំ​មក​ជាមួយ​សមត្ថភាព​ខ្លាំង ផាសុកភាព និង នវានុវត្តន៍ ជាមួយនឹង​គោលបំណង​ប្រើប្រាស់​ជាក់ស្តែង​។ រថយន្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​ដែល​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ អ្នក​ដែល​ពង្រីក​អាជីវកម្ម និង អ្នក​ដែល​ជឿ​ថា​ថ្ងៃស្អែក​នឹង​អស្ចារ្យ​ជាង​ថ្ងៃនេះ​។​»

ការ​សម្ពោធ​រថយន្ត​ជំនាន់​ថ្មី THE NEW HILUX TRAVO ក្នុង​ឆ្នាំ ២០២៦ នេះ បាន​មក​ដល់​ទន្ទឹម​គ្នា​នឹង ក្រុមហ៊ុន​តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ឈាន​ដល់​ខួប​អនុស្សាវរីយ៍ «៣៣ ឆ្នាំ​នៃ​ការ​រួម​ដំណើរ​ជាមួយ​កម្ពុជា និង ការ​ឈាន​ជើង​ចូល​ក្នុង​សករាជ​ថ្មី​» ខណៈ​ដែល​ក្រុមហ៊ុន​បាន​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​ទីផ្សារ​កម្ពុជា ក្នុង​ការ​ការ​ផ្ដល់​ជូន​នូវ​រថយន្ដ ដែល​មានគុណ​ភាព​ខ្ពស់ រួម​ទាំង​សេវាកម្ម​ថែទាំ​ប្រកបដោយ​ទំនុកចិត្ត​។

ក្នុង​ឱកាស​នេះ​ដែរ លោក ខេន​សុ​កេ ស៊ឺ​ជី​យ៉ាក់ (KENSUKE TSUCHIYA) អគ្គនាយក​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ថា​៖ «​ថ្ងៃនេះ យើង​មិន​ត្រឹមតែ​ណែនាំ​នូវ​រថយន្ត​ថ្មី តែ​យើង​ក៏​កំពុង​បើក​ជំពូក​ថ្មី​មួយទៀត នៅ​ក្នុង​ដំណើរ​វែង​ឆ្ងាយ​រវាង​ក្រុមហ៊ុន Toyota រថយន្ត HILUX និង ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ចាប់ផ្តើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣​។ រយៈពេល ៣៣ ឆ្នាំ​មកនេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់ ទាំង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទីក្រុង និង ខេត្ត​នានា​បាន​ពង្រីក រួម​ទាំង​អាជីវកម្ម​រីក​ចម្រើន​យ៉ាង​រហ័ស​។ ការ​ឆ្ពោះទៅ​មុខ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប្រកបដោយ​ទំនុកចិត្ត និង មហិច្ឆតា​នេះ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ក៏​បាន​បន្ត​រីក​ចម្រើន​ព្រម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ​។​»

លោក ខេន​សុ​កេ ស៊ឺ​ជី​យ៉ាក់ បាន​រម្លឹក​ទៀត​ថា​៖ «​កាលពី​ខែ​មុន ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី​មួយ ព្រម​ដោយ​ការ​ប្តេជ្ញា​សំខាន់​ៗ​ចំនួន ៤​។ ទី​១) ផ្តល់​នូវ​ជម្រើស​ឡាន​កាន់តែ​ទូលំទូលាយ​ទៅ​តាម​របៀប​រស់នៅ និង តម្រូវការ​ខុស​ៗ​គ្នា​របស់​អតិថិជន​, ទី​២) ណែនាំ​រថយន្ត​ម៉ូ​ដែល​ថ្មី​ជា​ច្រើន​ក្នុង​រយៈពេល​បី​ឆ្នាំ​, ទី ៣) ធ្វើ​ឱ្យ​រថយន្ត Toyota មានការ​ប្រើប្រាស់​កាន់តែ​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​, និង ទី ៤) ជួយ​ដោះស្រាយ​បច្ចេកវិទ្យា​ផ្សេង​ៗ ដើម្បី​ឆ្ពោះទៅ​កាន់​អនាគត​នៃ​ការ​បើកបរ​ប្រកបដោយ​និរន្តរភាព​។ ហើយ​ទីបំផុត ថ្ងៃនេះ​! យើង​បាន​ចាប់ផ្តើម​ប្រែក្លាយ​ការ​ប្តេជ្ញា​ទាំងនេះ​ឱ្យទៅ​ជា​ការ​ពិត​។ យើង​ចាប់ផ្តើម​ជាមួយ​រថយន្ត​មួយ ដែល​ត្រូវ​បាន​ជឿជាក់​បំផុត និង មាន​សារសំខាន់​បំ​ផុ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Toyota នោះ​គឺ រថយន្ត Toyota Hilux ជា​រថយន្ត​មួយ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ពិសេស​ជាមួយ​ប្រជាជន​កម្ពុជា​។​»

ច្រើន​ឆ្នាំ​មកនេះ រថយន្ត HILUX បាន​ក្លាយជា​ដៃគូ​ដ៏​សកម្ម​ជាមួយ​អតិថិជន​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ជាមួយ​សមត្ថភាព​ខ្លាំង រឹង​មាំ ធន់​គ្រប់​ឧបសគ្គ រថយន្ត HILUX បាន​ជួយ​យ៉ាង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ តួយ៉ាង លោក ខេន​សុ​កេ ស៊ឺ​ជី​យ៉ាក់ បាន​និយាយ​ដែរ​ថា​៖ «​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រថយន្ត Hilux បាន​ជួយ​ដល់​អតិថិជន​កម្ពុជា​យ៉ាងច្រើន​នៅ​ទូ​ទាំង​ប្រទេស​។ វា​ជួយ​ដល់​កសិករ​ក្នុង​ការ​នាំ​យក​ផលិតផល​ទៅ​កាន់​ទីផ្សារ​, ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​ពង្រីក​ការ​ដំណើរការ​, ជួយ​ដល់​វិស្វករ ក្រុម​សំណង់ និង អង្គការ ដែល​ធ្វើការ​នៅ​ក្នុង​សហគមន៍​ផ្សេង​ៗ​គ្នា ហើយ​ក៏​ជួយ​ដល់​គ្រួសារ​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ភ្នំពេញ និង បណ្តា​ខេត្ត​នានា​។

សម្រាប់​អតិថិជន​ជា​ច្រើន រថយន្ត HILUX លើស​ពី​ការ​ដឹក​ជញ្ជូន​របស់​ប្រជាជន​កម្ពុជា វា​ជា​ផ្នែក​នៃ​ការងារ វឌ្ឍនភាព និង ដំណើរ​ជីវិត​របស់​ពួក​គេ​។ ចរិតលក្ខណៈ​របស់​រថយន្ត Hilux ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​កម្ពុជា​៖ ខ្លាំង សកម្ម ធន់ និង តែងតែ​ឆ្ពោះទៅ​មុខ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​រថយន្ត Hilux ជាប់​ចំណាត់ថ្នាក់​ដ៏​ពិសេស​នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង ក្នុង​បេះដូង​អតិថិជន​ជា​ច្រើន​។​» ជា​មោក​ភាព​មួយ​សម្រាប់​កម្ពុជា​ផង​នោះ រថយន្ត​ជំនាន់​ថ្មី THE NEW HILUX TRAVO ត្រូវ​បាន​បង្គុំ និង ដំឡើង​ដោយ​វិស្វករ​កម្ពុជា​ទាំងស្រុង​។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​សមត្ថភាព​អាច​បង្គុំ និង ដំឡើងរថយន្ត ដែល​បំពេញ​តាម​ស្តង់ដា​សកល​របស់​ក្រុមហ៊ុន Toyota​។

រីករាយ​នឹង​ចំណុច​នេះ លោក​អគ្គនាយក ខេន​សុ​កេ ស៊ឺ​ជី​យ៉ាក់ បាន​ចង្អុលបង្ហាញ​ដែរ​ថា​៖ «​នៅ​ពេល​យើង​ចាប់ផ្តើម​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា Toyota Tsusho Manufacturing Cambodia នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ ដំបូង​មាន​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ប្រមាណ ២០ នាក់ បាន​មក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​ខ្មែរ ដោយ​បាន​កសាង​មូលដ្ឋាន​ផលិត និង ណែនាំ​ស្តង់ដា Toyota​។ ប៉ុន្តែ​លើក​នេះ ជាមួយ​ការ​ផ្លាស់​ប្តូរ​ម៉ូ​ឌែ​ល​រថយន្ត​ទៅ​ជា THE NEW HILUX TRAVO ស្ថានភាព​មាន​ភាព​ខុស​គ្នា​ឆ្ងាយ ដោយ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ជួយ​លើ​គម្រោង មាន​តែ​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ​។ ការ​ផ្លាស់​ប្តូរ​ម៉ូ​ឌែ​ល​រថយន្ត​ភាគច្រើន ត្រូវ​បាន​ដឹកនាំ​ដោយ​វិស្វករ​ខ្មែរ និង ក្រុមការងារ​ខ្មែរ​។ នេះ​មិន​គ្រាន់តែ​ជា​សមិទ្ធផល​បច្ចេកទេស​នោះ​ទេ វា​ជា​សញ្ញា​នៃ​ការ​រីក​ចម្រើន​។ វា​បង្ហាញ​ថា ឥលូវ​ប្រជាជន​កម្ពុជា​អាច​មាន​សមត្ថភាព​ដំឡើងរថយន្ត ដែល​ស្រប​តាម​ស្តង់ដា​សកល​របស់​ក្រុមហ៊ុន Toyota​។​»

រថយន្ត THE NEW HILUX TRAVO ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជំរុញ​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​មុខ​តាម​រយៈ​ការងារ ជីវិត​ប្រចាំ​ថ្ងៃ និង រាល់​ដំណើរ​ថ្មី​ជា​និច្ច​។ បើ​តាម​យុទ្ធ​សា្ត​ស្ត្រ​ទីផ្សារ​នៃ​រថយន្ត​នេះ លោក Keo Wathenac អគ្គនាយក​ក្រុមហ៊ុន​តូ​យ៉ូ​តា​(​ខេ​ម​បូ​ឌា​) បានឱ្យ​ដឹង​ថា​៖ «​យុទ្ធសាស្ត្រ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ចំនួន ៤ គឺ ផលិតផល​ត្រឹមត្រូវ​សម្រាប់​អតិថិជន​ផ្សេង​ៗ​គ្នា​, មាន​តម្លៃ​រយៈពេល​វែង​, ងាយស្រួល​ចូល​ទីផ្សារ​កម្ពុជា និង ការ​គាំទ្រ​ដែល​អាច​ទុកចិត្ត​បាន​តាម​រយៈ​ភាព​ជា​ម្ចាស់​។ អត្តសញ្ញាណ​របស់​រថយន្ត Toyota គឺ គុណភាព ប្រើប្រាស់​បាន​យូរ និង ភាព​ជឿជាក់ ដែល​វា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​រថយន្ត HILUX និង ជា​ហេតុផល​ត​ជំនាន់​នៃ​អតិថិជន ដែល​ពឹងផ្អែក​ទៅ​លើ​វា​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ជុំវិញ​ពិភពលោក​។ ជាមួយ​រថយន្ត​ម៉ូ​ឌែ​ល THE NEW HILUX TRAVO ជំនាន់​ទី ៩ នេះ វា​ធ្វើ​ឡើង​ដើម្បី​ភាព​ងាយស្រួល​សម្រាប់​តម្រូវការ​អតិថិជន​ខុស​ៗ​គ្នា ខណៈ​រក្សា​បាន​នូវ​តម្លៃ​ដែល​គួរ​ឱ្យ​ទុកចិត្ត ដែល​ក្រុមហ៊ុន Toyota ផ្តល់​ជូន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

អតិថិជន​នឹង​ទទួល​បាន​រថយន្ត​លើស​ពី​ភាព​ខ្លាំង និង ជា​ភី​ក​អាប់​ទំនើប ពួក​គេ​ទទួល​បាន​រថយន្ត Toyota ដែល​សុវត្ថិភាព សេវាកម្ម​ជំនាញ បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស គ្រឿងបន្លាស់​ពិតប្រាកដ និង ទំនុកចិត្ត​លើ​តម្លៃ​នៃ​ការ​ដាក់​លក់​វិញ​។ នេះ​ហើយ​ជា​ហេតុផល ដែល​យើង​ជឿជាក់​ថា រថយន្ត THE NEW HILUX TRAVO មិន​ត្រឹមតែ​ជា​ការ​ទិញ តែ​ជា​ការ​វិនិយោគ​រយៈពេល​វែង​ដ៏​ឆ្លាត​វៃ អាច​ទុកចិត្ត​បាន និង មាន​តម្លៃ​។​»

ការ​សម្ពោធ​រថយន្ត​ភី​ក​អាប់ THE NEW HILUX TRAVO បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ទីផ្សារ​កម្ពុជា ជា​ពិសេស វា​បាន​ផ្លាស់​ប្តូរ​រូបរាង​ទាំងស្រុង ដោយ​ការ​រចនា​ខាងក្រៅ និង ខាងក្នុង​មាន​លក្ខណៈ​ប្រណីត ទំនើប​ខ្លាំង ប្រកបដោយ​ផាសុកភាព​។ រថយន្ត HILUX ជំនាន់​ទី ៩ នេះ បាន​រចនា​ផ្តល់​នូវ​ជម្រើស ៣ ប្រភេទ គឺ HILUX TRAVO RALLY, HILUX TRAVO V-EDITION និង L-EDITION ដែល​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ស្តង់ដា គុណភាព ភាព​ធន់ និង ភាព​ជឿជាក់ ជាមួយ​ម៉ាស៊ីន​ដ៏​មាន​ថាមពល បច្ចេកវិទ្យា​ឆ្លាត​វៃ​ទំនើប និង ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង ទំនុកចិត្ត​ពេញលេញ​ក្នុង​គ្រប់​ស្ថានភាព​ផ្លូវ​។ រថយន្ត THE NEW HILUX TRAVO ជា​ដៃគូ​ដ៏​អស្ចារ្យ​ជាមួយ​ភាព​ធន់​រឹង​មាំ​ឥត​ខ្ចោះ​គ្រប់​ឧបសគ្គ ស័​ក្ត​សិ​ម​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​។ រថយន្ត​ម៉ូ​ឌែ​ល​ថ្មី​នេះ មាន​ជម្រើស​ពណ៌​ចំនួន ៦ ពណ៌​៖ ពណ៌​ប្រផេះ​ផ្លេក​, ពណ៌​លឿង​មាស​, ពណ៌​សកាំ​ម៉ៃ​, ពណ៌​ប្រាក់​ផ្លេក​, ពណ៌​សក្បុស និង ពណ៌​ខ្មៅ​ផ្លេក​។

អំពី ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​)
ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​បើក​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៣ ដោយ​ទទួល​បាន​អាជ្ញា​បណ្ណ​ជា Toyota Authorized Service Station (TASS) ពី Toyota Motor Corporation និង បាន​ទទួល​បាន​អាជ្ញា​បណ្ណ​ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​របស់ Toyota ពី​ក្រសួងពាណិជ្ជកម្ម​។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន «​ក្លាយជា​ម៉ាក​សញ្ញា​ជាតិ​របស់​ប្រទេស​កម្ពុជា​»​។ រយៈពេល ៣៣ ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​បើក​សាខា​ជា​បន្តបន្ទាប់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង តាម​បណ្តា​ខេត្ត​។ ទំនុកចិត្ត​របស់​អតិថិជន​ជាមួយ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ស្តែង​ចេញពី​ការ​ប្រើប្រាស់​រថយន្ត​ប្រកបដោយ គុណភាព ភាព​ធន់ ភាព​ជឿជាក់ បូក​រួម​នឹង​ការ​ផ្តល់​សេវាកម្ម​គិតគូរ​យ៉ាង​ឥត​ខ្ចោះ​ចំពោះ​តម្រូវការ​អតិថិជន​៕ អត្ថបទសហការ