រាជធានីភ្នំពេញ ៖ នៅក្នុងទីផ្សាររថយន្តថ្មី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា បានផ្តល់នូវបទពិសោធន៍ដ៏ល្អ ដល់អតិថិជនពីការប្រើប្រាស់រថយន្តមានគុណភាព ក៏ប៉ុន្តែវាក៏ពាក់ព័ន្ធយ៉ាងខ្លាំងទៅ នឹងសេវាកម្មក្រោយពេលលក់ (Aftersales Service) ដែលអាចទុកចិត្តបានផងដែរ ។ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនបែបនេះ ម៉ាកយីហោរថយន្តថ្មីមួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលកើនឡើងជាបន្តបន្ទាប់ ៖ ដែលពួកគេមិនត្រឹមតែត្រូវឆ្លើយតបនឹងតម្រូវការ នៃភាពរីកចម្រើនរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវតែផ្តល់នូវបទពិសោធន៍ឱ្យបានល្អដល់ម្ចាស់រថយន្ត ជាមួយនឹងការគាំទ្រលើផ្នែកសេវាកម្ម ក្រោយពេលលក់តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលផ្នែកសេវាកម្មថែទាំ និងជួសជុលរថយន្ត ដែលមានគុណភាពផងដែរ ។
ក្នុងបរិបទទីផ្សារដែលកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័សនេះ ក្រុមហ៊ុន MG Cambodia បានកំណត់យុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ថាជាម៉ាកយីហោមួយ ដែលធ្វើការ យ៉ាងមានតុល្យភាពរវាងកំណើន នៃអ្នកប្រើប្រាស់ និង ការពង្រីកមជ្ឈមណ្ឌលសេវាកម្ម ក្រោយពេលលក់ដ៏មានគុណភាព ដើម្បីធានាបានថាអតិថិជនទាំងអស់ មិនត្រឹមតែទទួលបានរថយន្តថ្មីទំនើប ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ ត្រូវបានទទួលការគាំទ្រយ៉ាងពេញលេញ លើផ្នែកសេវាកម្មថែទាំនិងជួសជុលរយៈពេលវែង ដែលបានផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជនរបស់ខ្លួនផងដែរ ។
ខណៈដែលម៉ាកយីហោ នៃរថយន្តថ្មីៗមួយចំនួនទើបតែបាន នាំចូលមកទីផ្សារកម្ពុជា ជាមួយយុទ្ធនាការផ្សព្វផ្សាយផ្សេងៗជាច្រើន និង ទទួលបានការលក់ចេញល្អប្រសើរ ក៏ប៉ុន្តែពួកគេមិនបានផ្គត់ផ្គង់ត្រឹមត្រូវលើសេវាកម្មថែទាំឬសេវាកម្មជួសជុលក្រោយពេលលក់នោះទេ ។ យ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធ លើផ្នែកសេវាកម្មរបស់ពួកគេ គឺមានកម្រិតនៅឡើយ ដោយមិនមានការពង្រីកផ្នែកសេវាកម្ម ក្រោយពេលលក់ឲ្យសមស្រប ទៅនឹងចំនួនរថយន្ត ដែលបានលក់ចេញនោះទេ ។
បញ្ហានេះបាននាំឲ្យកើតមានការមិនពេញចិត្តយ៉ាងខ្លាំងពីអតិថិជនរបស់ពួកគេ ដោយសារតែការរង់ចាំយូរលើផ្នែកសេវាកម្មថែទាំនិងជួសជុល, ចំនួនមជ្ឈមណ្ឌលថែទាំ និងជួសជុលមានចំនួនតិចឬគ្មាន និងភាពយឺតយ៉ាវ នៃគ្រឿងបន្លាស់រថយន្ត ។ ចំណុចខ្វះខាតទាំងនេះ បានបង្កើតការព្រួយបារម្ភដល់អ្នកប្រើប្រាស់រយៈពេលវែង និងលទ្ធភាពនៃការគាំទ្រ ដល់កំណើរនៃបរិមាណអតិថិជន នាពេលបច្ចុប្បន្ននិងនាពេលអនាគត ។
ផ្ទុយទៅវិញ ក្រុមហ៊ុន MG Cambodia បានជ្រើសរើសវិធីសាស្ត្រដ៏ល្អ និងសមស្របបំផុត ដោយបានគិតគូរយ៉ាងម៉ត់ចត់ក្នុងការវិនិយោគ និង លទ្ធភាពក្នុងការបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សលើហេដ្ឋារចនាសម្ព័ន្ធផ្នែក សេវាកម្មក្រោយពេលលក់ តាមកំណើននៃអតិថិជនរបស់ខ្លួន ។ ក្រុមហ៊ុន MG បានបង្កើននូវមូលដ្ឋានគ្រឹះអតិថិជនរបស់ខ្លួនជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មថែទាំនិងជួសជុលជាបន្តបន្ទាប់តាមតម្រូវការនៃការប្រើប្រាស់ ដែលធានាថាវាផ្តល់នូវបរិមាណគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ផ្នែកសេវាកម្មដល់អតិថិជន ។
MG បានបន្តវិនិយោគយ៉ាងច្រើនលើកត្តាសំខាន់ដូចជា ៖
• ការពង្រីក និងសាងសង់មជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលជាបន្តបន្ទាប់នៅទីក្រុងភ្នំពេញនិងតាមបណ្តាខេត្ត
• បង្កើនឱកាសការងារជាមួយបុគ្គលិកផ្នែកបច្ចេកទេសដែលមានវិញ្ញាបនបត្រ និងទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវតាមស្តង់ដាអន្តរជាតិរបស់ MG
• ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តនិងគ្រឿងបន្លាស់ស្តង់ដារពីបរទេសដែលជាឯករាជ្យភាពនៃស្ថិរភាពផ្នែកនាំចូលរថយន្ត និងគ្រឿងបន្លាស់ ។
ការប្តេជ្ញាចិត្តរបស់ MG ចំពោះការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ គឺបានបញ្ជាក់យ៉ាងច្បាស់តាមរយៈបណ្តាញសេវាកម្មផ្លូវការទូទាំងប្រទេស ដោយបច្ចុប្បន្ន MG Cambodia កំពុងដំណើរការទាំងផ្នែកលក់ និងមជ្ឈមណ្ឌលផ្នែកសេវាកម្មថែទាំចំនួន 4 ទីតាំងមានដូចជា ៖
• MG សាខាទឹកថ្លា
• MG ផ្លូវ 60m និង មជ្ឈមណ្ឌលសេវាកម្មថែទាំសាខាផ្លូវ ៥០ម៉ែត្រ
• MG សាខាខេត្តសៀមរាប
• MG សាខាខេត្តបាត់ដំបង ។
យុទ្ធសាស្ត្រនៃការពង្រីកសាខាជាបន្តបន្ទាប់ ទាំងផ្នែកលក់ និងផ្នែកសេវាកម្មនេះ បានអនុញ្ញាតឱ្យ MG អាចទទួលអតិថិជន បានកាន់តែច្រើនតាមបរិមាណ ដែលកើនឡើងបានយ៉ាងមានប្រសិទ្ធភាព ដោយរក្សាបានគុណភាព សេវាកម្មដ៏ល្អ និងឆាប់រហ័ស ។ ជាលទ្ធផលគឺទទួលបានការទុកចិត្តពីសំណាក់អតិថិជនរបស់ខ្លួន ការពេញចិត្តនិងណែនាំជាបន្តបន្ទាប់ ពីអ្នកដែលបានប្រើប្រាស់ និងបានធ្វើឱ្យកេរ្តិ៏ឈ្មោះរបស់ MG កាន់តែរីកសុសសាយល្អលើទីផ្សារ ដោយផ្តល់ទំនុកចិត្តនិងបង្កើនការលក់ចេញរថយន្តរាប់ពាន់គ្រឿង ។
ក្នុងលទ្ធផលនេះផងដែរ MG បានបន្តវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេវាកម្មក្រោយពេលលក់ និងផ្នែកធនធានមនុស្ស ដើម្បីជួយគាំទ្រផ្នែកសេវាកម្មក្នុងកំណើននៃអ្នកប្រើប្រាស់រថយន្ត MG ។ ជាមួយផែនការនៃការបើកសាខាផ្នែកលក់ និងមជ្ឈមណ្ឌលផ្នែកសេវាកម្មថ្មីបន្ថែមទៀត ក្រុមហ៊ុន MG កំពុងផ្តោតសំខាន់លើការបង្កើត និងបំពេញសេវាកម្មកាន់តែពេញលេញ ដើម្បីធានាបាននូវភាពងាយស្រួលយ៉ាងមានគុណភាព និងទំនុកចិត្តសម្រាប់ម្ចាស់រថយន្តគ្រប់រូប ។
នៅក្នុងទីផ្សារមួយដែលទោះបីជាមានផលិតល្អយ៉ាងណាក៏ដោយក៏អាចបាត់បង់ទីផ្សារព្រោះតែការមិនបានគាំទ្រផ្នែកសេវាកម្មសមស្របណាមួយដល់អតិថិជនរបស់ខ្លួន ។ MG បានបង្ហាញយ៉ាងច្បាស់ថា ការលូតលាស់យ៉ាងមានស្ថេរភាពនេះ គឺមានន័យថា ត្រូវបង្កើតការសម្របសម្រួលឱ្យមានតុល្យភាពរវាងផ្នែកលក់ និងផ្នែកសេវាកម្មក្រោយការលក់។ វាជាគំរូមួយដែលមិនត្រឹមតែជំរុញបរិមាណការលក់ចេញប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកបង្កើនភាពស្មោះត្រង់និងទំនុកចិត្តដល់អតិថិជន និងជាគុណតម្លៃនៃម៉ាកយីហោរយៈពេលវែងផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ