ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ ហេង សួរ សួរសុខទុក្ខ និង​នាំ​យកអំណោយ​ជូន​​ប្រជាពលរដ្ឋ​ភៀស​សឹក និង​ក្រុមគ្រួសារ​កងទ័ព ក្នុង​ខេត្តព្រះវិហារ

2 ថ្ងៃ មុន

ខេត្តព្រះវិហារ​ ​៖ នា​ព្រឹក​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម ហេង…

ខេត្តព្រះវិហារ​ ​៖ នា​ព្រឹក​ថ្ងៃ​ទី​ ៣១ ខែកក្កដា ឆ្នាំ ​២០២៥​ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក​ជំទាវ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​និយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​អង្គភាព​ពាក់ព័ន្ធ ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក និង​ក្រុម​គ្រួសារ​កងទ័ព​ប្រមាណ ២៧៤​គ្រួសារ ស្មើនឹង ៥៥៥​នាក់ ដែល​ភៀសខ្លួន​ចេញពី​តំបន់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មក​ទីតាំង​មាន​សុវត្ថិភាព​ក្នុង​វត្ត​ពោធិ៍​កែវ​មាន​ជ័យ ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ ។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​បំពេញការងារ​នៅ​ក្នុងស្រុក​មាន​ភាព​ងាយស្រួល​ច្រើន ពោល​គឺ ពេល​ឈឺ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​មិន​អស់ប្រាក់ ព្រោះ​មាន ប​.​ស​.​ស​. និង​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។ មិនតែប៉ុណ្ណោះ ពេល​ចូល​និវត្តន៍​ពី​ការងារ បងប្អូន​មាន​ប្រាក់​សោធន​ទៀត​ផង​។ ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ប្រាប់​បន្ត​ទៅ​បងប្អូន​សាច់ញាតិ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​ត្រឡប់​មក​ធ្វើការ​ក្នុងស្រុក​វិញ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​ថ្លែងអំណរគុណ​និង​គោរព​ដឹងគុណ​ដល់​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន ប្រកបដោយ​ភាព​អង់អាច​ក្លាហាន និង​ឈរជើង​យ៉ាង​រឹង​មាំ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី ព្រមទាំង​ជូនពរ​ដល់​វីរ​កងទ័ព​ដែល​រង​របួស សូម​ឱ្យ​បាន​ឆាប់​ជា​សះស្បើយ​វិញ​ ៕ អត្ថបទសហការ