ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេច​ធិ​បតី​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ រក្សា​នូវ​សីលធម៌ សេចក្តី​ថ្លៃថ្នូរ​ ជៀសវាង​រើសអើង​ស្ថានទូត​ថៃ ក្រុមហ៊ុន​ថៃ និង​ពលរដ្ឋ​ថៃ ​ដែល​កំពុង​រស់នៅ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ រក្សា​នូវ​សីលធម៌ សេចក្តី​ថ្លៃថ្នូរ ជៀសវាង​ពី​ការ​រើសអើង…

រាជធានីភ្នំពេញ​ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ រក្សា​នូវ​សីលធម៌ សេចក្តី​ថ្លៃថ្នូរ ជៀសវាង​ពី​ការ​រើសអើង ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​ស្ថានទូត​ថៃ​នៅ​កម្ពុជា ក្រុមហ៊ុន​ថៃ និង​ប្រជាពលរដ្ឋ​ថៃ ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះបី​ពេល​នេះ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​ថៃ ​នៅ​ព្រំដែន​ក៏​ដោយ​ ។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ល្ងាច​នេះ សម្តេច​ធិ​បតី បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ​ឬ​សិក្សា​នៅ​ប្រទេស​ថៃ ដែល​អាច​រង​សម្ពាធ​ពី​ការ​រើសអើង ហើយ​ត្រូវការ​ត្រឡប់​មក​កម្ពុជា​វិញ សូម​ត្រឡប់​មក​ប្រទេស​វិញ​។ ក្នុង​ករណី​បងប្អូន​ត្រូវការ​ជំនួយ សូម​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក ឬ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​នៅ​ប្រទេស​ថៃ តាម​រយៈ​លេខ​ទូរ​សព្ទ​ខាងក្រោម​៖

១ ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក

  • ផ្នែក​កុងស៊ុល​៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
  • ផ្នែក​អនុព័ន្ធ​ការងារ​៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣

២ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ

  • ផ្នែក​កុងស៊ុល​៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
  • ផ្នែក​អនុព័ន្ធ​ការងារ​៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥ ៕ អត្ថបទសហការ