ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង ចុះ​អនុស្សរណៈ​ជាមួយ​សាលា​អន្ដរជាតិ​គ្រី​ន​ហ្វៀ​ល ដើម្បី​ផ្ដល់​ឱកាស​ឱ្យបុគ្គលិកខ្លួន​បញ្ជូន​កូន​ចូល​រៀន ​សាលា​មានគុណ​ភាព

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​៦ ខែកក្កដា ឆ្នាំ​ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង…

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​៦ ខែកក្កដា ឆ្នាំ​ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​សាលា​អន្ដរជាតិ​គ្រី​ន​ហ្វៀ​ល បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ដ៏​មានគុណ​ភាព​ដល់​កូន​ៗ​នៃ​បុគ្គលិក​របស់​ខ្លួន ​។ ខណៈ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​នៅ​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ដែល​មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​លោក​ជំទាវ តែ សុ​វ​ណ្ណី អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង​, លោក​ជំទាវ លី សុខ​ឆេ​ង អគ្គ​នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល​, លោក តែ សុ​ភារៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​គ្រី​ន​ហ្វៀ​ល​, លោក លី ចាន់​ណា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្ដិ​សាលា​គ្រី​ន​ហ្វៀ​ល ព្រមទាំង​ភ្ញៀវ​កិត្ដិយស​ជា​ច្រើន​រូប​ទៀត ។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ តែ សុ​វ​ណ្ណី បាន​លើក​ឡើង​ថា ក្រុម ហ៊ុន ជីប​ម៉ុង ជា​ក្រុមហ៊ុន​ខ្មែរ ដែល​មានកេរ្តិ៍ឈ្មោះ និង​គ្រឹះ​ដ៏​រឹង​មាំ​ជាង ៤០​ឆ្នាំ ។ យើង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១៤ ក្រុមហ៊ុន ដែល​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ខ្មែរ​សរុប​ជាង ១​ម៉ឺន​នាក់ ​។ កន្លង​មក​ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុង​ការ​ផ្តល់​ត្រឡប់​ទៅ​សង្គម​វិញ​លើ​វិស័យ​ជា​ច្រើន​រួម​មាន វិស័យ​សុខាភិបាល អប់រំ​, បរិស្ថាន​, ទេសចរណ៍ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កិច្ចការ​សង្គម​។ វិស័យ​ចម្បង​មួយ​ដែល ជីប ម៉ុង ផ្តោត​សំខាន់ គឺ​វិស័យ​អប់រំ​ ។ ព្រោះ​សាលារៀន​ជា​ថ្នាល​បណ្តុះ​គ្រាប់ពូជ ជា​កន្លែង​បណ្តុះបណ្តាល​ចំណេះដឹង​ជំនាញ ចំណែក ឯ​ក្រុមហ៊ុន ជីប​ម៉ុង ប្រៀប​បីដូច​ជា​សាលា​ដ៏​ធំ​មួយ​ផង​ដែរ ដែល​យើង​ជា​កន្លែង​អនុវត្ត​ផ្ទាល់ ​។

លោក​ជំទាវ​អគ្គ​នាយិកា​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​ក្រុមហ៊ុន ជីប ម៉ុង ចាប់​ដៃគូ​សហការ​ជាមួយ​សាលា​អន្តរជាតិ​គ្រី​ន​ហ្វៀ​ល ដោយសា​សាលា​មួយ​នេះ​មាន​ស្ថាបនិក​ជា​កូន​ខ្មែរ ដែល​គាត់​ដឹង​ច្បាស់​ពី​តម្រូវការ ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​កូន​ខ្មែរ ដើម្បី​ត្រៀមខ្លួន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​។ ទោះបី​សាលា​អន្តរជាតិ​គ្រី​ន​ហ្វៀ​ល​ទើបតែ​បង្កើត​ថ្មី​ក៏​ពិតមែន ប៉ុន្តែ​គាត់​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែម​ទាំង​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​តាម​រយៈ​ការ​ទទួលស្គាល់​ពី​ស្ថាប័ន Cambridge International Education នៃ​សាកលវិទ្យាល័យ Cambridge នៅ​ចក្រភព​អង់គ្លេស​ផង​ដែរ ​។

ត្រង់​ចំណុច​នេះ​ដែរ ដើម្បី​ទទួលស្គាល់​ស្តង់​ជា​ពីសា​លា Cambridge នៃ​ចក្រភព​អង់គ្លេស លុះត្រាតែ​សាលា​នោះ គោរព​តាម​លក្ខខណ្ឌ​ជា​ច្រើន​របស់ សាលា Cambridge ដូច​ជា កម្មវិធី​សិក្សា (Curriculum) ទំនើប​ដែល​ស្រប​តាម​កម្មវិធី​សិក្សា​របស់ Cambridge ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​បុគ្គលិកលក្ខណៈ​ឲ្យ​កុមារ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រិះគិត ភាព​ច្នៃប្រឌិត ការ​រស់នៅ​ក្នុង​សង្គម និង​ការ​អប់រំ​ផ្លូវចិត្ត​។ ហើយ​សាលា​អន្តរជាតិ​គ្រី​ន​ហ្វៀ​ល មាន​គ្រឿង​បរិក្ខា​សិក្សា​សម្បូរ​បែប ដែល​ផ្តល់​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កុមារ​ឲ្យ​ស្វែង​យល់​ពី​សក្តានុពល​អភិវឌ្ឍ​ទេព​កោសល្យ និង​ក្លាយជា​ពលរដ្ឋ​សកល​ដែល​មាន​ទំនួល​ខុស​ត្រូវ​។ ដូច្នេះ​យើងខ្ញុំ​ជឿជាក់​ថា សាលា​អន្តរជាតិ​គ្រី​ន​ហ្វៀ​ល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល ពេញលេញ​ដល់​កូន​ៗ​របស់​បុគ្គលិក​យើង​ឲ្យ​ក្លាយជា​ទំពាំង​ដែល​រីក​លូតលាស់​ល្អ ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន ​។

លោក​ជំទាវ តែ សុ​វ​ណ្ណី​បាន​បន្ថែម​ថា តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ យើង​មាន​បំណង​សម្រេច​បា​នូវ​គោលបំណង​ដូច ខាងក្រោម​ ៖

ទី​១៖ ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន ជីប ម៉ុង ជាមួយ​ការ​បញ្ចុះតម្លៃ​លើ​ថ្លៃ​សិក្សារ​រហូត​ដល់ ៣០% រយៈពេល ១២​ឆ្នាំ ពេញ សម្រាប់​កូន​ៗ​ទាំងអស់​របស់​ពួក​គេ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ សម្រាប់​ការ​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី ​៨ ខែកក្កដា នឹង​ទទួល​បានការ​បញ្ចុះ​តម្លៃបន្ថែម ៥% ពីលើ​នេះ​ការ​បញ្ចុះតម្លៃ​ដែល​បាន​ផ្តល់​ជូន ​។ កម្មវិធី​នេះ នឹង​ជួយ​សម្រួល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​បុគ្គលិក​ដែល​មានកូន​តូច តាម​រយៈ​ការ​បញ្ជូន បុត្រ​ធីតា​ចូល​រៀន​ក្នុង​សាលា​អន្តរជាតិ​ដែល​មានគុណ​ភាព ដែល​នេះ​ជា​ការ​យកចិត្តទុកដាក់ ចំពោះ​សុខមាលភាព​គ្រួសារ​របស់​បុគ្គលិក​ក្រុមហ៊ុន ជីប ម៉ុង ​។

ទី ​២ ៖ កម្មវិធី​នេះ បាន​គិតគូ​ពី​ទុក្ខ​លំបាក​របស់​ឪពុក​ម្តាយ​ដែល​មានកូន​តូច ហើយ​ត្រូវ​បំពេញការងារ​ពេញ​ម៉ោង ដោយ​យើង​ដឹង​ថា បុគ្គលិក​ភាគច្រើន គាត់​ចូល​ធ្វើការ​ម៉ោង​ ៨ ចេញ​ម៉ោង ​៦ ប៉ុន្តែ​សាលា​កូន​ៗ​ពួក​គេ​ចេញពី​រៀន​ម៉ោង ៣ ឬ​សាលា​ខ្លះ​ចេញ​ម៉ោង​ ៤ ដែល​ជា​ការ​ពិបាក​ក្នុង​ការ​ចេញ​មុន​ម៉ោង​ដើម្បី​ទៅ​ទទួល​កូន​ចេញពី​រៀន​។ ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ​មួយ​រូប ដែល​ធ្លាប់​ឆ្លងកាត់​រួច​ហើយ យើង​បាន​សហការ​ជាមួយ​សាលា​អន្តរជាតិ​គ្រី​ន​ហ្វៀ​ល ដែល​ខាង​សាលា​នឹង​ជួយ​មើលថែ​កូន​ៗ​របស់​បុគ្គលិក រហូត​ដល់​ម៉ោង​ពួក​គេ​ចេញពី​ធ្វើការ​ដោយ​សាលា​ទទួល​មើល​ដល់​ម៉ោង​ ៦ ​កន្លះ ​។

ដូច្នេះ​បុគ្គលិក​អាច​ផ្តោតអារម្មណ៍​លើ​ការ​បំពេញការងារ​ដោយ​ដឹង​ថា​កូន​ៗ​របស់​ពួក​គេ​កំពុង​ទទួល​បាន​មើលថែ និង​ការ​អប់រំ​ដ៏​ល្អ​បំផុត​ ។ ហើយ​បន្ថែម​ពី​នេះ​វា​មាន​ភាព​ងាយ​ស្រួយ​ដោយ​បច្ចុប្បន្ន​សាលា​មាន ៣ សាខា ​៖ សាខា​ទី ​១ នៅ​ឫស្សី​កែវ ស្ថិត​នៅ​ក្បែរ​ស្ថានីយ៍​ទស្សន៍​ថោ​ន សាខា​ទី​ ២ សាខា​មាន​ជ័យ និង​សាខា​ទី​ ៣ នៅ​បុរី ជីប ម៉ុង លេ​ន​ម៉ាក់ ២៧១ មាន​ចម្ងាយ ១៥០០​ ម៉ែត្រ ពី​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល តាម​បណ្តោយ​ផ្លូវ ២៧១ ដែល​នឹង​បើក​សម្ពោធ​ឆាប់​នេះ​ ។ លោក លោកស្រី អាច​បញ្ជូន​កូន​ៗ​ចូល​រៀន​នៅ​សាខា​ណាមួយ​ក៏​បាន ដែល​នៅ​ក្បែរ​លោក​អ្នក ​។ និង​ទី ​៣ ៖ ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​មានគុណ​ភាព តាម​រយៈ​ការ​ផ្តល់​ឱកាស​ឲ្យ​កូន​ៗ​បុគ្គលិក​ទទួល​បានការ​អប់រំ​តាម​បែប​អន្តរជាតិ ដែល​នឹង​នាំ​មក​នូវ​ចេះ​ដឹង និង​វប្ប ធម៌​ធំ​ទូលាយ​ ៕ អត្ថបទសហការ