ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ ម្ចាស់គណនី Facebook JCAP Cambodia ករណីផ្សព្វផ្សាយលក់ស្បែកហ្វាំងរថយន្ត MAZDA ផ្ទុយពីការពិត និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន​ HGB Auto

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកោះហៅម្ចាស់គណនី…

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកោះហៅម្ចាស់គណនី Facebook JCAP Cambodia ដែលបានធ្វើការផ្សព្វផ្សាយលក់ស្បែកហ្វាំងរថយន្ត MAZDA ផ្ទុយពីការពិត និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន​ HGB Auto ដើម្បីធ្វើការអប់រំ និងណែនាំ ។

សមត្ថកិច្ចបានពន្យល់ដល់ម្ចាស់គណនី Facebook JCAP Cambodia ឲ្យបានយល់ដឹងពីផ្លូវច្បាប់លើសិទ្ធិដែលក្រុមហ៊ុន HGB Auto បានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយ​ផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ម៉ាក MAZDA រួមនឹងម៉ាកដទៃទៀត យកមកលក់ក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះ សូមម្ចាស់គណនី Facebook JCAP Cambodia បញ្ឈប់សកម្មភាពផ្សព្វផ្សាយ ប្រកាសលក់ នាំចូលផលិតផលគ្រឿងបន្លាស់រថយន្តម៉ាក MAZDA នេះ ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ម្ចាស់គណនី Facebook JCAP Cambodia បានទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមកព្រោះតែខ្វះការយល់ដឹងពីផ្លូវច្បាប់ និងធានាសន្យាថា បញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់ ជាពិសេសរំលោ.ភដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន HGB Auto តទៅទៀត

គួរបញ្ជាក់ថា សម្រាប់រថយន្តម៉ាក MAZDA  និងគ្រឿងបន្លាស់ពាក់ម៉ាក MAZDA គឺមានតែក្រុមហ៊ុន HGB Auto មួយគត់ ដែលបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះចំពោះបុគ្គលទាំងឡាយណា ដែលកំពុងធ្វើការនាំចូល ចែកចាយ ដាក់តាំងលក់ និងផ្សព្វផ្សាយលក់ រថយន្តម៉ាក MAZDA  និងគ្រឿងបន្លាស់ពាក់ម៉ាក MAZDA ដែលរំលោ.ភដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន HGB Auto សូមបញ្ឈប់សកម្មភាពជាបន្ទាន់ បើពុំនោះទេ ច្បាស់ជាត្រូវប្រឈមនឹងផ្លូវច្បាប់ជាធរមាន ៕ អត្ថបទសហការ