ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ដំណាក់កាលទី ១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

1 ថ្ងៃ មុន

ប្រទេសជប៉ុន ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១…

ប្រទេសជប៉ុន ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ 

ការដាក់ឱ្យដំណើរការនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធន៍នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេ្កនទូទាត់ថ្លៃទំនិញនិងសេវាជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន ។ គម្រោងនេះឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក ៕ អត្ថបទសហការ