ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​នៅ​ប្រចាំការ និង​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

23 ម៉ោង មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​នៅ​ប្រចាំការ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​នៅ​ប្រចាំការ និង​កំពុង​រង់ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ។

តាម​រយៈ​ការ​ចុះ​ប្រចាំការ និង​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ នៅ​ច្រកព្រំដែន​ខាងលើ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រួម​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក បាន​និង​កំពុង​រង់ចាំ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ជា​ពិសេស​គឺ​ការ​ផ្តល់​ព័ត៌មាន​ស្តី​ពី​ឱកាស​ការងារ​ជា​ច្រើន​កន្លែង ក៏​ដូច​ជា​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ដែល​នឹង​ទទួល​បាន នៅ​ពេល​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ទទួល​បានការ​ងារ​ធ្វើ​នៅ​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ដែល​បាន​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស​.​ ។

សកម្មភាព​នេះ​គឺជា​ការ​គិតគូរ​ខ្ពស់​បំផុត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការងារ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សូម​បញ្ជាក់​ថា ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ៕ អត្ថបទសហការ