ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ ​​ម្ចាស់​ជើងឯក​ប្រចាំ​រដូវ​កាល​ទី ២ រួម​ជាមួយ​ប្រាក់​រង្វាន់ ៧០ លាន​រៀល ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ តាំងពី​វគ្គ​ជម្រុះ​តាម​ភូមិភាគ ​រហូត​ឆ្លង​មក​សមរភូមិ​តារាង​បាល់ទះ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៧ ថ្ងៃ​ពេញ ពេល​នេះ ម្ចាស់​ពាន​ប្រចាំ​រដូវ​កាល​ទី ២…

​រាជធានីភ្នំពេញ​ ៖ តាំងពី​វគ្គ​ជម្រុះ​តាម​ភូមិភាគ ​រហូត​ឆ្លង​មក​សមរភូមិ​តារាង​បាល់ទះ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៧ ថ្ងៃ​ពេញ ពេល​នេះ ម្ចាស់​ពាន​ប្រចាំ​រដូវ​កាល​ទី ២ នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បាន​ទៅ​លើ សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ B រួម​ជាមួយ​ប្រាក់​រង្វាន់ ៧០ លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ ។

ពិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស​រដូវ​កាល​ទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូ​ឡាំ​ពិ​ក​) កាលពី​ថ្ងៃ​ទី ២៧ ខែមេសា កន្លង​ទៅ ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រួម​ជាមួយ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ នាយករង​ខុទ្ទកាល័យ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​ថ្នាក់​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន អង្គភាព ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ចំណុះ​ក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំ​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អគ្គលេខាធិការ អគ្គលេខាធិការ​រង សមាជិក​-​សមាជិការ នៃ​សហ​ព័ទ្ធ​កីឡាបាល់ទះ​កម្ពុជា ​។

ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស​រដូវ​កាល​ទី ២ បាន​រក​ឃើញ​ម្ចាស់​ជើងឯក និង ម្ចាស់​ពាន​ឯកត្តជន បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​។ ក្នុង​នោះ ជ័យ​លា​ភី​លេខ ១ បាន​ទៅ​លើ សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ B ទទួល​បាន​ពានរង្វាន់ ១, មេដាយមាស​, និង​ប្រាក់​រង្វាន់​ចំនួន ៧០ លាន​រៀល​។ ជ័យ​លា​ភី​លេខ ២ បាន​ទៅ​លើ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​ចំនួន ២០ លាន​រៀល​។ ជ័យ​លា​ភី​លេខ ៣ បាន​ទៅ​លើ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ B ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​ចំនួន ១២ លាន​រៀល​។ ជ័យ​លា​ភី​លេខ ៤ បាន​ទៅ​លើ ក្លិប​បាល់ទះ​ខេត្តតាកែវ ទទួល​បាន​ប្រាក់​រង្វាន់ ១ លាន​រៀល ​។

ចំណែក​ម្ចាស់​ពានរង្វាន់​ឯកត្តជន​រួម​មាន​៖ កីឡាករ ធី ម៉េ​ង​ហួរ មក​ពី​សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ B ទទួល​បាន​ពាន​ឯកត្តជន “​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​” និង “​កីឡាករ​វាយ​សេវា​ល្អ​ជាងគេ​”, កីឡាករ កែវ ស្រេង​លី​ហួរ មក​ពី​សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ B ទទួល​បាន​ពាន​ឯកត្តជន “​កីឡាករ​លើក​បាល់​ល្អ​ជាងគេ​”, កីឡា​រករ ជុក សោភា មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​បាន​ពាន​ឯកត្តជន “​កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាងគេ​”, និង កីឡាករ អ៊ុ​ន ជី​ហាក់ មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​បាន​ពាន​ឯកត្តជន “​កីឡាករ​ធ្វើ​រនាំង​ល្អ​ជាងគេ​” រួម​ទាំង​ប្រាក់​រង្វាន់ ១ លាន​រៀល​ក្នុង ១ ពាន​ឯកត្តជន ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ មិន​សំចៃ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ជាប់​គ្នា​មកនេះ សន្ទុះ​គាំទ្រ​នៃ​វិស័យ​កីឡាបាល់ទះ​ កាន់តែ​កើនឡើង ជា​ពិសេស​កំណើន ​នៃ​យុវជន​ចុះ​ឈ្មោះ​ក្នុង​រដូវ​កាល​ទី ២ នេះ​តែ​ម្តង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកឧកញ៉ា លាង ម៉េ​ង សម្រេច​តម្លើង​ប្រាក់​រង្វាន់​រហូត​ដល់ ៧០ លាន​រៀល សម្រាប់​ម្ចាស់​ជ័យ​លា​ភី​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។ ជា​ពិសេស ដើម្បី​ជា​ការ​លើកទឹកចិត្ត ជម្រុញ​បន្ថែម​ក្នុង​ដំណើរ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ដណ្តើម​ជ័យ​លា​ភី​លើ​ឆាក​អន្តរជាតិ អ្នកឧកញ៉ា លាង ម៉េ​ង ប្រកាស​ផ្តល់​មាស ២ គីឡូ ដល់​ក្រុម​កីឡាករ​ដែល​ដណ្តើម​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ​។

វើក ជា​អ្នក​ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​!
វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ​! ៕ អត្ថបទសហការ