ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ ប្រារ​ព្វ​ខួប​លើក​ទី ​10 របស់​ខ្លួនជាមួយ​ការ​រៀបចំ​សិក្ខាសាលា​ផ្តាច់មុខ​ស្តី​ពី ហុងស៊ុយ ដែល​ដឹកនាំ​ដោយ​លោកគ្រូ Lee Xu

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ខួប​លើក​ទី ​10 ធនាគារ ព្រី​ន​ស៍ នឹង​រៀបចំ​សិក្ខាសាលា​ផ្តាច់មុខ​ស្តី​ពី ហុងស៊ុយ ដែល​ដឹកនាំ​ដោយ​លោកគ្រូ Lee…

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ខួប​លើក​ទី ​10 ធនាគារ ព្រី​ន​ស៍ នឹង​រៀបចំ​សិក្ខាសាលា​ផ្តាច់មុខ​ស្តី​ពី ហុងស៊ុយ ដែល​ដឹកនាំ​ដោយ​លោកគ្រូ Lee Xu មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ នៅ​ក្នុង​ការ​បញ្ចូល​គ្នា​រវាង​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ធនាគារ ព្រី​ន​ស៍ នឹង​រៀបចំ​ការ​ជួបជុំ​តែ​មួយ​គត់សម្រាប់​អតិថិជន​សេវា​ធនាគារ​អាទិភាព ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី ​29 ខែមេសា ឆ្នាំ​ 2025 នៅ​សណ្ឋាគារ សាន់​&​ម៉ូ​ន​ ។

លោកគ្រូ Lee Xu ជា​អ្នកឯកទេស​ហុងស៊ុយ​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក ជាមួយ​បទ​ពិសោធន៍​ជាង​ពីរ​ទស​វត្ស​មក​ហើយ លោក​នឹង​អញ្ជើញ​មក​ចែករំលែក​ចំណេះដឹង​អំពី​របៀប​នៃ​ការ​ប្រើប្រាស់​ថាមពល​ខាងក្នុង ដើម្បី​លើករាសី ភាព​រុងរឿង បង្កើន​ផលិតភាព និង​ភាព​ជោគជ័យ​របស់​ខ្លួន​ ។ ជាមួយនឹង​ជំនាញ​ក្នុង​ការ​បញ្ចូល​យុទ្ធសាស្ត្រ​សហ​សម័យ​ទៅ​ក្នុង​ហុងស៊ុយ វគ្គ​មួយ​នេះ​នឹង​បង្ហាញ​អ្នក​អំពី​បច្ចេកទេស​ជាក់ស្តែង​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ទាំង​ក្នុង​ជីវិត​រស់នៅ និង​ក្នុង​អាជីព​ការងារ ដែល​ជា​ជ្រុង​សំខាន់​មួយ​សម្រាប់​ពិភពលោក​ដ៏​ជឿនលឿន​នា​ពេល​បច្ចុប្បន្ន​ ។

លើស​ពី​សិក្ខាសាលា ព្រឹត្តិការណ៍​នេះ​ក៏​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ច្រើន​ជាង​មុន ក៏​ដូច​ជា​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​ដែរ ​។ អ្នកចូលរួម​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បុគ្គល​សំខាន់​ៗ និង​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ពិសេស​ៗ ដែល​ផ្តល់​ជូន​ពី​សំណាក់​ដៃគូ​របស់​ធនាគារ ព្រី​ន​ស៍ រួម​មាន ក្រុមហ៊ុន​ធានា​រ៉ាប់រង អេ​អាយ​អេ អូ​អេ​ស៊ី​ស ថេ​ក មន្ទីរ​សម្រាក​ព្យាបាល ស៊ី​ង​-​ស្ពេ​សឺ​លី​ស មេ​ឌី​ខ​ល សេន​ធ័​រ និង​សណ្ឋាគារ សាន់​&​ម៉ូ​ន ​។ ក្រៅពី​ការ​ពិភាក្សា​អំពី​ហុងស៊ុយ​ដោយ​ឥត​គិតថ្លៃ អតិថិជន​ក៏​នឹង​ទទួល​បាន​រង្វាន់​ផ្សេង​ៗ ដូច​ជា ប័ណ្ណ​បញ្ចុះតម្លៃ​សម្រាប់​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ៗ និង​កញ្ចប់​ពិនិត្យ​សុខភាព​កម្រិត​ព្រី​មៀន​ជាដើម​ ។

លោកស្រី ប៉េង លី​យ៉ា នាយិកា​ប្រតិបត្តិ​ធុរកិច្ច​នៃ​ធនាគារ ព្រី​ន​ស៍ បាន​ថ្លែង​ថា​ ៖ «នៅ​ធនាគារ ព្រី​ន​ស៍ យើង​ផ្តល់​ជូន​លើស​ពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ ​។ យើង​បង្កើត​បទ​ពិសោធន៍​ធនាគារ​មួយ ដែល​អាច​ជួយ​អតិថិជន​របស់​យើង​ឲ្យ​ទទួល​ភាព​ជោគជ័យ​គ្រប់​ផ្នែក​នៃ​ជីវិត ​។ ការ​អញ្ជើញ​លោកគ្រូ លី ហ្សូ ឲ្យ​មក​ចូលរួម​ជាមួយ​យើង គឺ​ពិតជា​សម​ស្រប​ទៅ​នឹង​គោលការណ៍​បេសកកម្ម​របស់​យើង ដើម្បី​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​រួម​មួយ ដែល​លើកកម្ពស់​ទាំង​សុខុមាលភាព និង​ភាព​រីក​ចម្រើន​របស់​អតិថិជន​យើង​ផង​ដែរ​» ។​

ដោយសារ​កន្លែង​មាន​កំណត់ ធនាគារ ព្រី​ន​ស៍ សូម​លើកទឹកចិត្ត​ឲ្យ​អតិថិជន​សេវា​ធនាគារ​អាទិភាព​ទាំងអស់​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ប្រធាន​ផ្នែក​ទំនាក់ទំនង​អតិថិជន​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​ទទួល​បានការ​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ ។ វា​ពិតជា​ស័ក្តិសម​សម្រាប់​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ក្នុង​កំឡុង​ខួប​10​ឆ្នាំ​របស់​ធនាគារ ព្រី​ន​ស៍ ​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​ប្រធាន​ការិយាល័យ​របស់​យើង ​៖ កញ្ញា ហ៊​ន ការ៉ូ​លី​ន (077 588 868) កញ្ញា មឿ​ន ផ​ល្លី (093 209 067) កញ្ញា នាង ម៉ូ​ណែ​ត (092 823 167) ៕ អត្ថបទសហការ