
IFC និងធនាគារជាតិកម្ពុជា ពង្រឹងសហប្រតិបត្តិការ ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញហិរញ្ញប្បទានបៃតង
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Towfiqua Hoque…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Towfiqua Hoque…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
គោលបំណងនៃជំនួបនេះគឺដើម្បីឱ្យក្រុមការងារ IFC ប្រចាំកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពការងារកន្លងមកទាក់ទងនឹងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ការជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបៃតង និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ។ បន្ថែមលើនេះ លោកស្រី Towfigua ក៏បានផ្លាស់ប្តូរទស្សនទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងបានជម្រាបជូនពីការតាំងចិត្តរបស់ IFC ក្នុងការបន្តវិនិយោគនៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនចូលរួមក្នុងកិច្ចសហការនានា ជាមួយភាគីពាក់ព័ន្ធ ។ លោកស្រីក៏បានរំលេចពីការទទួលបានអនុសាសន៍ណែនាំមួយចំនួនសម្រាប់ឱ្យ IFC ធ្វើប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏មានការបញ្ជាក់ឱ្យបន្តការប្រើប្រាស់ធនធានរបស់ IFC ក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ IFC នាពេលកន្លងមក និងបានស្វាគមន៍ចំពោះការតាំងចិត្តរបស់ IFC ក្នុងការបន្តការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីគោលដៅរួមក្នុងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ និងបានថ្លែងអំណរគុណចំពោះការគាំទ្រដល់ ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំ និងដាក់ចេញនូវបទប្បញ្ញត្តិ ព្រមទាំងពង្រឹងការត្រួតពិនិត្យនានាពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ