ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ទទួល​បាន​សិទ្ធិផ្ដាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយរថយន្ដ RAM នៅ​កម្ពុជា !

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែមេ​សា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន អ អិ​ម…

រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែមេ​សា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ទទួល​បាន​សិទ្ធ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​រថយន្ត RAM ពី​ក្រុមហ៊ុន Stellantis នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី ០៥ ខែមេ​សា ឆ្នាំ ២០២៥ នេះ​តទៅ ​។

សូមរំលឹកផងដែរថា កាលពី​ថ្មី​ៗ​មកនេះ ក្រុមហ៊ុន RMA Cambodia បាន​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Peugeot ដែល​ទទួល​សិទ្ធ​លក់ និង​ចែកចាយ ព្រមទាំង​សេវាកម្ម​ជួស​ជុល​រថយន្ត​ប្រចាំ​ប្រទេស​កម្ពុជា​ ។ ថ្ងៃនេះ​ផង​ដែរ RMA Cambodia ក៏​បាន​នាំ​ចូល​រថយន្ត​ដែល​មានឈ្មោះ​ល្បីល្បាញ​ជុំវិញ​សកលលោក​ដែល​ស្ថិត​នៅ​ក្រោម​បុត្រ​សម្ព័ន្ធ​របស់ Stellantis គឺ​រថយន្ត RAM Trucks មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​ការ​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត RAM 1500 REBEL ស៊េរី​ឆ្នាំ ២០២៥ ជា​រថយន្ត​ដែល​តំណាង​ឱ្យ អំណាច ភាព​អង់អាច និង​ជ័យ​ជម្នះ ជាមួយ​បច្ចេកវិទ្យារ​ដ៏៏ទំនើប សម​ស្រប​គ្រប់​ស្ថានភាព និង​កាលៈទេសៈ​ផ្លូវ​នៅ​ប្រទេស​កម្ពុជា ​។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​បង្ហាញ​អំពីអារម្មណ៍​ដ៏​រំភើប​នៃ​ការ​ទទួល​នូវ​សមាជិក​ថ្មី​មួយទៀត​នៅ​ក្នុង​ឆ្នាំ ២០២៥ នេះ ហើយ​ក៏​ជា​ម៉ាក​មួយ​ដែល​លោក​ស្រឡាញ់​ពេញចិត្ត​នូវ​កេ​រ្តិ៍​ឈ្មោះ​ដ៏​ល្បី​សុះសាយ​ជុំវិញ​សកលលោក​មួយ​ គឺ​ម៉ាក​រថយន្ត RAM ដែល​ទើបតែ​ដាក់​សម្ពោធ​ជា​ផ្លូវការ​មួយ​នេះ​ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ លោក នូ ណា​រុណ “Head Brand of RAM Cambodia” បាន​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​ពិសេស​ៗ​ដ៏​ឆ្នើម សមត្ថភាព​ដ៏​អស្ចារ្យ​របស់ RAM Trucks ​។ លោក​បាន​លើក​ឡើង​ពី​បច្ចេកវិទ្យា​ដែល​ទំនើប​លើសគេ​របស់​រថយន្ត RAM ព្រមទាំង​សមត្ថភាព និង​ការ​រចនា​ដ៏​រឹង​មាំ និង​ភាព​ប្រណីត​របស់ RAM ដែល​បង្ហាញ​ពី​ជម្រើស​ល្អ​បំផុត​សម្រាប់​អតិថិជន​ដែល​ស្វែងរក​រថយន្ត​ដែល​តំណាង​ទាំង​អំណាច ភាព​អង់អាច និង​ជ័យ​ជម្នះ ។

អតិថិជន​ទាំងអស់​អាច​ធ្វើការ​ស្វែងរក Showroom RAM Cambodia ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ Olympia និង​នៅ​លើ​ផ្លូវ ៦០​ម៉ែត្រ​ ព្រមទាំង​ទទួល​នូវ​សេវាកម្ម​ជួសជុល ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវ ​៦០​ម៉ែត្រ មហាវិថី​សម្ដេច​ហ៊ុន សែន កែង​ផ្លូវ​ឧ​ញ៉ា​ហ៊ុន នាង ​។ ហើយ​អតិថិជន​អាច​​បើកបរ​សាកល្បង​រថយន្ត RAM REBEL 1500 មុនគេ​ដោយ​កក់​ពេលវេលា​របស់​អ្នក​ជាមួយ​ផ្នែក​លក់​របស់​យើង​តាម​រយៈលេខទូរស័ព្ទ ៖ 089 888 116 ៕ អត្ថបទសហការ