ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡូយ​អស់ទាស់​ម៉​ង​! គ្រាន់តែ​ប៉ាវ​ឈ្នះ​គេ មាន​សិទ្ធិ​គាស់ KIZZ យក​លុយ​សុទ្ធ​នៅ​ក្រោម​ក្រវិល​កំប៉ុង​ភ្លាម​ៗ

1 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ភេសជ្ជ​:​ប៉ូវ​កម្លាំង KIZZ បាន​បង្កើត​កម្មវិធី​ថ្មី ឡូយ​អស់ទាស់​! គ្រាន់តែ​ប៉ាវ​ឈ្នះ​គេ ៦​ដង មាន​សិទ្ធិ​គាស់ KIZZ យក​លុយ​សុទ្ធ​នៅ​ក្រោម​ក្រវិល​កំប៉ុង​ភ្លាម​ៗ…

រាជធានីភ្នំពេញ៖ ភេសជ្ជ​:​ប៉ូវ​កម្លាំង KIZZ បាន​បង្កើត​កម្មវិធី​ថ្មី ឡូយ​អស់ទាស់​! គ្រាន់តែ​ប៉ាវ​ឈ្នះ​គេ ៦​ដង មាន​សិទ្ធិ​គាស់ KIZZ យក​លុយ​សុទ្ធ​នៅ​ក្រោម​ក្រវិល​កំប៉ុង​ភ្លាម​ៗ មាន​អ្នកខ្លះ​ឈ្នះ​លុយ​សុទ្ធ ៦​ដុល្លារ​, អ្នកខ្លះ​ឈ្នះ​លុយ​សុទ្ធ ៦៦​ដុល្លារ និង​មានការ​ឈ្នះ​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​ ។

នៅ​ក្នុង​កម្មវិធី ប៉ាវ​ឈ្នះ​គាស់ KIZZ យក​លុយ​សុទ្ធ​នេះ កាន់តែ​សប្បាយ​រីករាយ ដោយ​មានការ​ចូលរួម​ពី​តារា​កំប្លែង​នាយ ពាក់​មី ជាមួយនឹង​សមាជិក​ក្រុមបាល់ទាត់​ក្នុង​ក្រុម ផ្កា​រីក​គ្រប់​រដូវ ដែល​ធ្វើ​ឱ្យផ្អើល​អ្នក​មក​ទស្សនា ​តាំងពី​ផ្សារ​ឯករាជ្យ​មួយ ដល់​វិមាន​ឯករាជ្យ ព្រោះថា​គ្រប់​កំប៉ុង​របស់​ភេសជ្ជ​: KIZZ បង្កប់​ដោយ​រង្វាន់​ស្ទើរ​គ្រប់​កំប៉ុង​ ។

សម្រាប់​បងប្អូន​ដែល​មិន​មានឱកាស ​ចូលរួម​លេង​ក្នុង​កម្មវិធី ប៉ាវ​ឈ្នះ​គាស់ KIZZ យក​លុយ​សុទ្ធ​នៅ​ក្រោម​ក្រវិល​កំប៉ុង សូមកុំ​ទាន់​អស់សង្ឃឹម ព្រោះ​រាល់ពេល​ទិញ​ភេសជ្ជ​: KIZZ លើក​ក្រោយ សូមកុំ​ភ្លេច​មើល​នៅ​ខាងក្រោម​ក្រវិល​កំប៉ុង​ផង ប្រយ័ត្ន​បោះ​លុយ​សុទ្ធ​ចោល​អត់​ដឹងខ្លួន ដោយសារ​ឆ្នាំ​ថ្មី​នេះ ភេសជ្ជ​:​ប៉ូវ​កម្លាំង KIZZ មាន​រង្វាន់​ថ្មី​លុយ​សុទ្ធ ៦,៦៦៦​ដុល្លារ និង​មាន​រង្វាន់​ជា​ច្រើន​ទៀត​ ដូច​ជា​៖ ឡាន TOYOTA RAIZE, រង្វាន់​ម៉ូតូ Honda Beat ស៊េរី​ថ្មី ,​ទូរស័ព្ទ​ស៊េរី​ថ្មី Samsung Galaxy A55 ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​ ។

KIZZ ផ្ដល់​ថាមពល​ខ្លាំង​, ត្រជាក់​បំពង់ក ​៕ អត្ថបទសហការ