ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​ទឹកក្រូច អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ​» សមាជិក​ថ្មី​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ដាក់​សម្ពោធជា​ផ្លូវការ​ហើយ !

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ដើម្បី​បំពេញតម្រូវការ​អតិថិជន និង​តម្រូវការ​ទីផ្សារ ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រេច​បង្ហាញ​សមាជិក​ថ្មី និង​បាន​ធ្វើការ​ដាក់​សម្ពោធ «​ទឹកក្រូច អាយ​ស៍…

រាជធានីភ្នំពេញ ​៖ ដើម្បី​បំពេញតម្រូវការ​អតិថិជន និង​តម្រូវការ​ទីផ្សារ ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រេច​បង្ហាញ​សមាជិក​ថ្មី និង​បាន​ធ្វើការ​ដាក់​សម្ពោធ «​ទឹកក្រូច អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ​» ជា​ផ្លូវការ​ជូន​ដល់​តំណាង​ចែកចាយ និង​អតិថិជន​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។

ថ្មី ​! ជាមួយ ​អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ ជាប់មាត់​ជាប់ចិត្ត​ហ្មង ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់​ជូន​នូវ​រសជាតិ​ថ្មី បទ​ពិសោធន៍​ថ្មី និង​ប្លែក​អារម្មណ៍​ដល់​អតិថិជន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ហើយ​ជា​ពិសេស​នា​រដូវក្ដៅ​ឲ្យ​តែ​មាន អាយ​ស៍ ដឹង​តែ​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​រសជាតិ​ទំពាំងបាយជូរ ​។

លក្ខណៈ​ពិសេស​ដែល ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​ទំនុកចិត្ត​ខ្ពស់ និង​ការ​គាំទ្រ​ពី​អតិថិជន​កន្លង​មក ដោយសារ​រាល់​ការ​ផលិត​នូវ​ផលិតផល​នីមួយ​ៗ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ មានគុណ​ភាព​ខ្ពស់ ក្រោម​ការ​ធ្វើតេស្ត​ជាមួយ​ការ​វាយតម្លៃ​ជា​ប្រចាំ​ដោយ​អ្នកជំនាញ​លំដាប់​អន្តរជាតិ​។ ទឹកក្រូច អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ មាន​ចំណុះ ៣៣០​ម​.​ល និង ១,៥០០​ម​.​ល សម្រាប់​ជ្រើសរើស​តាម​តម្រូវការ​អតិថិជន និង​ជា​ទឹកក្រូច​រសជាតិ​ថ្មី​នៅ​ក្រោម​ម៉ាក​ផលិតផល​ទឹកក្រូច អាយ​ស៍​ ។

តស់ ! កុំ​ភ្លេច​សាកល្បង​រសជាតិ​ថ្មី អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ ទាំងអស់​គ្នា​ណា៎ ​!
ថ្មី ​! ជាមួយ ​អាយ​ស៍ រសជាតិ​ទំពាំងបាយជូរ ជាប់មាត់​ជាប់ចិត្ត​ហ្មង ! ​
ផលិតផល​ខ្មែរ រោងចក្រ​ស្ដង់ដារ​ពិភពលោក ខ្មែរ ប៊ែ​វើ​រី​ជី​ស ​!
ឆ្ងាញ់​ស្រស់ស្រាយ សប្បាយ​គ្រប់ពេល ! ​៕ អត្ថបទសហការ