ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​ខឹង​ញឹកញាប់ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​ៗ !

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​របស់​មនុស្ស​ទូទៅ អ្នក​អាច​ខឹង​ប្រសិនបើ​អ្នក​ជឿ​ថា មានរឿង​អយុត្តិធម៌​បាន​កើតឡើង ឬ​អ្នកមាន​អារម្មណ៍​ថា ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង ។ នៅ​ពេល​អ្នក​ខឹង​សាច់ដុំ​របស់​អ្នក​រឹត​តឹង…

រាជធានី​ភ្នំពេញ ៖ កំហឹង គឺជា​អារម្មណ៍​របស់​មនុស្ស​ទូទៅ អ្នក​អាច​ខឹង​ប្រសិនបើ​អ្នក​ជឿ​ថា មានរឿង​អយុត្តិធម៌​បាន​កើតឡើង ឬ​អ្នកមាន​អារម្មណ៍​ថា ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង ។ នៅ​ពេល​អ្នក​ខឹង​សាច់ដុំ​របស់​អ្នក​រឹត​តឹង ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​របស់​អ្នក​កើនឡើង ហើយ​ស្បែក​អាច​ឡើង​ក្រហម ។

មូលហេតុ​ទូទៅ​នៃ​កំហឹង​រួម​មាន ៖ មានការ​ខកចិត្ត​, មាន​អារម្មណ៍​ថា អ្នក​មិន​ត្រូវ​បាន​គេ​កោតសរសើរ​, អ្វី​ៗ​មិន​ដើរ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​, រង​អំពើ​អយុត្តិធម៌​, មាន​អារម្មណ៍​អាម៉ាស់ ច្រណែន សោកសៅ ឬ​ភ័យ​ខ្លាច និង​គ្មាន​នរណា​ស្តាប់​អ្នក ។

អ្នក​ទំនងជា​មាន​បញ្ហា​ខឹង​ផង​ដែរ ប្រសិនបើ​អ្នកធំ​ឡើង​នៅ​ក្នុងផ្ទះ​ដែល​មាន​មនុស្ស​ខឹង​យ៉ាង​ខ្លាំង​, ការ​របួស​ផ្លូវចិត្ត​ពី​អ​តី​កាល​, មាន​ទំនោរ​រំពឹង​ថា អ្វី​ៗ​នឹង​កើតឡើង​តាម​របៀប​ជាក់លាក់​មួយ និង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ។

ហេតុ​អ្វី​បានជា​អ្នក​ខឹង​ញឹកញាប់ ? ប្រសិនបើ​អ្នក​មានកូន​តូច​វា​ជា​រឿង​ធម្មតា​ទេ​ដែល​នឹង​ខឹង​ម្ដងម្កាល ។ អ្នក​ប្រហែលជា​កំពុង​ប្រឈម​នឹង​ការ​ទាមទារ​ជា​ច្រើន​ដូច​ជា​គ្រួសារ ការងារ ការ​មើលថែ​ផ្ទះ មើលថែ​កូន​តូច និង​សកម្មភាព​សង្គម ។ វា​ក៏​អាច​ពិបាក​នៅ​ពេល​ដែល​កូន​មាន​អាកប្បកិរិយា​មិន​សមរម្យ កូន​មិន​ស្តាប់បង្គាប់ ឬអ្វី​ៗ​មិន​ដំណើរការ​តាម​ការ​គ្រោងទុក ។

មូលហេតុ​ទូទៅ​ដែល​ឪពុក​ម្តាយ​មាន​កំហឹង គឺ​មាន​អារម្មណ៍​ថា ដៃគូ​របស់​អ្នក​មិន​ជួយ​, ភាព​តានតឹង​អំពី​ហិរញ្ញវត្ថុ ឬ​ទំនាក់ទំនង និង​កង្វះ​នៃ​ការ​គេង ។ ពេល​ខ្លះ ការ​មានកូន​អាច​បង្ក​ឱ្យ​មាន​អារម្មណ៍​អវិជ្ជមាន និង​ការ​ចង​ចាំ​ពី​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ពី​កុមារភាព​របស់​អ្នក ។

តើ​កំហឹង​របស់​ឪពុក​ម្តាយ​អាច​ប៉ះពាល់​ដល់​កូន​ៗ​យ៉ាងដូចម្តេច ? មនុស្ស​គ្រប់​គ្នា​ខឹង ហើយ​វា​ជា​រឿង​សំខាន់​ដែល​អ្នក​ដោះស្រាយ​វា​ឱ្យ​បាន​ល្អ ។ អ្នក​កំពុង​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូន​របស់​អ្នក ចូរ​ដក​ដង្ហើមវែង​ៗ ហើយ​ដើរ​ចេញ​បន្តិច​នៅ​ពេល​ដែល​អ្នក​ខឹង ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បាត់បង់​ម្ចាស់​ការ ហើយ​ខឹង​កាន់តែ​ខ្លាំង​វា​អាច​មាន​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​កូន​អ្នក ។ ការ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​កំហឹង​ខ្លាំង ឬ​ញឹកញាប់​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​ពេល​ក្រោយ ។

បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​កុមារ​មាន​ដូច​ជា ៖ មិន​អាច​ផ្តោតអារម្មណ៍​បាន​ល្អ​, ពិបាក​លេង​ជាមួយ​កុមារ​ផ្សេង​ទៀត​, ក្លាយជា​ក្មេង​ស្ងប់ស្ងាត់ និង​គួរ​ឱ្យ​ភ័យ​ខ្លាច​, ក្លាយជា​ក្មេង​ឈ្លើយ និង​ឃោរឃៅ​, គេង​មិន​បាន​ល្អ និង​សុខភាព​ចុះ​ខ្សោយ​។​ល​។

អ្នក​មិន​គួរ​ធ្វើបាប​ផ្លូវ​កាយ ឬ​ដាក់ទោស​កូន​ឡើយ ទោះបី​គេ​បាន​ធ្វើ​អ្វី​ខុស ឬ​អ្នក​ខឹង​ប៉ុនណា​ក៏​ដោយ ។ ការ​ដាក់​ទណ្ឌកម្ម​លើ​ផ្លូវ​កាយ​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​ដូច​ជា ៖ រង​របួស​, អាកប្បកិរិយា​ប្រឆាំង​នឹង​សង្គម​, អាកប្បកិរិយា​ឈ្លានពាន​, ការ​គោរព​ខ្លួនឯង​ទាប​, បញ្ហា​សុខភាព​ផ្លូវចិត្ត​, បញ្ហា​ការ​សិក្សា និង​ទំនាក់ទំនង​សង្គម​មិនល្អ ៕ ប្រភព ៖ pregnancybirthbaby

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕