ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​ទី​ ៨ នៃរដ្ឋសភា ជាមួយ​ក្រសួង​ការងារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នី​តី​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា…

រាជធានីភ្នំពេញ​ ៖ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នី​តី​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី ​៨ នៃ​រដ្ឋសភា​) និង ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា នា​ព្រឹក​សុក្រ ថ្ងៃ​ទី ​២១ ខែកុម្ភៈ ឆ្នាំ ​២០២៥ ​នេះ ដឹកនាំ​ដោយ លោក​ជំទាវ ឡោក ខេ​ង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា និង​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

កិច្ចប្រជុំ​នេះ រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ដើម្បី​ស្វែង​យល់​ពី​វឌ្ឍនភាព​ការងារ បញ្ហា​ប្រឈម និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ ​២០២៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។ កិច្ចប្រជុំ​ពិភាក្សា​រវាង​គណ​:​កម្ម​ការ​ទី ​៨ នៃ​រដ្ឋសភា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​នេះ ក៏​ដើម្បី​ប្រមូល​ធាតុ​ចូល​មួយ​ចំនួន រួម​គ្នា​ដោះស្រាយ​នូវ​បញ្ហា​ផ្សេង​ៗ ជូន​ដល់​រដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕ អត្ថបទសហការ