ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលកណ្តាលរាជធានីភ្នំពេញ !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹម​អិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួនមកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិត​នៅក្បែរម​ហា​វិថី​ស​ម្តេច​តេជោ ឬផ្លូវ ៦០ម៉ែត្រ ។ ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ…

រាជធានីភ្នំពេញ ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹម​អិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួនមកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិត​នៅក្បែរម​ហា​វិថី​ស​ម្តេច​តេជោ ឬផ្លូវ ៦០ម៉ែត្រ ។ ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើ​ងស្រ​​បពេ​លស្ថានភា​ពសេដ្ឋ​កិច្ច​ក​ម្ពុ​ជា​បាន​វិ​ល​មក​​កា​ន់​ស​ភា​ព​ដូចមុនវិបត្តិកូវីដ ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋ​កិច្ច​កម្ពុជា​នឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ ។

ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានធ្វើឲ្យកម្ពុជាសម្រេចបាននូវជំហានជោគជ័យជាច្រើន ជាពិសេ​ស​សម្តេច​បាន​ណែ​នាំ​ឲ្យ​ស្ថាប័​ន​ពាក់​ព័ន្ធ យកចិត្តទុកដាក់ដល់វិស័យអចលនទ្រព្យ ដូចជា ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់​អ្ន​ក​ទិញ​ផ្ទះមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់​អ្នក​ទិញ​ផ្ទះដំ​បូង​ដែល​មាន​តម្លៃ ២១ម៉ឺនដុល្លារចុះ និងរៀបចំឲ្យមានកិច្ចពិភាក្សាលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារនានា ពី ១២ភាគរយ មកត្រឹម ៨ភាគរយ និងការផ្តល់​ឥណទានដល់អ្ន​កទិញលំនៅដ្ឋានមា​នរយៈ​ពេ​ល​វែងជា​មុ​ន​ជា​​ដើ​ម​ ។

ជាមួយនឹងកាលានុវត្តន៍ភាពមាស និងការលើកទឹកចិត្តជាពិសេសនេះ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បាន​ចាប់​ផ្តើ​មពង្រីក គម្រោង អឹមអិល ស៊ីននឺរី ជាគម្រោងថ្មីទី៧ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក​ ។ គម្រោងបុរីលំដាប់ប្រណីត ប៉ុន្តែស្ថិតនៅក្នុងតម្លៃសរមរម្យ សមស្របទៅនឹងស្ថានភាព​ប្រា​ក់ចំ​ណូ​ល​រ​ប​ស់​ប្រជាពលរដ្ឋចាប់ផ្តើមបើកលក់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ​នេះ​ជាមួ​យ​នឹ​ង​គ​ម្រោ​ង​អ​ភិ​វ​ឌ្ឍ​ន៍​លំ​នៅ​ឋា​ន​បែ​ប​ស្ថា​បត្យ​កម្មទំនើបទាន់សម័យ ដោយអ្នកអភិវឌ្ឍន៍គម្រោងនេះ បានធ្វើកា​រសិក្សាល​ម្អិត​ដោ​យ​យ​​កចិត្ត​ទុ​ក​ដាក់ពីតម្រូវការរបស់អតិថិជន ទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

គម្រោងទី ៧ របស់គម្រោងបុរី អឹមអិល នឹងអភិវឌ្ឍន៍លើផ្ទៃដីជិត ១០ហិកតា ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី ២ ឬផ្លូវ ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (ទីតាំង ៖ https://maps.app.goo.gl/17umMH7ct56RmcYz5?g_st=com.google.maps.preview.copy)។

អ្វីដែលកាន់តែពិសេសសម្រាប់គម្រោងថ្មីនេះ អ្នកអភិវឌ្ឍន៍បានសិក្សាពីរសនិយម និងចំណង់​ចំ​ណូ​លចិ​ត្ត​រ​ប​ស់​អតិ​ថិជ​ន​ ដោយផ្តល់ជូននូវជម្រើសផ្ទះចំនួន៣ប្រភេទដូចជា ហ្រ្គេន អិលវីឡា (Grand L Villa) ហ្រ្គេន អឹម​វីឡា (Grand M Villa) និងហ្សបហៅស៍ (Shophouse) ។

លក្ខណៈពិសេស ៖ 

•​ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់

•​ម៉ូដផ្ទះថ្មីសន្លាង ផ្ទះធំ ដីធំ កម្ពស់ ៣ជាន់ 

•​គំនិតច្នៃប្រឌិតដោយបានរួមបញ្ចូលគ្នារវាងផាសុកភាពក្នុងការរស់នៅ ជាមួយនឹងធម្មជាតិបៃតង

•​ផ្តល់នូវបទពិសោធន៍រស់នៅថ្មីកាន់តែប្រសើរជាងមុន

•​តម្លៃសមរម្យធៀបនឹងទីផ្សារក្នុងតំបន់ ។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក (ML Mongkul Realty Co., Ltd.) ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ ២០១៨ ។

អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា ៖

•​គេហទំព័រ ៖ http://MLmongkulRealty.com

•​ទំព័រហ្វេសប៊ុក ៖ https://www.facebook.com/mlmongkulrealty

•​តេឡេក្រាម ៖ https://t.me/mlmongkulrealty

•​ទីកតុក ៖ https://www.tiktok.com/@ml_mongkul_realty

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ សង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងបុរីធំៗចំនួន ៧ ដូចជា ៖

១. គម្រោង អឹមអិល វិមាន មង្គល ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់​ជូន​ជា​ប្រភេទ​ផ្ទះវី​ឡា​កូ​ន​កា​ត់​ និងលីងហៅស៍ ។

២. គម្រោង ដឹ អឹមអិល ផាក ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍ ។

៣. គម្រោង ដឹ អឹមអិល វីឡា ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម ។ 

៤. គម្រោង អឹមអិល ធារ៉ា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍ ។

៥. គម្រោង អឹមអិល ហ្រ្គីន លែន ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម ។

៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍ ។

៧. គម្រោង អឹមអិល ស៊ីននឺរី ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍ ៕ អត្ថបទសហការ