ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទម្លាប់​ចូល​គេង​ទៀងទាត់​សំខាន់​ចំពោះ​សុខភាព​កូន និង​គ្រួសារ​អ្នក !

3 អាទិត្យ មុន

រាជធានី​ភ្ន​ពេញ ៖ ទម្លាប់​ចូល​គេង​អាច​មាន​ភាព​ខុស​ប្លែក​គ្នា ប៉ុន្តែ​ជា​រឿយ​ៗ​រួម​បញ្ចូល សកម្មភាព​ដូច​ជា ភាព​ស្ងប់ស្ងាត់ ងូតទឹក​ក្តៅ អាន​សៀវភៅ សរសេរ​កំណត់ហេតុ ឬ​ការ…

រាជធានី​ភ្ន​ពេញ ៖ ទម្លាប់​ចូល​គេង​អាច​មាន​ភាព​ខុស​ប្លែក​គ្នា ប៉ុន្តែ​ជា​រឿយ​ៗ​រួម​បញ្ចូល សកម្មភាព​ដូច​ជា ភាព​ស្ងប់ស្ងាត់ ងូតទឹក​ក្តៅ អាន​សៀវភៅ សរសេរ​កំណត់ហេតុ ឬ​ការ សមាធិ​ជាដើម ។ ហេតុ​អ្វី​បានជា​ទម្លាប់​ពេល​ចូល​គេង​សំខាន់​សម្រាប់​កូន និង​គ្រួសារ​អ្នក ? ទម្លាប់​ពេល​ចូល​គេង​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​ពេល​យប់ និង​ការ​បារម្ភ ។ ទម្លាប់​ចូល​គេង​ទៀងទាត់​អាច​ជួយ​ឱ្យ​កុមារ​គេង​លក់​បាន​លឿន​ជាង​មុន និង​មិន​ងាយ​ភ្ញាក់​នៅ​ពេល​យប់ ។ ចូរ​សាកល្បង​វិធី​ទាំងនេះ ៖

១. កំណត់​ម៉ោង​គេង ៖ អ្នក​អាច​ប្រើ​ទម្លាប់​ពេល​ចូល​គេង​របស់​អ្នក និង​កូន ដើម្បី​ធ្វើ​ឱ្យ​ដំណើរ ការ​នោះ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជាដំបូង​សម្រេចចិត្ត​នាំ​កូន​ទៅ​គ្រែ​គេង និង​ម៉ោង​ភ្ញាក់​ពី គេង​ឱ្យ​ទៀត​ទាត់​ជា​រៀងរាល់ថ្ងៃ ។ ធ្វើ​តាម​ទម្លាប់​នៃ​ការ​គេង​ឱ្យ​ជាប់លាប់​ជួយ​បង្ហាត់​ខួរក្បាលរបស់​ក្មេង​ៗ​ឱ្យ​មាន​អារម្មណ៍​ងងុយគេង និង​ភ្ញាក់​ទៀង​ម៉ោង ។

២. ទុក​គ្រឿង​អេ​ឡិច​ត្រូ​និក​ឱ្យ​ឆ្ងាយ ៖ ឧបករណ៍​អេ​ឡិច​ត្រូ​និក រួម​ទាំង​កុំព្យូទ័រ ទូរទស្សន៍ ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត សុទ្ធតែ​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ​ខ្លាំង ដូច្នេះ​ចូរ​ចៀសវាង​ការ​ប្រើ​គ្រឿង អេ​ឡិច​ត្រូ​និក​នៅ​ពេល​យប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៣. កុំ​ញ៉ាំ​អាហារ​ឆ្អែត​ពេក ៖ អាហារ​ច្រើន​ពេក និង​ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​មុន​ពេល​ចូល​គេង អាច​នាំ​ឱ្យ​មានការ​មិន​រំលាយ​អាហារ ការ​ច្រាល​អាស៊ី​ដ និង​ការ​ងើប​ទៅ​បន្ទប់ទឹក​ពេល​យប់ ដែល​រំខាន​ដល់​ការ​គេង​របស់​ក្មេង ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ចូល​គេង​ដោយ​ស្រេក ឃ្លាន​ក៏​អាច​ធ្វើ​ឱ្យ​ក្រពះ​របស់​ពួក​គេ​កូរ និង​មិន​ងងុយគេង ។

៤. ងូតទឹក​ក្តៅ ៖ ចូរ​ពិចារណា​ឱ្យ​កូន​ងូតទឹក​ក្តៅ​ឧណ្ហ​ប្រហែល​មួយ​ម៉ោង​មុន​ពេល​ពួក​គេ​ចូល គេង ដើម្បី​បង្កើត​អារម្មណ៍​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង ។

៥. ស្តាប់​តន្ត្រី ៖ មនុស្ស​ប្រហែលជា ៦២ ភាគរយ​ចូល​ចិត្ត​ស្តាប់​តន្ត្រី ដើម្បី​ជួយ​ពួក​គេ​ឱ្យ​គេង លង់លក់ ។ បិទ​ភ្នែក ស្តាប់​តន្ត្រី ហើយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​អ្នក​វា​នឹង​ធ្វើ​ឱ្យ​អ្នក និង​កូន​ស្ងប់ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕