ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ និង​បូក​សរុប​ការងារ​គណបក្ស​ស្រុក​តាំងគោក​ប្រចាំខែ​កុម្ភៈ

1 អាទិត្យ មុន

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ…

ខេត្តកំពង់ធំ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី សមាជិក​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​បូក​សរុប​ការងារ​គណបក្ស​ស្រុក តាំងគោក ប្រចាំខែ​កុម្ភៈ និង​ដាក់​ចេញ​ទិស​ដៅ​សម្រាប់​ការងារ​ថ្មី​ៗ​បន្ត​ទៀត សម្រាប់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក​។

ពិធី​នេះ​ក៏​មា ន​ការ​ចូលរួម​ពី អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ អនុប្រធាន សមាជិក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក ប្រធាន និង​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ទាំង​០៨ ប្រធាន អនុប្រធាន​គណបក្ស​ស្រុក​, ប្រធាន​គណបក្ស​ឃុំ​ទាំង​០៨, ក្រុមការងារ​ថ្នាក់​ស្រុក​-​ថ្នាក់​ឃុំ សរុប​ប្រមាណ ១៥០​នាក់​។

នា​ឱកាស​នោះ​លោក ថោ​ង សុគន្ធ ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​តាំងគោក បាន​ឡើង​អាន​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំងស្រុង ជូន​ដល់​អង្គប្រជុំ​ដែល​បាន​ចូលរួម​ផង​ដែរ​។ បន្ទាប់​ពី​នេះ​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក ក៏​បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប​ពី​បច្ចុប្បន្នភាព​នៃ​ការ​អភិវឌ្ឍ ក្នុង​មូលដ្ឋាន និង​ការងារ​គណបក្ស​ប្រចាំខែ​កុម្ភៈ និង​បញ្ហា​ប្រឈម​ផ្សេង​ៗ រួម​ទាំង​ទិស​ដៅ​សម្រាប់​ការ​អនុវត្ត​បន្ត ជូន​ដល់​អង្គពិធី​ផង​ដែរ​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​គូស​រំលេច​ពី​ប្រសាសន៍​សំខាន់​ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ពិធី​បិទ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥ និង​ប្រសាសន៍​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិស​ដៅ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ហើយ​លោក​ក៏​បាន​ណែនាំ​ឱ្យ​ប្រធាន​ក្រុម​កា​ងារ ចុះ​មូលដ្ឋាន​ឃុំ​ទាំង​០៨ ធ្វើការ​ផ្សព្វផ្សាយ​បន្ត​អំពី​ខ្លឹមសារ​នៃ​សន្និបាត​នេះ ទៅ​ដល់​មូលដ្ឋាន​ឃុំ របស់​ខ្លួន ​។

ជាមួយ​គ្នា​នោះ​ដែរ​ពាក់ព័ន្ធ​កា​ងារ​ក្នុង​មូលដ្ឋាន ឯកឧត្តម​បណ្ឌិត ថោ​ង ខុន​ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ស្រុក ឃុំ និង​កម្លាំង​សមត្ថកិច្ច បន្ត​ពង្រឹង​សន្តិសុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​កា​រប​ង្រា​ប ក្មេង​ទំនើង គ្រឿងញៀ.ន និង​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន ទប់ស្កាត់​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាន និង​បញ្ហា​កម្ចី​ប្រាក់​តាម​អន​ឡាញ​ផង​ដែរ ​។ បន្ត​យកចិត្ត ទុកដាក់ និង​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​, ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ខិត​ជិត​ប្រជាជន និង​ការ​ផ្តល់​នូវ​យុត្តិធម៌​សង្គម ពិសេស​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ​។

ពាក់ព័ន្ធ​ការងារ​គណបក្ស​ក្នុង​មូលដ្ឋាន​ផង​ដែ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក៏​បាន​ណែនាំ​ឲ្យ​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ ក្តាប់​ឲ្យ​ជាប់​នូវ​សភាពការណ៍ និង​សតិអារម្មណ៍​នយោបាយ​នៅ​មូលដ្ឋាន និង​ធ្វើការ​វាយបក ឱ្យ​បាន​ទាល់​ពេលវេលា​ចំពោះ​មជ្ឈដ្ឋាន​អគតិ និង​ក្រុមប្រឆាំង ដែល​បាន​ញុះញុង បំផុសបំផុល បំ​ភ្លើ​ស និង​មួលបង្កាច់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ព្រម​ជាមួយ​នេះ ត្រូវ​បន្ត​ជួយ​កសាង ជួល​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​មូលដ្ឋាន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម​បណ្ឌិត ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ខិតខំ​កសាង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ និង​គុណភាព តាម​ស​ន្ទ​ស្សន៍​ដែល​បាន​កំណត់ ជា​ពិសេស​ផ្តោត​លើ​យុវជន​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត ដោយ​មន្ត្រី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ត្រូវ​ចុះ​ឱ្យ​ដល់​ភូមិ និង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​កា​រប​ញ្ជូ​ល​សមាជិក​បក្ស​។ ទទ្ទឹម​នេះ​ដែរ ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដល់​យុវជន និង​សិស្ស​ដែល​ត្រូវ​បន្ត​ការ​សិក្សា ថ្នាក់ឧត្តម រួម​ទាំង​សិស្ស​ក្រីក្រ​ឱ្យ​ទទួល​បាន​អាហារូបករណ៍ និង​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​ទទួល​បាន​អនាគត់​ដ៏​ល្អ​ប្រសើរ​ ។

ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ត្រូវ​បន្ត​ខិតខំ​ធ្វើអំពើ​ល្អ​, បន្ត​ចុះ​ជាប់​នៅ​មូលដ្ឋាន​ឃុំ ភូមិ ក្រុម ខ្នង​ផ្ទះ គ្រួសារ​បក្ស និង​សមាជិក​បក្ស ដើម្បី​សួរសុខទុក្ខ បង្កើន​ភាព​ស្និទ្ធស្នាល និង​ពិនិត្យ ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ពី​បញ្ហា​ផ្សេង​ៗ ដែល​នាំ​ឱ្យ​តម្លៃ​កសិផល​មានការ​ថយ​ចុះ ​៕ អត្ថបទសហការ