
ក្រុមហ៊ុន GAC ផ្លូវការប្រកាសលក់រថយន្ត GN8 កម្រិត Master តម្លៃពិសេសជាងមុន ដោយមានការគាំទ្រពីរោងចក្រ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណអំពីសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករថយន្ត GAC និងគ្រឿងបន្លាស់រថយន្តតែមួយគត់នៅកម្ពុជា ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពី “GAC GN8 សិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ” លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GAC MOTOR Cambodia បានឱ្យដឹងថា៖ «នៅថ្ងៃនេះក្រុមហ៊ុន TH Group សូមប្រកាសជូនសាធារណៈជនឱ្យបានជ្រាបថា សិទ្ធនាំចូលរថយន្តម៉ាក GAC និងចែកចាយផ្ដាច់មុខ គឺមានតែក្រុមហ៊ុន GAC Motor Cambodia តែមួយគត់ ព្រោះថា ក្រុមហ៊ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលកំពុងកើតឡើង ដោយអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលរថយន្ត GAC GN8 បានបំពានយ៉ាងធ្ងន់ធ្ងរមកលើម៉ាកយីហោមួយនេះ» ។
លោក ធី ចន្ទនិមល បន្តថា ក្រុមហ៊ុនទទួលព័ត៌មានពីអតិថិជន ដែលបានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលដែលគ្មានសិទ្ធនាំចូលទាំងនោះ បានបង្កឲ្យមានមានផលរំខានដល់អារម្មណ៍ អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ព្រោះថាគាត់បានទិញរថយន្ត GAC GN8 ពីអ្នកនាំចូលមិនផ្លូវការ រថយន្តគ្មានស្តង់ដារត្រឹមត្រូវ បន្ទាប់ពីគាត់បានប្រើប្រាស់មួយរយៈរថយន្តបានជួបនូវបញ្ហារអាក់រអួល ឬ Error នៅលើប្រព័ន្ធ Software និងមិនទទួលបានការធានាត្រឹមត្រូវ ។
លោក ធី ចន្ទនិមល គូសបញ្ជាក់ថា ៖ «នេះ ជាផលអវិជ្ជមានដ៏ធំមួយដែលយើងខ្ញុំជាក្រុមហ៊ុនផ្លូវការមានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះវាបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងអាចបំផ្លាញលើម៉ាកយីហោមួយនេះ ។ ក្នុងនាមយើងខ្ញុំ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ មិនអាចទទួលយកបាននោះឡើយ និងរឹតតែមិនអាចបណ្ដោយក្រុមអ្នកនាំចូលដែលគ្មានសិទ្ធ បំពានលើសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខម៉ាកយីហោរ GAC ។ ថ្ងៃនេះ ជូនដំណឹងអ្នកនាំចូលដែលគ្មានសិទ្ធទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការនាំចូលរថយន្តម៉ាក GAC គ្រប់ម៉ូឌែលទាំងអស់ ជាពិសេសម៉ូឌែល GAC GN8 ប្រសិនបើនៅបន្តបំពានលើសិទ្ធស្របច្បាប់នេះ ក្រុមហ៊ុននឹងអនុវត្តទៅតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» ។
ជាមួយគ្នានេះផងដែរ លោក ធី ចន្ទនិមល បានប្រាប់ដំណឹងល្អសម្រាប់អតិថិជន ដើម្បីឆ្លើយតបចំពោះ ការគាំទ្ររបស់អតិថិជនយ៉ាងច្រើន GAC GN8 នាពេលបច្ចុប្បន្ន និងការជួយគាំទ្រពីរោងចក្រ GAC ដើម្បីពង្រីកទីផ្សារនៅកម្ពុជា ក្រុមហ៊ុនសម្រេចប្រកាសផ្ដល់ជូនតម្លៃថ្មីសម្រាប់ឆ្នាំថ្មីនេះ ដែលមានតម្លៃសមរម្យ និងមានការធានាត្រឹមត្រូវពីរោងចក្រ GAC ត្រឹមតែ $65,000 តែប៉ុណ្ណោះ សម្រាប់កំរិត Master (top options) ។
សូមជម្រាបផងដែរថា THH IMPORT EXPORT Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ TH Group បានទទួលសិទ្ធនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០២០ ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តគុណភាពខ្ពស់របស់ប្រទេសចិន ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេកផ្លូវការ GAC Motor Cambodia ឬលេខទំនាក់ទំនងផ្នែកលក់៖ 095 999 029 (KH/ Eng), 095 999 026 (中文) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ