
មូសច្រើនណាស់ ! សូមប្រយ័ត្នកូនកើតជំងឺគ្រុនឈាម
រាជធានីភ្នំពេញ ៖ អ្នក និងកូនរបស់អ្នកអាចកើតជំងឺគ្រុនឈាម ដោយសារមូសដែកគោលញីខាំ ធ្វើឱ្យឆ្លងមេរោគគ្រុនឈាម ។ មូសដែកគោលញី ជាធម្មតាខាំនៅពេលថ្ងៃ ជាពិសេស…
រាជធានីភ្នំពេញ ៖ អ្នក និងកូនរបស់អ្នកអាចកើតជំងឺគ្រុនឈាម ដោយសារមូសដែកគោលញីខាំ ធ្វើឱ្យឆ្លងមេរោគគ្រុនឈាម ។ មូសដែកគោលញី ជាធម្មតាខាំនៅពេលថ្ងៃ ជាពិសេស…
រាជធានីភ្នំពេញ ៖ អ្នក និងកូនរបស់អ្នកអាចកើតជំងឺគ្រុនឈាម ដោយសារមូសដែកគោលញីខាំ ធ្វើឱ្យឆ្លងមេរោគគ្រុនឈាម ។ មូសដែកគោលញី ជាធម្មតាខាំនៅពេលថ្ងៃ ជាពិសេស ២ ម៉ោងបន្ទាប់ពីថ្ងៃរះ និងមុនពេលថ្ងៃលិច ដូច្នេះអ្នក និងកូនមានហានិភ័យខ្លាំងបំផុតក្នុងកាឆ្លងជំងឺគ្រុនឈាមក្នុងអំឡុងពេលទាំងនេះ ។ អ្នកក៏ប្រឈមនឹងហានិភ័យធំផងដែរ ប្រសិនបើមានវត្ថុដែលអាចដក់ទឹកបាននៅជុំវិញផ្ទះអ្នក អ្នកជិតខាង និងកន្លែងដែលអ្នកធ្វើការ ។ នេះគឺដោយសារតែមូសបង្កាត់ពូជនៅក្នុងទឹក ហើយអាចពងបានសូម្បីតែក្នុងបរិមាណទឹកតិចតួចក៏ដោយ ។ ឧទាហរណ៍ ធុងទឹក សំបកកង់រថយន្តចាស់ និងសូម្បីតែគម្របដប ។
គ្រុនឈាមមិនឆ្លងពីមនុស្សទៅមនុស្សដោយផ្ទាល់ទេ ។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់មានជំងឺគ្រុនឈាម នោះមេរោគនឹងមាននៅក្នុងឈាមក្នុងអំឡុងសប្តាហ៍ដំបូងដែលពួកវាបានឆ្លង ។ ប្រសិនបើមូសខាំអ្នកជំងឺនោះ មូសដែលឆ្លងមេរោគនេះអាចចម្លងមេរោគទៅអ្នកដទៃតាមរយៈការខាំ ។
តើអ្នកអាចដឹងដោយរបៀបណាថា អ្នក ឬកូនរបស់ខ្ញុំមានជំងឺគ្រុនឈាម ? វាអាចពិបាកក្នុងការដឹងថា តើអ្នកមានជំងឺគ្រុនឈាម ឬអត់ ពីព្រោះអ្នកឆ្លងជំងឺគ្រុនឈាមភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ។ ប្រសិនបើកុមារមានរោគសញ្ញានៃជំងឺគ្រុនឈាម ពួកគេអាចមើលទៅស្រដៀងនឹងការឆ្លងមេរោគកុមារទូទៅដទៃទៀត ។ មនុស្សភាគច្រើនដែលឆ្លងជំងឺគ្រុនឈាមមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា ហើយនឹងប្រសើរឡើងក្នុងរយៈពេល ១-២ សប្តាហ៍ ។
រោគសញ្ញានៃជំងឺគ្រុនឈាមអាចរួមមាន ៖ គ្រុនក្តៅភ្លាមៗរហូតដល់ ៤០ អង្សាសេ, ឈឺក្បាលខ្លាំង, ឈឺចាប់នៅពីក្រោយភ្នែក, ឈឺសាច់ដុំ និងសន្លាក់, ចង្អោរ, ក្អួត, ក្រពេញហើម និងកន្ទួលលើស្បែក ។
កុមារ និងទារកដែលឆ្លងជំងឺគ្រុនឈាមក៏អាចឆាប់ខឹងជាងធម្មតា ហើយចំណង់អាហារ និងទម្លាប់នៃការគេងរបស់ពួកគេអាចនឹងផ្លាស់ប្តូរ ។ មធ្យោបាយតែមួយគត់ដើម្បីដឹងច្បាស់ថា កូនអ្នកមានគ្រុនឈាម ឬអត់ គឺតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ។ ប្រសិនបើអ្នក ឬកូនរបស់អ្នកមានរោគសញ្ញានៃជំងឺគ្រុនឈាម សូមស្វែងរកការព្យាបាល និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ។
ប្រសិនបើអ្នក ឬកូនរបស់អ្នក ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានគ្រុនឈាមកម្រិតស្រាល សូមសម្រាក, ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹក, បរិភោគអាហារដែលមានជីវជាតិ, អ្នកអាចលេបថ្នាំប៉ារ៉ាសេតាមុល ដើម្បីជួយដល់ការឈឺចាប់ និងគ្រុនក្តៅតាមវេជ្ជបញ្ជា, ជូតខ្លួនដោយទឹកកន្សែងត្រជាក់ ដើម្បីកាត់បន្ថយគ្រុនក្តៅ, ចៀសវាងថ្នាំប្រឆាំងនឹងការរលាកដែលគ្មានវេជ្ជបញ្ជា ដូចជា ibuprofen និងអាស្ពីរីន ព្រោះវាអាចបង្កើនហានិភ័យនៃការហូរឈាម ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច ចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ ភាសាចិនទូទៅ និងភាសាអង់គ្លេសទូទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ