រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៥ CLEAN24 ដែលជាក្រុមហ៊ុនហ្វ្រេនឆាយបោកគក់ និងសម្ងួតបែបដាក់កាក់នៅប្រទេសកម្ពុជា បានប្រកាសភាពជោគជ័យដ៏អស្ចារ្យ ដោយការបើកសាខាថ្មីសាខាទី ៧ នៅកណ្តាលក្រុងភ្នំពេញតែម្តង ដែលជាសាខា Flagship store នៅឯផ្សារជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាសំណង់ ១២ ដែលហាងនេះត្រូវបានចាត់ទុកថា ជាគំរូនៃអាជីវកម្មហាងបោកគក់ និងសម្ងួតសម័យថ្មី ។
នៅក្រោមទស្សនៈវិស័យ “Premium Self-Service Laundry” Clean24 flagship store នេះនឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍នៃការបោកគក់ដ៏ល្អកម្រិតស្តង់ដារ ជាមួយម៉ាស៊ីនបោកគក់ និងសម្ងួត កម្រិតឧស្សាហកម្ម Speed Queen ដែលជាម៉ាកឈានមុខគេមកពីសហរដ្ឋអាមេរិក ព្រោះម៉ាស៊ីន Speed Queen បោកគក់ និងសម្ងួតបានលឿន ព្រមទាំងស្អាត ត្រូវជាមួយបរិបទជីវិតរបស់មនុស្សជំនាន់ថ្មី ។
ការសម្ពោធបើកសាខាថ្មីនេះបញ្ជាក់បានថា CLEAN24 បានជោគជ័យមួយជំហានទៀតហើយក្នុងការលើកកំពស់កម្រិតស្តង់ដារនៃហាងបោកគក់ និងសម្ងួតនៅក្នុងប្រទេសកម្ពុជា ។ លោក ប៉េង វណ្ណារិទ្ធ ជានាយកគ្រប់គ្រងក្រុមហ៊ុន CLEAN24 CO., LTD បានមានប្រសាសន៍ថា «ដោយសារការកើនឡើងនៃអតិថិជនដែលបានគាំទ្រហាង Clean24 ធ្វើឱ្យហាង Clean24 បន្តពង្រីកសាខាបាន ៧សាខាក្នុងរយៈពេលត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ នេះបង្ហាញពីសក្តានុពលនៃអាជីវកម្មបោកគក់ និងសម្ងួតនៅក្នុងប្រទេសកម្ពុជា» ។ លោកបានបន្តទៀតថា «Clean24 នឹងបន្តពង្រីកសាខាចំនួន ២០ សាខាទៀតលើទីតាំងយុទ្ធស្រាស្តនៅក្នុងឆ្នាំ ២០២៥ នេះ ដើម្បផ្តល់សេវាកម្មដ៏ល្អនេះជូនប្រជាជនអោយបានគ្រប់ៗគ្នា» ។
នៅក្នុងឱកាសនេះផងដែរ ក៏មានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រុមហ៊ុន Alliance Laundry System និង Poch Laundry Systems ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CLEAN24 Co.,LTD បានឡើងចែករំលែកពីទស្សនៈវិស័យ និងឱកាសបណ្តាក់ទុនក្នុងអាជីវកម្មបោកគក់ និងសម្ងួតនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីចំណុចខ្លាំងរបស់អាជីវកម្មបោកគក់ និងសម្ងួត Clean24 ជាគំរូអាជីវកម្មដែលត្រូវបានគេពិសោធន៍រួចមកហើយថា ពិតជាជោគជ័យ មានការ Support ដ៏ទូលំទូលាយ និងមានដៃគូរអាជីវកម្មជាក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់លំដាប់អន្តរជាតិ ។
ពិសេសសម្រាប់លោកអ្នកចង់បើកហាងបោកគក់ និងសម្ងួត Clean24 មានជាកញ្ចប់ជូន ៖
-ហ្វ្រីថ្លៃ Royalty fee និងផែនការទីផ្សារនៅក្នុងឆ្នាំដំបូង
-ផ្តល់ជាសេវាកម្ម One-Stop-Service មិនថា ការដំឡើងម៉ាស៊ីន ប្រព័ន្ធទឹកភ្លើង ក្រុមហ៊ុនក៏មានរៀបចំជូន
-ធានាលើម៉ាស៊ីនគុណភាពខ្ពស់រហូតដល់បីឆ្នាំ
-មានសេវាកម្ម After-Sale Service លឿនរហ័ស និងប្រកបដោយការយកចិត្តទុកដាក់ ។
ប្រសិនបើលោកអ្នកដែលមានចំណាប់អារម្មណ៍លើគំរូអាជីវកម្មហាង ឃ្លីន24 flagship store នេះ ឬមានបំណងចង់បើកហ្វ្រេនឆាយ អាចទំនាក់ទំនងមកកាន់លេខ ៖ 096-26-33-555
ឬហ្វេសប៊ុក ៖ Clean24 Laundry ហាងបោកគក់និងសម្ងួតឃ្លីន24 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ