ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៧ គន្លឹះសម្រាប់ឪពុកម្តាយសុំទោសកូន !

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឪពុកម្តាយជាច្រើនតែងតែមើលរំលងពីសារៈសំខាន់នៃការនិយាយថា “ប៉ា ឬម៉ាក់សុំទោស” ទៅកាន់កូន ប៉ុន្តែតើអ្នកដឹងទេថា វាមានសារៈសំខាន់ណាស់សម្រាប់កូនៗក្នុងការស្តាប់លឺពាក្យទាំងនេះ ។ ដូច្នេះ…

រាជធានីភ្នំពេញ​ ៖ ឪពុកម្តាយជាច្រើនតែងតែមើលរំលងពីសារៈសំខាន់នៃការនិយាយថា “ប៉ា ឬម៉ាក់សុំទោស” ទៅកាន់កូន ប៉ុន្តែតើអ្នកដឹងទេថា វាមានសារៈសំខាន់ណាស់សម្រាប់កូនៗក្នុងការស្តាប់លឺពាក្យទាំងនេះ ។ ដូច្នេះ ចូររៀនពីរបៀបសុំទោស ដើម្បីពង្រឹងទំនាក់ទំនងរបស់អ្នក ។ ឪពុកម្តាយ​អាច​មាន​ការលំបាក​ក្នុងការ​និយាយ​ និងសារភាព​កំហុស ក៏ព្រោះតែ​ពួកគេ​ជឿថា ​ការ​សុំទោស​ស្មើនឹង​ភាពទន់ខ្សោយរបស់ឪពុកម្តាយ ។ ឪពុកម្តាយជាច្រើនកំពុងគិតថានឹងបាត់បង់ការគ្រប់គ្រង ហើយកុមារនឹងបានចិត្ត នេះ​ជា​ការ​យល់​ខុស​ ។ ខាងក្រោមនេះ គឺជាគន្លឹះដ៏ល្អបំផុតសម្រាប់ការសុំទោសចំពោះកូនៗ ៖

១. ទទួលស្គាល់អារម្មណ៍ឈឺចាប់របស់ពួកគេ ៖ ចូរបង្ហាញការទទួលស្គាល់យ៉ាងពិតប្រាកដអំពីការឈឺចាប់របស់ពួកគេ នោះទំនាក់ទំនងរបស់អ្នកទាំងពីរអាចត្រូវបានជួសជុលឡើងវិញ ។ ឧទាហរណ៍ ប៉ា ម៉ាក់ សុំទោស ដែលយើងប្រតិកម្មខ្លាំងពេក ហើយស្រែកដាក់កូន ប៉ាដឹងថា វាធ្វើឱ្យកូនមានអារម្មណ៍មិនល្អ ។ លើកក្រោយ ប៉ានឹងព្យាយាមប្រាប់កូនពីអ្វីដែលប៉ាចង់និយាយសិន ។

២. ទទួលខុសត្រូវ ចំពោះអ្វីដែលអ្នកបានធ្វើខុស ៖ ការ​ទទួល​ស្គាល់​កំហុស ការជេរ​ប្រមាថ ឬ​ការ​មិន​យល់​ចិត្ត​ ជា​ជំហាន​ដំបូង​ក្នុង​ការ​សុំ​ទោសកូនឱ្យ​បាន​ត្រឹមត្រូវ ។

៣. ពន្យល់ពីមូលហេតុដែលវាកើតឡើង ៖ មនុស្សមិនតែងតែដឹងពីខ្លួនឯងទេ ដូច្នេះ ចូរប្រាប់កូនថា មានរឿងអ្វីកើតឡើង ពួកគេបានធ្វើអ្វីខ្លះ ហើយថា តើអាកប្បកិរិយាណាខ្លះដែលមិនសមរម្យ ដែលធ្វើឱ្យអ្នកខឹងកូន ។

៤. បង្ហាញថា អ្នកមិនធ្វើវាម្តងទៀត ៖ ការសុំទោស គឺអំពីការទទួលស្គាល់អាកប្បកិរិយាមិនសមរម្យរបស់អ្នកផ្ទាល់ ប៉ុន្តែវាមិនមានន័យថា អ្នកត្រូវតែសុំទោស ឬដោះស្រាយនូវអ្វីដែលអ្នកបានធ្វើខុសនោះទេ ។ ការសុំទោសពិតប្រាកដបង្ហាញពីការយល់ចិត្ត និងទំនាក់ទំនងរបស់អ្នកទាំងពីរ របស់កុមារនៅពេលក្រោយ ។ អ្នកអាចនិយាយថា  លើក​ក្រោយ ប៉ានឹង​នឹង​ព្យាយាម​ដក​ដង្ហើម​វែងៗ ​ជាជាង​ស្រែក​ដាក់កូន ​។

៥. ត្រូវច្បាស់លាស់ និងសង្ខេប ៖ ពេលអ្នកនិយាយ ត្រូវច្បាស់លាស់ សង្ខេប និង​បង្ហាញ​ដោយ​ស្មោះ​ចំពោះ​កុមារ​ថា ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ ។

៦. ផ្តល់សំណងម្តងម្កាល ៖ សំណួរថា តើកូនមានអារម្មណ៍យ៉ាងណា ? អាចបំភ្លឺនូវអ្វីដែលបានកើតឡើង ។ អ្នកក៏អាចបន្តនិយាយថា តើប៉ាអាចជួសជុលបញ្ហានេះបានដោយរបៀបណា ? យើងទៅញ៉ាំអី ឬដើរលេងជាមួយគ្នាបានទេ ? រឺការ​ផ្តល់​សំណង​នេះ​បញ្ជាក់​ពី​អារម្មណ៍​របស់​កូន ហើយ​ធ្វើ​ឱ្យពួកគេ​មាន​អារម្មណ៍​ថា​ អ្នកខ្វល់ពីពួកគេ ។

៧. និយាយពាក្យថា ប៉ា ម៉ាក់សុំទោស ៖ មនុស្សនៅតែចង់ឮពាក្យថា “ខ្ញុំសុំទោស” ។ ដូច្នេះ​ពេល​ដែល​អ្នក​ចេញ​មុខ​សុំទោស សូម​កុំ​ភ្លេច​ពាក្យ​ពីរ​ម៉ាត់​នេះ ៕ ប្រភព ៖ parents

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕