ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពង្រឹងសមត្ថភាព​អ្នកដឹកនាំ​កម្ពុជា ​ជំនាន់​ក្រោយ ៖ អាហារូបករណ៍ ចេ​ន ហ្ស៊ី សម្រាប់​ឆ្នាំ ២០២៥ ចាប់ផ្តើម​បើក​ទទួល​ពាក្យ​ហើយ

1 ខែ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ១៦ ខែមក​រា ឆ្នាំ ២០២៥ ៖ មូលនិធិ​ព្រី​ន​ស៍ មាន​សេចក្តី​សោមនស្ស​រីករាយ​នៅ​ក្នុង​ការ​បើក​ទទួល​ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍ ចេ​ន…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ១៦ ខែមក​រា ឆ្នាំ ២០២៥ ៖ មូលនិធិ​ព្រី​ន​ស៍ មាន​សេចក្តី​សោមនស្ស​រីករាយ​នៅ​ក្នុង​ការ​បើក​ទទួល​ពាក្យ​សម្រាប់​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ជំនាន់​ទី​ ៤ ដែល​មាន​គោលបំណង​ជួយ​សម្រាល​បន្ទុក​ដល់​និស្សិត​ក្រីក្រ និង​ខ្វះខាត នៃ​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ចំនួន ១០០ នាក់​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​។ ប្រធាន​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប អ្នក​ឧក​ញ្ញ៉ា ចេ​ន ហ្ស៊ី បាន​ផ្តួចផ្តើម​គំនិត​បង្កើត​មូលនិធិ​ព្រី​ន​ស៍ ដើម្បី​ឧបត្ថម្ភ​ជា​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​នៅ​ថ្នាក់ឧត្តម​សិក្សា​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​ពេញ ​។

ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) បាន​ចូលរួម​សហការ​ជាមួយនឹង​មូលនិធិ​ព្រី​ន​ស៍ ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព ​។ បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ទទួល​បាន​កញ្ចប់​ជំនួយ​រួម​បញ្ចូល អាហា​រូប​ការណ៍​លើ​ថ្លៃ​សិក្សា​រយៈពេល​ ៤​ឆ្នាំ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ វគ្គ​បណ្តុះបណ្តាល​សម្រាប់​អភិវឌ្ឍ​សមត្ថភាព និង​ឱកាស​កម្មសិក្សា​នានា​ផង​ដែរ​ ។

មូលនិធិ​ព្រី​ន​ស៍ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ ដោយ​បច្ចុប្បន្ន​នេះ មូលនិធិ​ព្រី​ន​ស៍ បាន​បរិច្ចាគ​ទឹកប្រាក់​ជាង ១៧​ លាន​ដុល្លារ​ទៅ​កាន់​កម្មវិធី​អភិវឌ្ឍន៍​សង្គម ដែល​ផ្តោត​លើ​យុវជន គ្រួសារ និង​សហគមន៍​មូលដ្ឋាន​។

កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី បាន​ផ្គត់ផ្គង់​ដល់​និស្សិត​កម្ពុជា​ចំនួន ៣០០ ​នាក់ ក្នុង​រយៈពេល​បី​ជំនាន់​រួច​មក​ហើយ ដោយ​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ទាំងនោះ​បន្ត​ការ​សិក្សា​លើ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា ផ្នែក​អាជីវកម្ម និង​ផ្នែក​វិស្វកម្ម​ ។ កម្មវិធី​អាហារូបករណ៍​នេះ បាន​បង្ហាញ​ពី​ស្មារតី​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​រយៈពេល ៧ ​ឆ្នាំ និង​បាន​ចំណាយ​ទំហំ​ទឹកប្រាក់​ចំនួន ២​ លាន​ដុល្លារ​ ។

លោក Gabriel Tan ប្រធាន​មូលនិធិ​ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា “​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី មាន​គោលបំណង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​យុវជន​កម្ពុជា ដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ទទួល​បាន​ឱកាស​នៃ​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​រួមចំណែក​ដល់​សហគមន៍​របស់​ពួក​គេ​”​ ។ លោក​បាន​បន្ត​ទៀត​ថា “​យើង​បាន​ធ្វើការ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ឱ្យ​មាន​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ដែល​មាន​សក្តានុពល​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”​ ។

និស្សិត​ដែល​មាន​អាទិភាព​ចំពោះ​អាហារូបករណ៍​ជំនាន់​ទី​ ៤​ នេះ​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​តទៅ ​៖

  • មាន​សញ្ជាតិ​ខ្មែរ
  • ជា​សិស្ស​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ឆ្នាំ​ ២០២៣/២០២៤
    -​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នូវ​មុខ​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដែល​ជា​ដៃគូ​សហការ

សាកលវិទ្យាល័យ​ជា​ដៃគូ​សហការ​រួម​មាន​ ៖

  • សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ៖ ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍
  • វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ៖ ផ្នែក​វិស្វកម្ម​សំណង់​ស៊ី​វិល
  • សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ៖ ផ្នែក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ផ្នែក​ទេសចរណ៍

បែបបទ​បំពេញ​ពាក្យ​អាហារូបករណ៍​តាម​អន​ឡាញ​នឹង​បើក​ទទួល​ពាក្យ ចាប់ពី​ថ្ងៃ​ទី ១៥ ខែមករា និង​ផុតកំណត់​ថ្ងៃ​ទី ​១៥ ខែកុម្ភៈ ឆ្នាំ ​២០២៥ ​។ សិស្ស​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសន៍​នៅ​កំឡុង​ដើមខែ​មីនា ហើយ​ជ័យ​លា​ភី អាហារូបករណ៍ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កំឡុង​ចុងខែ​មីនា ។

អំពី មូលនិធិ​ព្រី​ន​ស៍ ​៖
មូលនិធិ​ព្រី​ន​ស៍ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ។ ក្នុង​នាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​ចក្ខុវិស័យ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​» ​។

ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​ន​ស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​និរន្តរភាព​និង​ឱកាស​ជា​ច្រើន​ដល់​យុវជន​កម្ពុជា ការ​បង្កើត​សហគមន៍ និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​និរន្តរភាព​ ។

គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែល​ជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ជូន​ការ​បង់ថ្លៃ​សិក្សា​ពេញលេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ឱកាស​កម្មសិក្សា និង​ឱកាស​ការងារ​ជូន​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​ នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ព្រី​ន​ស៍​នាឡិកា ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តែ​មួយ​គត់​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​អំពី​សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ស្តង់ដា​ប្រទេស​ស្វី​ស​។ មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តួចផ្តើម​កម្មវិធី​មនុស្សធម៌​ជាង ២៥០ កម្មវិធី ដែល​បាន​ជួយ​ទៅ​ដល​ប្រជាជន​ប្រមាណ​ជាង ១.៥ ​លាននាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើស​ពី ១៧ លាន​ដុល្លារ ​។

សម្រាប់​ការ​សាកសួរ​ព័ត៌មាន​បន្ថែម​: +៨៥៥ ៨១ ៦៨០ ១៩០ (​ឃាង អ៊ួ​យ​ស៊ី​ង​) ឬ ouysing.kheang@princefoundation.com.

ចូល​គ្រុប​តេ​លេ​ក្រាម​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​អាហារ​រូបករណ៍
តំណ​ភ្ជាប់​: https://t.me/+PJEjcv449w0xYmNl ៕ អត្ថបទសហការ

QR Code សម្រាប់​ដាក់​ពាក្យ​អាហារ​រូបករណ៍