ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មាន​គណនី​បញ្ញើ​សន្សំ ធនាគារ ឌី​ជី​ប៊ី អាច​ជួយបរិច្ចាគ​ថវិកាដល់ មន្ទីរពេទ្យ​កុមារ និងបញ្ហាសង្គម​ផ្សេង​ៗ !

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៧ ខែមករា ឆ្នាំ ​២០២៥ ៖ ធនាគារ ឌី​ជី​ប៊ី ដែល​ជា​ធនាគារពាណិជ្ជ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៧ ខែមករា ឆ្នាំ ​២០២៥ ៖ ធនាគារ ឌី​ជី​ប៊ី ដែល​ជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ថ្មី​ៗ​នេះ​បាន​ដាក់​ដំណើរការ​នូវ ផលិតផលថ្មី​ដ៏​អស្ចារ្យ និង​ដែល​មិន​ធ្លាប់​មាន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នោះ​គឺ គណនី​បញ្ញើ​សន្សំ​សម្រាប់​រួមចំណែក​ជួយ លើ​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​ជាតិ Corporate Social Responsibility (CSR) ​។ គណនី​បញ្ញើ​សន្សំ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សម្រួល​ដល់​អតិថិជន និង​សប្បុរសជន​ដែល​មាន​បំណង​ចង់​បរិច្ចាគ ថវិកា​ជួយ​ដល់​សង្គម​ជាតិ ប៉ុន្តែមិន​មាន​ពេល​គ្រប់គ្រាន់​ ក្នុង​ការ​ចូលរួម ​ឬ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ ដោយ​ខ្លួនឯង ​។

ជាមួយនឹង​គណនី​បញ្ញើ​សន្សំ សម្រាប់​រួមចំណែក​ ជួយ​ដល់​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​ជាតិ​នេះ លោក​អ្នក​អាច​ចូលរួម ​ជួយ​សង្គម​ជាតិ​បាន​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​មិន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងនោះ​ទៀត​ឡើយ​ដោយ​គ្រាន់តែ បើក​គណនី​សន្សំ​ថ្មី​នេះ​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ធនាគារ ឌី​ជី​ប៊ី ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ប៉ុណ្ណោះ ​។

លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​បន្ថែម​រហូត​ដល់ ០,៥០% ដោយ​ស្វ័យប្រវត្ត​បន្ថែម​ពីលើ​អត្រា​ការ​ប្រាក់​ខ្ពស់​ជាងគេ ៣% ផង​ដែរ ហើយ​រាល់​អត្រា​បន្ថែម ០,៥០% នេះ​ធនាគារ និង​ធ្វើការ​បរិ​ចា្ច​គ​ដល់ កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ជាតិ​តាម​រយៈ​សសរស្តម្ភ​ទាំង ០៤ របស់ ធនាគារ ឌី​ជី​ប៊ី ដោយ​ស្វ័យប្រវត្ត​រួម​មាន​៖ គាំទ្រ​មន្ទីរពេទ្យ​កុមារ បញ្ហា​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ថែទាំ​បរិស្ថាន និង​ការ​កសាង​វត្ត​អារាម ។

លោក Kim Pan Seung ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ឌី​ជី​ប៊ី បាន​មាន​ប្រសាសន៍​ថា ​៖ «​គំនិត​ផ្តួចផ្តើម​ក្នុង​ការ បង្កើត​គណនី​បញ្ញើ​សន្សំ​នេះ​ឡើង វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​រូប​របស់​ធនាគារ ឌី​ជី​ប៊ី លើ​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម (CSR) គឺ​ស្រប​តាម​ចក្ខុវិស័យ​រាជរដ្ឋាភិបាល និង​ចក្ខុវិស័យ​របស់​សាធារណៈជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព​ ។ រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​យើង បាន​បន្ត​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សកម្មភាព និង​គំនិត​ផ្តួចផ្តើម​ការងារ​សង្គម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ​៖ ការ​លើកកម្ពស់​វិស័យ​អប់រំ សុខុមាលភាព​កុមារ ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍន៍​សហគមន៍​នានា»​ ។​

អំពី​ធនាគារ ឌី​ជី​ប៊ី
ធនាគារ ឌី​ជី​ប៊ី ជា​ធនាគារពាណិជ្ជ ដែល​មានកម្ម​សិទ្ធិ​កាន់កា.ប់​ភាគហ៊ុន ១០០% នៃ​ធនាគារ iM ដែល​ជា​ធនាគារ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ធនាគារ ឌី​ជី​ប៊ី បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មានឈ្មោះ​ថា Cam Capital Co, Ltd ហើយ​នៅ​ក្នុង ឆ្នាំ ២០២០ ធនាគារ បាន​ទទួល​អាជ្ញាប័ណ្ណ ជា​ធនាគារពាណិជ្ជ ពី​ធនាគា​ជាតិ​នៃ​កម្ពុជា (NBC) ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ធនាគារ ឌី​ជី​ប៊ី ភី​អិ​ល​ស៊ី​។ ធនាគារ បាន​និង​កំពុង​បន្ត​ផ្ដល់​ជូន​នូវ​សេវា​ធនាគារ យ៉ាង​ពេញលេញ​ដល់​អតិថិជន​ដូច​ជា​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត អេ​ធី​អឹ​ម ប័ណ្ណ​ឥណ​ពន្ធ សេវា​បើកប្រាក់​បៀរ​វត្ស​ន៍ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស សេវា​ទទួល ឬ ផ្ទេរ​ប្រាក់​ក្រៅប្រទេស SWIFT សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ ផ្សេង​ៗ​ទៀត ​៕ អត្ថបទសហការ