ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ស្វាគមន៍ធនាគារ ស្ថាបនា ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Hendrik Gezienus…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Hendrik Gezienus…
រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Hendrik Gezienus MULDER ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា ភីអិលស៊ី និងក្រុមការងារចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។
ក្នុងជំនួបនេះ លោក Hendrik Gezienus MULDER បានជម្រាបជូនលោកជំទាវពីស្ថានភាពប្រតិបត្តិការរបស់ធនាគារស្ថាបនា ស្ថានភាពគុណភាពឥណទាន និងផែនការយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងបានលើកឡើងពីសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ។ លោកក៏បានបញ្ជាក់ពីគម្រោងពង្រីកប្រតិបត្តិការហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត និងផែនការបង្កើតផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗ ។
លោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យបង្កើនការគាំទ្រដល់សហគ្រាសធុនតូច និងធម្យម (SMEs) ឱ្យបានកាន់តែទូលំទូលាយ និងបានណែនាំឱ្យបន្តពង្រឹងការអនុវត្តនិរន្តភាពអាជីវកម្ម និងគោលការណ៍គាំពារអតិថិជនឱ្យបានកាន់តែប្រសើរថែមទៀត ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីយន្តការដំណោះស្រាយរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះវិស័យអចលនទ្រព្យ និងបានជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមសហការក្នុងយន្តការនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ