ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល ពេទ្យ​យើង និងមន្ទីរពេទ្យ​កុមារ​ជាតិ ស្វាគមន៍​ប្រតិភូ​រដ្ឋាភិបាល​និង​ពាណិជ្ជករ​ឡាវ មក​ស្វែង​យល់​ប្រព័ន្ធសុខាភិបាល​ឌី​ជី​ថ​ល នៅ​កម្ពុជា​ដំបូង​គេ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ០៥ ខែធ្នូ ឆ្នាំ​ ២០២៤ ក្រុមហ៊ុន ពេទ្យ​យើង ហ៊ែ​ល​ថេ​ក…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​ ០៥ ខែធ្នូ ឆ្នាំ​ ២០២៤ ក្រុមហ៊ុន ពេទ្យ​យើង ហ៊ែ​ល​ថេ​ក ឯ​.​ក (​ហៅ ពេទ្យ​យើង​) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា សុខាភិបាល​ឌី​ជី​ថ​ល​ឈានមុខ​គេ​របស់​កម្ពុជា និងមន្ទីរពេទ្យ​ដៃគូ មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ជា​មន្ទីរពេទ្យ​បង្អែក​ជាតិ​ដ៏​ធំ​បំផុត និង​ជា​មន្ទីរ​ពេទ្យផ្តល់សេវា​ថែទាំ​សុខភាព​កុមារ​ឌី​ជី​ថ​ល​ដំបូង​គេ ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​គណប្រតិភូ​មន្ត្រី​រដ្ឋាភិបាល និង​ប្រតិភូ​ធុរកិច្ច​ជន​ឡាវ សម្រាប់​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែង​អំពី​សេវា​សុខាភិបាល​ឌី​ជី​ថ​ល​នៅ​កម្ពុជា ខណៈ​ប្រតិភូ​មក​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ដឹកនាំ​ដោយ​ ឯក​ឩ​ត្តម Sonexay Siphandone នាយក​រដ្ឋមន្ត្រី​ មក​បំពេញ​ទស្ស​កិច្ច​ជា​ផ្លូវ​រដ្ឋ និង​ធ្វើ​ជា​សហ​ប្រធាន​វេទិកា​ធុរកិច្ច​កម្ពុជា​-​ឡាវ នៅ​រាជធានី​ភ្នំពេញ ជាមួយ ​សម្តេច​មហា​បរ​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ ០៣ ខែធ្នូ ឆ្នាំ​ ២០២៤​ កន្លង​ទៅ​នេះ ​។

​លោកស្រី ប៉ុង លី​ម​សាន ស្ថាបនិក​និង​ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល ពេទ្យ​យើង ហែល​ថេ​ក ឯ​.​ក បានឱ្យ​ដឹង​ថា ​៖ «​ក្នុង​ទិស​ដៅ​ពង្រីក​ទីផ្សារ​អន្តរជាតិ នៅ​ខែតុលា ឆ្នាំ​2024 ក្រុមហ៊ុន​ពេទ្យ​យើង បាន​ចុះ​កិច្ចព្រមព្រាង​បង្កើត​ជា​ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​សម​ភាគី​នៅ​ឡាវ​គឺ ក្រុមហ៊ុន​បណ្តុះបណ្តាល និង​ទី​លើ​ផ្នែក​ប្រឹក្សា​បច្ចេកវិទ្យា Enterprise and Development Consultants Co., Ltd. (​ហៅ​ថា EDC Lao) ​។ ហើយ​ជា​លទ្ធផល​វិជ្ជមាន ក្រុមហ៊ុន EDC Pethyoeung Laos ទទួល​បានការ​គាំទ្រ និង​បាន​ចាប់ផ្តើម​មាន​គ្លីនិក​ដៃគូ អនុវត្ត​នូវ​ប្រព័ន្ធ​សុខាភិបាល​ឌី​ជី​ថ​ល ពេទ្យ​យើង ដើម្បី​ផ្លាស់​ប្តូរ​មក​កាន់​សេវា​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​លទ្ធផល​ថែទាំ​សុខភាព សម្រាប់​ប្រជាជន​ឡាវ​តាម​រយៈ បណ្តាញ​មន្ទីរពេទ្យ និង​គ្លីនិក​របស់​យើង​ក្នុង​ប្រទេស​ឡាវ​» ​។

សូម​ជម្រាប​ផង​ដែរ​ថា មន្ទីរពេទ្យ​កុមារ​ជាតិ​ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ដែល​បាន​អនុវត្ត​កម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ និង​សេវា​ឌី​ជី​ថ​ល ពេទ្យ​យើង ដើម្បី​ធ្វើ​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​នៅ​ក្នុង​មន្ទីរពេទ្យ និង​សេវា​ថែទាំ​សុខភាព​របស់​មន្ទីរពេទ្យ​ទាំងមូល​ប្រតិបត្តិការ​បែប​ឌី​ជី​ថ​ល​ពេញលេញ​ចាប់តាំងពី​ឆ្នាំ​២០២២​ ។ អ្នកជំងឺ ដែល​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឥឡូវនេះ គឺ​ទទួល​បាន​កំណត់​ត្រា​ឌី​ជី​ថ​ល​ពី​មន្ទីរពេទ្យ ហើយ​អាច​រក្សា​ទុក​បែប​ឌី​ជី​ថ​ល​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​។ ពួក​គេ ក៏​ទទួល​បាន​សារ​រំលឹក​ត្រូវ​ត្រឡប់​មក​ជួប​វេជ្ជបណ្ឌិត​វិញ ទទួល​បាន​វេជ្ជបញ្ជា​ឌី​ជី​ថ​ល និង​ការ​ជូនដំណឹង​អំពី​ការ​លេបថ្នាំ​តាម​វេជ្ជបញ្ជា​របស់​ពួក​គេ​តាម​កាលវិភាគ​បាន​ណែនាំ​។ លើស​ពី​នេះ​ទៀត អ្នកជំងឺ​ទទួល​បាន​អត្ថបទ​គន្លឹះ​ថែទាំ​ជឿ​ទុកចិត្ត​ប្រចាំ​ថ្ងៃ​ពី​ប្រភព​ច្បាស់លាស់ និង​វេជ្ជបណ្ឌិត​ជំនាញ ​។

ឆ្លៀត​ក្នុង​ឱ្យ​កាស​ដំណើរ​ទស្សនកិច្ច របស់​គណប្រតិភូ​មក​ពី​ប្រទេស​ឡាវ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ឯកឧត្តម​វេជ្ជបណ្ឌិត ញឺ​ប អង្គា​បុស្ស បាន​មាន​ប្រសាសន៍​ថា​ ៖ «​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ​យើង​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឃើញ​ថា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា អែប​មួយ​នេះ គឺ​ប្រហាក់ប្រហែល​ជាមួយ​ខាងយើង​ដែរ​»​ ។

ប្រព័ន្ធ​បច្ចេកវិទ្យា​សុខាភិបាល​ឌី​ជី​ថ​ល ពេទ្យ​យើង ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ និង​ចូលរួម​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​របស់​មន្ទី​ពេទ្យ​រដ្ឋ និង​ឯកជន​រាប់រយ​ក្នុង​ប្រទេស​កម្ពុជា នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​សហរដ្ឋអាមេរិក ជាដើម​ចាប់តាំងពី​ឆ្នាំ ​២០១៥ ​។ ពេទ្យ​យើង​បាន​និង​កំពុង​ជួយ​ជា​វិជ្ជា​មាន ដល់​ការ​ថែទាំ​សុខភាព និង​ជីវិត​របស់​មនុស្ស​ជាង​ ៥​លាន​នាក់ តាម​រយៈ​ដំណោះស្រាយ​ថែទាំ​សុខភាព​ឌី​ជី​ថ​ល​ទំនើប​របស់​ខ្លួន ហើយ​អ្នកជំងឺ​រាប់​លាន​នាក់​មាន​ទិន្នន័យ​វេជ្ជសាស្ត្រ​ឌី​ជី​ថ​ល​របស់​ពួក​គេ​ពី​ការ​ទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ និង​គ្លីនិក​ដៃគូ ហើយ​លទ្ធផល​ថែទាំ​សុខភាព​កាន់តែ​ប្រសើរ​ឡើងជា​មុន ដែល​ពួក​គេ​មិន​ធ្លាប់​ទទួល​បាន​ដោយ​រលូន និង​មាន​សុវត្ថិភាព ។

ជាមួយនឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​សុខាភិបាល ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន ពេទ្យ​យើង អ្នកជំងឺ​អាច​ភ្ជាប់​ទំនាក់ទំនង ជាមួយ​វេជ្ជបណ្ឌិត​ដែល​ជឿ​ទុកចិត្ត​និង​មាន​ជំនាញ​តាម​រយៈ​កម្មវិធី​អែប​ដ៏​មាន​សុវត្ថិភាព​របស់​យើង​គឺ Pethyoeung e-Health ID App ។ Pethyoeung e-Health App កំពុង​តែ​ក្លាយទៅជា​កម្មវិធី​បណ្តុំ​សេវា​សុខាភិបាល និង​ការ​ថែទាំ​សុខភាព​បែប​ឌី​ជី​ថ​តែ​មួយ​នា​ពេល​អនាគត សម្រាប់​មនុស្ស​គ្រប់​គ្នា​សម្រាប់​សុខភាព​ប្រសើរ​ជាង​មុន និង​ស្រួល​ជាង​មុន ​។

Pethyoeung បាន​ពង្រីក​ទីផ្សារ នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​បាន​បោះ​ជំហាន​ទៅ​បើក​ការិយាល័យ​កណ្តាល​ថ្មី នៅ​សហរដ្ឋអាមេរិក ដើម្បី​ពង្រីក​សេវាកម្ម​បច្ចេកវិទ្យា សុខាភិបាល​របស់​ខ្លួន ទៅ​ទីផ្សារ​នៅ​អា​មេ​រិ​ក និង​ពិភពលោក​ផង​ដែរ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​កែ​លម្អ​ប្រព័ន្ធ​ថែទាំ​សុខភាព​បែប​ឌី​ជី​ថ​ល និង​លើ​កំពស់​ការ​ថែទាំ​សុខភាព​កាន់តែ​ប្រសើរ ហើយ​បង្ករ​បរិយាកាស​ទទួល​សេវា​សុខាភិបាល​កាន់​តែង​ស្រួ​ស តាម​ជម្រើស​ថ្មី​ជម្រើស ឌី​ជី​ថ​ល តាម​អែប ពេទ្យ​យើង e-Health ID ​។

បន្ថែម​ពី​នេះ ពេទ្យ​យើង ក៏​បាន​ទទួល​ពានរង្វាន់​ថ្នាក់​ជាតិ និង​អន្តរជាតិ​បន្តបន្ទាប់​ជា​ច្រើន ដូច​ជា​ពានរង្វាន់​ពី​ប្រទេស​សិង្ហ​បុរី “She Loves Tech” ក្នុង​ឆ្នាំ​ ២០២២ និង​ពានរង្វាន់​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុ​ជាង​នៅ ខែមីនា ឆ្នាំ ​២០១៩​ ។ ហើយ​ជា​ក្រុមហ៊ុន​បេក្ខជន​ថ្នាក់​ជាតិ និង​តំបន់​ជា​ច្រើន ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ចូលរួម​កម្មវិធី​អន្តរជាតិ និង​ថ្នាក់​តំបន់ ​។ ក្រុមហ៊ុន​ក៏​បាន​ចូលរួម កិច្ចប្រជុំ​កំពូល​វិនិយោគ SelectUSA ក្នុង​ឆ្នាំ​ ២០២១ ពានរង្វាន់​សហគ្រិន​អាស៊ី របស់​ប្រទេស​ជប៉ុន​ឆ្នាំ​ ២០២១ បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង ជប៉ុន Microsoft Startup Highway ទៅ​កាន់​កម្មវិធី 100 Unicorns ក្នុង​ឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុងម៉ានីល ប្រួ​ទេស​ហ្វី​លី​ពី​ន កម្ម​វី​ធី Startup ប្រចាំ​ស​ប្តា​ហ៍​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​សម្រាប់ Startup អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ឆ្នាំ ២០២០ និង កម្មវិធី UN Accelerate 2030 ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ក្នុង​ឆ្នាំ ២០១៩ ៕ អត្ថបទ​សហការ