ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់​កេស “ONE STEP TO 2025” ចំណុះ 500mL ថ្មី ស្អាត ប្លែក រចនា​ជា​ពិសេសក្នុង​ឱកាសអបអរ​បុណ្យចូលឆ្នាំ​សកល ២០២៥ និង​បុណ្យណូអែល​ខាង​មុខ​នេះ​ !

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ទឹក​ពិសា​ វី​តា​ល់ ​ចំណុះ 500mL បាន​បង្ហាញ​ចេញ​កេស​ថ្មី ONE STEP TO…

រាជធានីភ្នំពេញ​ ៖ ទឹក​ពិសា​ វី​តា​ល់ ​ចំណុះ 500mL បាន​បង្ហាញ​ចេញ​កេស​ថ្មី ONE STEP TO 2025 ឬ​ហៅ​ជា​ខេ​រម​ភាសា​ថា «បោះ​ជំហាន​ឆ្ពោះទៅ​កាន់​ឆ្នាំ 2025» ដ៏​ស្រស់​ស្អាត និង​ទាក់ទាញ​សម្រាប់​ឱកាស​ជួបជុំ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ សាទរ​បុណ្យចូលឆ្នាំ​សកល​អន្តរជាតិ ២០២៥ និង​បុណ្យ​ណូអែល ខាង​មុខ​នេះ​ដែល​ចេញ​លក់​នៅ​លើ​ទីផ្សារ​នា​ដើមខែ​ធ្នូ ឆ្នាំ​ ២០២៤ ​នេះ​តទៅ​ ។

វី​តា​ល់​ ជា​និច្ចកាល​តែងតែ​រចនា​កេស​ថ្មី ប្លែក និង​សម​ស្រប​ទៅ​តាម​កម្មវិធី​ជាតិ និង​អន្តរជាតិ​នានា ដែល​សុទ្ធសឹងតែ​ទទួល​បាន​នូវ​ការ​និយម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​គ្រប់​ទិស​ទី ។ យ៉ាងណាមិញ នា​ចុងឆ្នាំ 2024 នេះ វី​តា​ល់​ ក៏​បាន​រចនា​កេស​ចំណុះ 500mL ONE STEP TO 2025 ឬ «​បោះ​ជំហាន​ឆ្ពោះទៅ​កាន់​ឆ្នាំ 2025» ក្រោម​រូបភាព​និង​អត្ថន័យ​ដើម្បី​ចូលរួម​សម្ដែង​ការ​សប្បាយ​សាទរ និង​ត្រៀមខ្លួន​ចូលរួម​ពិធី​ចូល​ឆ្នាំ​សកល និង​ពិធីបុណ្យ​ណូអែល​ខាង​មុខ​នេះ ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) មាន​ប្រសាសន៍​ថា​៖ «​កេស​វី​តា​ល់ ONE STEP TO 2025 ចំណុះ 500mL ថ្មី​ក្នុងឆ្នាំនេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់ ដែល​គោលបំណង​របស់​វី​តា​ល់​គឺ​ចង់​ចូលរួម​សាទរ​បុណ្យ​ឆ្លង​ឆ្នាំ​ជា​អន្តរជាតិ​ជាមួយ​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា​ប្រជាជន​ទូ​ទាំង​សកលលោក» ។​ លោក​សង្ឃឹមថា វី​តា​ល់​កេស ONE STEP TO 2025 មួយ​នេះ​នឹង​បំពេញតម្រូវការ​របស់​អតិថិជន​ក៏​ដូច​ជា​ការ​ក្រើនរំឭក​ឱ្យ​ប្រជាជន​គ្រប់​រូប​ត្រៀមខ្លួន​ក្នុង​ការ​ទទួលយក​លាភ​សំណាង​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​ 2025 ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​ឈានមុខ​ក្នុងស្រុក វី​តា​ល់​ជា​និច្ចកាល​តែងតែ​បន្ត​ផ្សា​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​សកម្ម ក្នុង​សកម្មភាព​សប្បុរសធម៌ សង្គម និង​កម្មវិធី​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ជា​ច្រើន ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ឧត្តម​ប្រយោជន៍ ​ដល់​សង្គម និង​ជនរួមជាតិ​ខ្មែរ​។ លោក​អ្នក​អាច​ស្វែងរក​ជាវ​កេស​វី​តា​ល់​ស្រស់​ស្អាត​ចំណុះ 500mL នៅ​តាម​ទីផ្សារ​នានា​ដែល​នៅ​ជិត​លោក​អ្នកជា​ទីបំផុត​ ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ ត​ស់​! បោះ​ជំហាន​ឆ្ពោះទៅ​កាន់​ឆ្នាំ 2025 ជាមួយ​ វី​តា​ល់​ ចំណុះ 500mL ទាំងអស់​គ្នា ​។ រួសរាន់​ឡើង ចំនួន​មាន​កំណត់​! វី​តា​ល់ ​មោទនភាព​ផលិតផល​ជាតិ​ ! ៕ អត្ថបទសហការ