ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ដាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី ‘Dreaming of Cake’ ដើម្បី​ជំរុញក្តី​ស្រមៃ​សហគ្រិន​ធុន​តូច និង​មធ្យម និង​ស្វាគមន៍ កញ្ញា ដាវ សាលី​ន ជា​ទូត​សុច្ឆន្ទៈ (វីដេអូ)

3 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២ ខែធ្នូ ឆ្នាំ​ ២០២៤ ៖ ធនាគារ មេ​យ​ប៊ែ​ង មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ស្វាគមន៍…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២ ខែធ្នូ ឆ្នាំ​ ២០២៤ ៖ ធនាគារ មេ​យ​ប៊ែ​ង មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ស្វាគមន៍ កញ្ញា ដាវ សាលី​ន ជា​ទូត​សុច្ឆន្ទៈ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​សហគ្រិន​ខ្នាត​តូច និង​មធ្យម​ ។ ពិធី​ប្រកាស​ជា​ផ្លូវការ​នេះ​ធ្វើ​ឡើង ស្របគ្នា​ជាមួយ​កម្មវិធី​ការ​ដាក់​បញ្ចាំងភាពយន្ត “Dreaming of Cake” ដែល​ជា​ភាពយន្ត​ខា្ន​ត​ខ្លី​អំពី ខ្សែរ​ជីវិត​ពិត​របស់​កញ្ញា ដាវ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​តស៊ូ​ជម្នះ​គ្រប់​បញ្ហា រហូត​ក្លាយជា សហគ្រិន​វ័យក្មេង ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ល្បីឈ្មោះ​មួយ​រូប នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ជំរុញទឹកចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ឈោង​ចាប់​ក្តី​ស្រមៃ ​។

ភាព​ជា​ដៃគូ​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក៏​ដូច​ជា​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ ។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ដំណើរ​ជីវិត​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង និង​តួនាទី​ថ្មី​របស់​កញ្ញា​ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ ធនាគារ មេ​យ​ប៊ែ​ង មាន​គោលបំណង​ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគ្រិន​គ្រប់​រូប ដោយ​មិន​គិត​ពី​យេ​ន​ឌ័​រ ឱ្យ​បន្ត​សម្រេច​ក្តី​សុបិន​របស់​ខ្លួន ខណៈ​ដែល​ធនាគារ មេ​យ​ប៊ែ​ង នឹង​តែងតែ​គាំទ្រ​ជា​ដៃគូ ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដ៏​សម​ស្រប​សម្រាប់​ជំរុញ​កំណើន​អាជីវកម្ម​របស់​ពួក​គាត់ ​។

កម្មវិធី InspireHER ដែល​ធ្វើ​ឡើង​នៅ​រោងកុន លេ​ជិន ក្នុង​ផ្សារ​ទំនើប Exchange Square នេះ​បាន​ជួបជុំ​សហគ្រិន​ខ្នាត​តូច និង​មធ្យម ស្ត្រី​ជា​អ្នកដឹកនាំ ស្ថាប័ន​សារព័ត៌មាន និង​អ្នក​បង្កើត​មាតិកា​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​កម្មវិធី​នេះ​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ចំនួន ២ ដែល​មាន​ដូច​ជា​៖ ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្នុង​ការ​ប្រកាស​ស្វាគមន៍ កញ្ញា ដាវ សាលី​ន ជា​ទូត​សុច្ឆន្ទៈ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​សហគ្រិន​ខ្នាត​តូច និង​មធ្យម និង​ការ​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី “Dreaming of Cake”​។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​ដោយ​មាន​វត្តមាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា និង លោកស្រី ខៀវ មាលី អភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ដែល​បាន​ផ្តល់​កិត្តិយស​ចូលរួម​ជា​សក្ខីភាព​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ​។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស របស់​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​គាំទ្រ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​សង្ឃឹមថា ភាពយន្ត​ខ្លី “Dreaming of Cake” នឹង​ជំរុញ​ទឹកចិត្ត​ទស្សនិកជន​ដែល​មាន​ក្តី​ស្រមៃ ឱ្យ​ចាប់ផ្តើម​បោះ​ជំហាន​ដំបូង ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ​។ ដំណើររឿង​សហគ្រិនភាព​របស់​កញ្ញា ដាវ បាន​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​បង្ហាញ​ពី​កម្លាំង និង​ថាមពល​ដ៏​ខ្លាំងក្លា​នៃ​ក្តី​សុបិន សម្រាប់​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត» ​។​

«​ថ្មី​ៗ​នេះ យើង​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី HERpower ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​របស់​ធនាគារ មេ​យ​ប៊ែ​ង ដើម្បី​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ពិសេស អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី ដែល​ផ្តល់​នូវ​ការ​គាំទ្រ​លើ​តម្រូវការ​ចាំបាច់ ដើម្បី​ជំរុញ​កំណើន​អាជីវកម្ម​របស់​ពួក​គាត់» ​។​

លោក​បាន​បន្ថែម​ថា​៖ «​មិន​ថា​ក្តី​ស្រមៃ​របស់​អ្នកធំ​ប៉ិន​ណា​ឡើយ ធនាគារ មេ​យ​ប៊ែ​ង គឺ​នៅ​ទី​នេះ​ដើម្បី​ជា​ដៃគូ​ជាមួយ​លោក​អ្នក ក្នុង​ការ​ចាប់ផ្តើម​ពី​ជំហាន​ទី​មួយ រហូត​ទទួល​បាន​ជោគជ័យ​។ យើង​ប្តេជ្ញា​គាំទ្រ​សហគ្រិន​នៅ​គ្រប់​ជំហាន នៃ​ដំណើរ​សហគ្រិនភាព​របស់​ពួក​គាត់ ដូចនឹង​ពាក្យស្លោក​នៃ​គម្រោង​នេះ​៖ “​គាំទ្រ​ក្តី​សុបិន​សហគ្រិនភាព​របស់​លោក​អ្នក​» ​។

សូម​ស្វាគមន៍ កញ្ញា ដាវ សាលី​ន ជា​ទូត​សុច្ឆន្ទៈ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​សហគ្រិន​ខ្នាត​តូច និង​មធ្យម កញ្ញា ដាវ សាលី​ន ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា Dav TheCake គឺជា​សហគ្រិន​ដ៏​វ័យក្មេង​មួយ​រូប និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ ។ វី​ដេ​អូ​ធ្វើ​នំ​ខេ​ក ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​កញ្ញា និង​ដំណើរ​សហគ្រិនភាព​ក្នុង​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​កញ្ញា បាន​ទាក់ទាញ​ទស្សនិកជន​ទូ​ទាំង​ប្រទេស ដោយ​ជួយ​ជំរុញ​ស្មារតី​សហគ្រិនភាព​ទៅ​កាន់​មនុស្ស​ទូទៅ មិន​ថា​ជា​យុវជន ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​ដែល​មានបទពិសោធន៍ ​។

ឆ្លុះ​បញ្ចាំង​ពី​តួនាទី​ថ្មី​របស់​កញ្ញា ជា​ទូត​សុ​ឆន្ទៈ​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​សហគ្រិន​ខ្នាត​តូច និង​មធ្យម កញ្ញា ដាវ សាលី​ន មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​គាំទ្រ​សហគ្រិន​ខ្នាត​តូច និង​មធ្យម ជា​ផ្លូវការ​របស់​ធនាគារ​! ខ្ញុំ​តែងតែ​ជឿ​ថា សហគ្រិនភាព គឺជា​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម ឱ្យទៅ​ជា​ឱកាស​។ កិច្ចសហការ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង គឺជា​ជំហាន​ដ៏​រំភើប​មួយ ដើម្បី​ចែករំលែក​ដំណើរ​ជីវិត​របស់ខ្ញុំ និង​បំផុសគំនិត​អ្នក​ដទៃ ឱ្យ​ហ៊ាន​ស្រមៃ​កាន់តែ​ធំ និង​សម្រេច​បាន​កាន់តែ​ច្រើន​។ ជាមួយ​គ្នា​នេះ ពួក​យើង​មាន​គោលបំណង​តែ​មួយ​រួម​គ្នា គឺ​ការ​ជំរុញ​ឱ្យ អ្នក​ដែល​មាន​ក្តី​ស្រមៃ ក៏​ដូច​ជា​សហគ្រិន​ក្នុងស្រុក មាន​ចំនួន​កាន់តែ​ច្រើន នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។ សូម​រង់ចាំ​តាមដាន​វី​ដេ​អូ​បន្តបន្ទាប់​ទៀត លើ​បណ្តាញ​សង្គម និង​វេទិកា​ចែករំលែក នៅ​ពេល​ខាង​មុខ ដែល​ខ្ញុំ​នឹង​ចែករំលែក​រឿងរ៉ាវ និង​បទ​ពិសោធន៍​របស់ខ្ញុំ ក្នុង​វិស័យ​សហគ្រិនភាព​បន្ថែម​ទៀត​ជាមួយ​លោក​អ្នក​»​ ។

កញ្ញា​បាន​បន្ថែម​ថា ឃ្លា​ដែល​កញ្ញា​ពេញចិត្ត​ជាងគេ​គឺ​៖ «​ខ្ញុំ​តែងតែ​ជឿជាក់​ថា​ខ្ញុំ “​ដាវ​” ធ្វើ​អ្វី​ក៏​បាន​ដែរ​ ។ ហើយ​ខ្ញុំ​ជឿជាក់​ថា លោក​អ្នក​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​។ នៅ​ពេល​ក្តី​ស្រមៃ​ក្លាយជា​ការ​ពិត គ្មាន​អ្នក​ណា​ម្នាក់​អាច​រារាំង​ក្តី​ស្រមៃ​នោះ​បាន​ឡើយ​។ ខ្ញុំ​សង្ឃឹមថា កិច្ចសហការ​ជាមួយ​ធនាគារ មេ​យ​ប៊ែ​ង នេះ​នឹង​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​អ្នក​ដែល​មាន​ក្តី​ស្រមៃ​ទាំងអស់ ជា​ពិសេស​ស្ត្រី ឱ្យ​បានឃើញ​ថា “​ក្តី​ស្រមៃ​ទាំងអស់​សុទ្ធសឹងតែ​ពិសេស និង​មាន​តម្លៃ សម្រាប់​អ្នក​ក្នុង​ការ​ដេញចាប់​វា​» ​។

ធនាគារ មេ​យ​ប៊ែ​ង សូម​នាំ​មក​ជូន​នូវ ភាពយន្ត​ខ្នាត​ខ្លី “Dreaming of Cake”៖ ដំណាល​អំពី​ដំណើរ​ជីវិត​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែងភាពយន្ត​ខ្លី​នេះ​និពន្ធ និង​ដឹកនាំ​ដោយ លោក ហាន គី​ម បាន​បង្ហាញ​ពី​ដំណើរ​ជីវិត​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង របស់​ក្មេង​ស្រី​ម្នាក់​អាយុ ១៤​ឆ្នាំ រហូត​ក្លាយ​ខ្លួន​ជា ស្ថាបនិក​ក្រុមហ៊ុន TheCake សាលា​នំ និង TheCake Factory ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​របស់​កញ្ញា ​។ ភាព​ជោគជ័យ​របស់​សហគ្រិន​វ័យក្មេង កញ្ញា​ដាវ បាន​នាំ​មក​នូវ​ភាព​ផ្លាស់​ប្តូរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ នំ និង​បង្អែម ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​លើកទឹកចិត្ត ដល់​សហគ្រិន​ជំនាន់​ថ្មី​ជា​ច្រើន​រូប​ ។ ភាពយន្ត​នេះ​បាន​បង្ហាញ​ពី ការ​ជំនះ តស៊ូ ក្តី​ស្រលាញ់ និង​ការ​តាំងចិត្ត ដែល​កញ្ញា​ពុះពារ​ឧបសគ្គ​ជា​ច្រើន ក្នុង​ដំណើរ​សហគ្រិនភាព​របស់​កញ្ញា​ ។ ភាពយន្ត​នេះ មិន​ត្រឹមតែ​ជា​ការ​សាទរ ដំណើរ​ជីវិត​របស់​កញ្ញា ដាវ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី ចក្ខុវិស័យ​រួម​គ្នា រវាង​កញ្ញា និង​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​បំផុសគំនិត និង​ជំរុញ​ស្មារតី​របស់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ដ៏​ទៃ​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

ភាព​ជា​ដៃគូ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​បេសកកម្ម​រួម​គ្នា​រវាង​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា និង​កញ្ញា ដាវ សាលី​ន ក្នុង​ការ​គាំទ្រ សហគ្រិន​ធន​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​។ ថ្មី​ៗ​នេះ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ដាក់​ឱ្យ​ដំណើរការ​នូវ កម្មវិធី HERpower ដែល​ជា​ដំណោះស្រាយ​អាជីវកម្ម​សម្រាប់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី ជាមួយនឹង​ឥណទាន ដែល​មិន​តម្រូវ​ឱ្យ​មានទ្រព្យ​ធានា ក្នុង​ចន្លោះ​ទឹកប្រាក់​ពី ពីរ​ម៉ឺន​ដុល្លារ រហូត​ដល់ ប្រាំ​ម៉ឺន​ដុល្លារ និង​លក្ខខណ្ឌ​សង​ត្រឡប់​ក្នុង​រយៈពេល​ពី ២​ឆ្នាំ ទៅ ៨​ឆ្នាំ​។ គំនិត​ផ្តួចផ្តើម​នេះ ផ្តោត​សំខាន់​ទៅ​លើ​ការ​គាំទ្រ​សហគ្រិន​ស្ត្រី ជាមួយនឹង​ដំណោះស្រាយ​លើ​តម្រូវការ​លំហូរ​សាច់ប្រាក់ និង​ពង្រីក​វត្តមាន​អាជីវកម្ម​របស់​ពួក​គាត់​នៅ​លើ​ទីផ្សារ ​។

បន្ថែម​ពី​នេះ ធនាគារ មេ​យ​ប៊ែ​ង បាន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញប្បទាន ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ច្រើន រួម​ទាំង​គម្រោង​ធានា​ឥណទាន​សហគ្រិន​ស្ត្រី ដែល​សហការ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​គូសបញ្ជាក់​ពី​ចក្ខុវិស័យ​រយៈពេល​វែង របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ការ​ទទួលស្គាល់​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​។

សូម​រីករាយ​ទស្សនា​ភាពយន្ត លោក​អ្នក​អាច​ទស្សនា ភាពយន្ត​ខ្នាត​ខ្លី “Dreaming of Cake” ឥឡូវនេះ តាម​រយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់ ធនាគារ មេ​យ​ប៊ែ​ង និង Dav TheCake រួម​មាន Facebook Youtube និង​Tiktok​។ រីករាយ​ទស្សនា ដំណើរ​ជីវិត​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​របស់​កញ្ញា ដាវ និង​ស្វែង​យល់​ពី​ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់ ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​គាំទ្រ​លោក​អ្នក​ឱ្យ​សម្រេច​នូវ​គោលដៅ​អាជីវកម្ម​របស់​លោក​អ្នក ​។

ទស្សនា​ភាពយន្ត​លើ យូ​ធូប​៖

ទស្សនា​ភាពយន្ត​លើ ហ្វេ​ស​ប៊ុ​ក​៖

សូម​រង់ចាំ​តាមដាន លើ​បណ្តាញ​សង្គម​ផ្លូវការ របស់​កញ្ញា ដាវ សម្រាប់​មាតិកា​ពិសេស​ៗ ក៏​ដូច​ជា​ការ​ចែករំលែក​នានា​ទាក់ទង​នឹង​សហគ្រិនភាព ​៕ អត្ថបទសហការ