ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធីជប់លៀងខ្នាតអន្តរជាតិត្រូវបានរៀបចំនៅកម្ពុជា ដើម្បីសាទរសមិទ្ធផល និងកំណត់អនាគតរួមគ្នា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​,​ ថ្ងៃទី​ ១២ វិច្ឆិកា ឆ្នាំ ២០២៤ ៖ ពិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនឈានមុខគេទាំងនៅក្នុងស្រុក…

រាជធានីភ្នំពេញ​,​ ថ្ងៃទី​ ១២ វិច្ឆិកា ឆ្នាំ ២០២៤ ៖ ពិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិមួយ ត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការរបស់ក្រុមហ៊ុនឈានមុខគេទាំងនៅក្នុងស្រុក និងអន្តរជាតិ ដើម្បីអបអរសាទរសមិទ្ធផលប្រចាំឆ្នាំ និងត្រៀមខ្លួនកំណត់អនាគតរួមគ្នា​ ។​ជាមួយនឹងគោលបំណងរួមនេះ ពិធីជប់លៀងប្រចាំឆ្នាំ ក្រោមប្រធានបទ «កំណត់អនាគតរួមគ្នា» ឬ «Gala Dinner: Shaping the Future Together» ជាកម្មវិធីជួបជុំដ៏អស្ចារ្យមួយ ដើម្បីបង្ហាញអំពីការដឹងគុណដ៏ស្មោះស្ម័គ្រ ការបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលនិងទូលំទូលាយ និងការអបអរសាទរដល់ភាពជោគជ័យប្រកបដោយមោទកភាព ហើយគុណតម្លៃទាំងអស់នេះនឹងបង្កើតនូវកម្លាំងជំរុញដ៏ខ្លាំងក្លា ចំណងមិត្តភាពកាន់តែរឹងមាំ ទំនុកចិត្តកាន់តែជឿជាក់ និងគោលដៅកាន់តែធំធេង​ ។

រាត្រីជួបជុំប្រចាំឆ្នាំលក្ខណៈអន្តរជាតិនេះ ក៏ត្រូវបានផ្ដល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម បណ្ឌិត  ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម បណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា, លោកបណ្ឌិត Peter Kook អគ្គនាយកក្រុមហ៊ុន Well & Well Financial Holdings Group  និង លោកបណ្ឌិតសាស្រ្តាចារ្យ Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក រួមជាមួយនឹងឥស្សរជនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួមអបអរសាទរក្នុងឱកាសដ៏ឱឡារិកនេះ​ ។

ស្របតាមឆន្ទៈ និងទំនុកចិត្ដពីក្រុមហ៊ុនសហរៀបចំកម្មវិធីទាំងអស់ ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា បានដឹកនាំរៀបចំកម្មវិធីនេះឡើងនៅ ហ្វេកតូរី​ ភ្នំពេញ ។ កាន់តែពិសេសទៀតនោះ ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះអាចកើតឡើងទៅបាន ដោយមានការចូលរួម និងការឧបត្ថម្ភពីក្រុមហ៊ុនដៃគូក្នុងស្រុកល្បីៗជាច្រើន ដូចជា​ ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, អង្គការ សប្បុរសធម៌ ហ្គោលដិន, ក្រុមហ៊ុន CDX Residence, ក្រុមហ៊ុន ឡុកហ្វុក គ្រឿងអលង្ការ, ក្រុមហ៊ុន Urban Rental Management,​ សណ្ឋាគារ Plantation Urban Resort & Spa និង ថ្នាក់បណ្ដុះបណ្ដាល ME Training ។

ពិធីជប់លៀងនេះក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹងនាំនិងក្រុមការងារពីក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា ៖ ក្រុមហ៊ុន Well & Well Financial Holdings Group, ក្រុមហ៊ុន First Asia Merchants Bullion Limited (ហៅកាត់ថា First Gold), ក្រុមហ៊ុន First Gold Charity Fund និង ក្រុមហ៊ុន Good Habits ។

ក្នុងរាត្រីដ៏មានអត្ថន័យដែលមិនអាចបំភ្លេចបាននេះ ភ្ញៀវកិត្តិយសគ្រប់គ្នាសុទ្ធតែទទួលបាននូវការបំផុសគំនិតថ្មី ស្មារតីវិជ្ជមាន និងភាពសប្បាយរីករាយយ៉ាងខ្លាំង​ តាមរយៈការចែករំលែកពីថ្នាក់ដឹកនាំកំពូលពីក្រុមហ៊ុនដែលបានចូលរួមណ ។

លោកជំទាវ ឆាយ លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឡុកហ្វុក គ្រឿងអលង្ការ បានមានប្រសាសន៍ថា ៖ «នាងខ្ញុំពិតជាមានកិតិ្តយស និងសោមនស្សរីករាយ ដោយបានឃើញវត្តមានរបស់ ឯកឧត្តម អ្នកឧញ៉ា និងលោកអ្នកទាំងអស់នៅទីនេះ ចូលរួមអបអរក្នុងពិធីជួបជុំរបស់យើងខ្ញុំ ក្រោយពីបានអវត្តមានប៉ុន្មានឆ្នាំចុងក្រោយ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ និងត្រៀមខ្លួនបង្កើតអនាគតដ៏ជោគជ័យរួមគ្នា Shaping the future together» ។

លោកជំទាវ បានបន្ថែមទៀតថា ៖ «ការជួបជុំនារាត្រីនេះ គឺជាមោទកភាពដ៏ធំធេងសម្រាប់ដំណើរដ៏អស្ចារ្យដែលយើងខ្ញុំបានចាប់ផ្តើមជាមួយគ្នា ហើយការជួបជុំនេះក៏ជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំរវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់​ និងរវាងក្រុមហ៊ុនដៃគូរអាជីវកម្មរបស់ក្រុមហ៊ុនយើងខ្ញុំផងដែរ ។ សម្រាប់ពេលវេលាខាងមុខ នាងខ្ញុំពិតជាមានជំនឿជាក់យ៉ាងមុតមាំទៅលើសក្តានុពលរបស់ក្រុមហ៊ុនយើងខ្ញុំ ព្រមជាមួយអ្នកទាំងអស់គ្នាជារៀងរហូតទៅ ។ សម្រាប់ពេលវេលាដែលឆ្លងកាត់កន្លងទៅ វាជាមេរៀន និងបទពិសោធល្អៗ សម្រាប់ក្រុមហ៊ុន និងយើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នានឹងប្តេជ្ញាចិត្ត ក្នុងការដោះស្រាយរាល់បញ្ហា រហូតគ្រប់យ៉ាងក្លាយជាឱកាស ភាពរីកចម្រើន និងការសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យជាមួយគ្នាថែមទៀតសម្រាប់ឆ្នាំបន្ទាប់ៗ» ។

ក្នុងស្មារតី និងសុទិដិ្ឋនិយមដូចគ្នានេះ លោក Lawrence Kook អភិបាលក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ដែរថា ៖ «ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ សម្ព័ន្ធក្រុមហ៊ុនរបស់យើងបានដោះស្រាយរាល់បញ្ហាប្រឈម និងសម្រេចបាននូវលទ្ធផលកាន់តែខ្ពស់ ។ ជាក់ស្តែង វគ្គបណ្តុះបណ្ដាល «Act Now» នៃថ្នាក់បណ្ដុះបណ្ដាលជំរុញទឹកចិត្ដ និងប្រសិទ្ធភាព (ME Training) ដែលជាកម្មវិធីបណ្តុះបណ្តាលផ្អែកទៅលើការដកពិសោធនៃសកម្មភាពជាក់ស្ដែងក្នុងការជំរុញស្មារតីវិជ្ជមាន និងការចេះផ្តួចផ្ដើមធ្វើសកម្មរបស់អ្នកចូលរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន បានរីកដុះដាលទៅកាន់តំបន់ជាច្រើននៅកម្ពុជា ចិន និងហុងកុងជាដើម» ។

លោក Lawrence Kook បានបន្ដទៀតថា៖ «ខណៈពេលដែល យើងបានប្រឈមមុខនឹងបញ្ហាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សម័្ពន្ធក្រុមហ៊ុនរបស់យើងនៅតែប្រកាន់ខ្ជាប់នូវស្តង់ដារ និងចាប់យកឱកាស ដើម្បីបង្កើតភាពជោគជ័យថ្មីៗ។ ជាមួយនឹងចក្ខុវិស័យ និងផែនការយ៉ាងម៉ត់ចត់ ក៏ដូចជាការផ្តល់អាទិភាពដល់ភាពជោគជ័យរបស់ក្រុមហ៊ុន និងទំនុកចិត្ដអតិថិជន» ។

ដោយបានផ្សារភ្ជាប់ទៅនឹងទំនួលខុសត្រូវសង្គមសម្រាប់ក្រុមហ៊ុនសាជីវកម្ម លោកបណ្ឌិត Raymond Choi ដែលជាប្រធានមូលនិធិសប្បុរសធម៌ First Gold Charity Fund ក៏បានបញ្ចេញចំណាប់អារម្មណ៍អំពីការធ្វើសប្បុរសធម៌ ដែលក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវតួនាទី និងការស្ម័គចិត្ដក្នុងការផ្ដល់ជូនដល់សង្គមជាតិវិញ ជាពិសេសសម្រាប់បុគ្គលដែលត្រូវការជំនួយ ។ លោក សែម ស៊ីណាត ដែលជាអគ្គលេខាធិកានៃអង្គការផ្ទះបាយកុមារ និងកញ្ញា តូ ស្រីកែវ ដែលជាយុវជន នៃអង្គការផ្ទះបាយកុមារ ត្រូវបានអញ្ជើញចូលរួមជាសក្ខីភាព ហើយពួកគាត់ទាំងពីររូបតំណាងឱ្យអង្គការផ្ទះបាយកុមារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ First Gold Charity Fund ដែលតែងតែឧបត្ថម្ភទៅដល់អង្គការផ្ទះបាយកុមារកន្លងមក ។​

ជារួម ពិធីជប់លៀងប្រចាំឆ្នាំលក្ខណៈអន្ដរជាតិ ក្រោមប្រធានបទ «កំណត់អនាគតរួមគ្នា» ឬ «Shaping the Future Together» ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរួបរួម ការ​បង្កើត​ថ្មី និង​ភាពជា​ដៃគូ​​សម្រាប់ជោគជ័យរួមគ្នានាពេលអនាគត​ ៕​ អត្ថបទសហការ