កូនរឹងរូស និយាយមិនស្តាប់ អាចបណ្តាលមកពីកត្តាទាំងនេះ !
រាជធានីភ្នំពេញ ៖ ភាពរឹងរូសរបស់កូន គឺជារឿងធម្មជាតិ ។ ការងារសាមញ្ញៗដូចជាការចូលគេង ការងូតទឹក ការស្លៀកពាក់ ឬញ៉ាំអាហារ ពេលខ្លះអាចអាចទាមទារជជែកគ្នា…
រាជធានីភ្នំពេញ ៖ ភាពរឹងរូសរបស់កូន គឺជារឿងធម្មជាតិ ។ ការងារសាមញ្ញៗដូចជាការចូលគេង ការងូតទឹក ការស្លៀកពាក់ ឬញ៉ាំអាហារ ពេលខ្លះអាចអាចទាមទារជជែកគ្នា…
រាជធានីភ្នំពេញ ៖ ភាពរឹងរូសរបស់កូន គឺជារឿងធម្មជាតិ ។ ការងារសាមញ្ញៗដូចជាការចូលគេង ការងូតទឹក ការស្លៀកពាក់ ឬញ៉ាំអាហារ ពេលខ្លះអាចអាចទាមទារជជែកគ្នា ដែលទីបំផុតអាចនាំទៅដល់ការឈ្លោះប្រកែក ។ ការដោះស្រាយបញ្ហានេះជារៀងរាល់ថ្ងៃអាចជាការខាតពេលវេលា និងថាមពល ហើយទំនាក់ទំនងរបស់អ្នកកាន់តែមិនល្អ ។ ដូច្នេះ វាចាំបាច់ក្នុងការបង្រៀនកុមារអំពីផលវិបាកនៃអាកប្បកិរិយាបែបនេះ ។ ឪពុកម្តាយក៏ត្រូវចេះដឹងគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងអាកប្បកិរិយាល្អរបស់ពួកគេផងដែរ ដើម្បីឱ្យពួកគេងាយស្តាប់អ្នក ។
ត្បិតតែភាពរឹងចចេសអាចជារឿងធម្មតានៃកុមារភាព ការយល់ដឹងអំពីមូលហេតុដែលកូនរបស់អ្នករឹងរូសអាចជួយអ្នកដោះស្រាយវាឱ្យកាន់តែប្រសើរឡើង និងជំរុញបរិយាកាសគ្រួសារប្រកបដោយសុខដុមរមនា ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលកូនរបស់អ្នកអាចមានភាពរឹងរូស ៖
១. ភាពនៅក្មេង មិនទាន់ចាស់ទុំ ៖ កុមារស្ថិតក្នុងវ័យដែលពួកគេមិនទាន់ចេះគ្រប់គ្រងខ្លួនឯង ។ ជារឿយៗពួកគេមានអារម្មណ៍រំជើបរំជួល និងឆេវឆាវ នៅពេលដែលពួកគេឈឺ ឃ្លាន ងងុយគេង ឬអផ្សុក ដែលធ្វើឱ្យពួកគេពិបាកក្នុងការដោះស្រាយ ។
២. ត្រូវការស្វ័យភាព ៖ កុមារកំពុងរុករកពិភពលោករបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយអាចព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូន និងរារាំងពួកគេមិនឱ្យធ្វើរឿងមួយចំនួន ជាហេតុដែលនាំឱ្យកុមាររឹងរូស ហើយមិនសូវស្តាប់បង្គាប់ ។
៣. ផលប៉ះពាល់នៃការមើលទូរទស្សន៍ និងទូរសព្ទច្រើនពេក ៖ ការសិក្សាបង្ហាញថា ផលប៉ះពាល់នៃការមើលទូរទស្សន៍ និងទូរសព្ទច្រើនពេកអាចបណ្តាលឱ្យកុមារមានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍ ។ កុមារអាចប្រឈមនឹងរូបភាពដែលមានចលនាលឿន តន្ត្រីខ្លាំង និងគំរូអវិជ្ជមានដែលអាចធ្វើឱ្យពួកគេហួសចិត្ត ថប់បារម្ភ ខឹង និងកាចសាហា.វ ។
៤. ដោះស្រាយការបំពាន ឬការមិនយកចិត្តទុកដាក់ពីឪពុកម្តាយ ៖ កុមារមិនចេះបែងចែករវាងការយកចិត្តទុកដាក់វិជ្ជមាន និងអវិជ្ជមានទេ ។ ការធ្វេសប្រហែស ឬការមិនយកចិត្តទុកដាក់របស់ឪពុកម្តាយពេលកុមារត្រូវការពួកគេ ដូចជាអាហារ ទឹក ការលួងលោម និងការលេង ទំនងជាធ្វើឱ្យកុមារធ្វើអ្វីមួយដោយរឹងរូស ជាមធ្យោបាយមួយដើម្បីទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយវិញ ។ ការសិក្សាក៏បង្ហាញដែរថា កុមារដែលទទួលរងការរំលោ.ភបំពាន និងហិ.ង្សាក្នុងគ្រួសារងាយនឹងខឹងសម្បារ ហើយរឹងក្បាលខ្លាំង ដែលជាមធ្យោបាយការពារខ្លួនឯង ។
៥. បញ្ហាផ្លូវចិត្ត ៖ ភាពរឹងចចេស ភាគច្រើនកើតឡើងកុមារដែលមានបញ្ហាសុខភាពដូចជា ជំងឺអូទីស្សឹម វិបល្លាសអារម្មណ៍ ជំងឺពិបាកផ្ចង់អារម្មណ៍ កង្វះការយកចិត្តទុកដាក់ ពិការក្នុងការសិក្សា បាក់ទឹកចិត្ត និងរោគសញ្ញាខ្សោយប្រាជ្ញាពីកំណើតជាដើម ។
៦. កំហុសឆ្គងក្នុងការចិញ្ចឹមកូនរបស់ឪពុកម្តាយមួយចំនួន ៖ សិល្បៈក្នុងការចិញ្ចឹមកូនដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍន៍ផ្លូវចិត្ត និងអាកប្បកិរិយារបស់កុមារ ។ កុមារដែលមានឪពុកម្តាយតឹងរ៉ឹងខ្លាំងពេក ឬផ្តាច់ការមានទំនោរធ្វើសកម្មភាពទាំងនេះជាមធ្យោបាយដើម្បីទាមទារឯករាជ្យរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឪពុកម្តាយងាយស្រួល ឬទំរើសខ្លាំងពេក ក្មេងៗក៏អាចមានភាពរឹងរូស ហើយនិយាយមិនស្តាប់ញឹកញាប់ដូចគ្នា ។
៧. ការលំបាកក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរណាមួយ ៖ កុមារចូលចិត្តធ្វើតាមទម្លាប់ដែលពួកគេធ្លាប់ធ្វើ ធ្លាប់ស្គាល់ ហើយងាយស្រួល ។ ដូច្នេះការផ្លាស់ប្តូរទម្លាប់ណាមួយអាចធ្វើឱ្យពួកគេភ័យខ្លាច រំជើបរំជួល និងការពារ ដែលអាចបង្ហាញជាភាពរឹងចចេស ៕ ប្រភព ៖ momjunction
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ