ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​កូន​ក្មេង​តែងតែ​សួរ​ថា «​ហេតុ​អ្វី​» ?

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កូន​ក្មេង​មិន​ព្យាយាម​ចង់​ឈ្នះ ឬ​ប្រជែង​អ្នក​ទេ ពួក​គេ​គ្រាន់តែ​ចង់​ដឹង ចង់​ឃើញ​តែ​ប៉ុណ្ណោះ ។ តើ​អ្នក​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​កូន​របស់​អ្នក​សួរ​ថា «​ហេតុ​អ្វី​»…

រាជធានី​ភ្នំពេញ ៖ កូន​ក្មេង​មិន​ព្យាយាម​ចង់​ឈ្នះ ឬ​ប្រជែង​អ្នក​ទេ ពួក​គេ​គ្រាន់តែ​ចង់​ដឹង ចង់​ឃើញ​តែ​ប៉ុណ្ណោះ ។ តើ​អ្នក​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​កូន​របស់​អ្នក​សួរ​ថា «​ហេតុ​អ្វី​» ញឹកញាប់​ម្ល៉េះ ? «​ហេតុ​អ្វី​» អាច​ជា​ពាក្យ​សាមញ្ញ​បំផុត​មួយ​ដែល​អ្នក​ឮ​ពី​កូន​របស់​អ្នក ។ កុមារ​អាយុ ២-៣ ឆ្នាំ​សួរ​សំណួរ​នេះ ដើម្បី​ទទួល​បាន​ចម្លើយ និង​យល់​កាន់តែ​ច្បាស់ ។ ការ​សួរ​ថា «​ហេតុ​អ្វី​» ជា​ធម្មតា​ចាប់ផ្តើម​ពី​ពេល​ដែល​កុមារ​មាន​អាយុ ២ ឆ្នាំ និង​បន្ត​រហូត​ដល់​អាយុ ៥ ឆ្នាំ ។

នៅ​អាយុ​នេះ កុមារ​មានបទពិសោធន៍​ជីវិត​តិច ហើយ​ខួរក្បាល​របស់​ពួក​គេ​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ។ ដើម្បី​ធ្វើ​ឱ្យ​យល់​អំពី​ពិភពលោក​ដែល​ពួក​គេ​រស់នៅ កូន​របស់​អ្នក​ពិតជា​ចង់​ដឹង​ចង់​ឃើញ​ខ្លាំង​ណាស់​អំពី​អ្វី​ៗ​គ្រប់យ៉ាង ។ ទាំង​អស់នេះ​នាំ​ឱ្យ​មានការ​ស្រេកឃ្លាន​ក្នុង​ការ​យល់ ដែល​បណ្តាល​ឱ្យ​ពួក​គេ​មាន​សំណួរ ហេតុ​អ្វី ជា​បន្តបន្ទាប់ ។ ការ​សួរ​ថា «​ហេតុ​អ្វី​» គឺជា​វិធី​របស់​កូន​អ្នក​ក្នុង​ការ​ស្វែងរក​ចម្លើយ ដើម្បី​យល់​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ឃើញ ឬ​ជួប​ប្រទះ ។ អាកប្បកិរិយា​នេះ​មាន​ន័យ​ថា ការ​ចង់​ដឹង​ចង់​ឃើញ​របស់​កូន​អ្នក​កំពុង​អភិវឌ្ឍ​បាន​យ៉ាង​ល្អ ហើយ​កូន​របស់​អ្នក​ចង់​ដឹង​បន្ថែម​អំពី​អ្វី​ៗ​ជុំវិញ​ខ្លួន​ដោយ​ការ​សួរ​អ្នក​ដើម្បី​បាន​ចម្លើយ ។

តើ​អ្នក​គួរ​ឆ្លើយ​សំណួរ «​ហេតុ​អ្វី​» របស់​កូន​បែប​ណា​ទើប​ល្អ ? ការ​ស្តាប់ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ហេតុ​អ្វី ញឹកញាប់​ពេក​អាច​ជា​ការ​ហត់នឿយ ។ ដូច្នេះ​ខាងក្រោម​នេះ គឺជា​គន្លឹះ​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ឆ្លើយ​សំណួរ «​ហេតុ​អ្វី​» របស់​កូន​អ្នក ៖

១. សួរ​កូន​របស់​អ្នក​វិញ​ថា តើ​កូន​គិត​យ៉ាងណា ? ដើម្បី​ជួយ​អភិវឌ្ឍន៍​ជំនាញ​គិត​ត្រឹះ​រិះ​របស់​កូន​អ្នក​បន្ថែម ។

២. ពេល​ខ្លះ វា​មិន​អី​ទេ​ក្នុង​ការ​និយាយ​ថា ប៉ា​មិនដឹង​ទេ ចាំ​មើល​ថា តើ​យើង​អាច​រក​ចម្លើយ
ជាមួយ​គ្នា​បាន​ទេ ? ហើយ​អ្នក​អាច​អាន​សៀវភៅ ឬ​ស្រាវជ្រាវ​រក​ចម្លើយ​ជាមួយ​គ្នា ។ វា​អាច​ជួយ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​ដំណើរ​ស្វែងរក​របស់​កូន​អ្នក​ក្នុង​ការ​រៀនសូត្រ ។

៣. ចម្លើយ​សាមញ្ញ គឺ​ល្អ​បំផុត ។ នៅ​អាយុ​នេះ កូន​របស់​អ្នក​មិន​ត្រូវការ​ការ​ពន្យល់​វែង​ឆ្ងាយ​ទេ ។ ជា​ឧទាហរណ៍ កូន​របស់​អ្នក​អាច​សួរ​ថា ហេតុ​អ្វី​បានជា​ប៉ា​បោក​ខោអាវ​របស់ខ្ញុំ ? ចម្លើយ​សាមញ្ញ ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ក្លិនក្រអូប​សម្រាប់​កូន ។ កុមារ​នៅ​អាយុ​នេះ​មិន​អាច​យល់​ពី​គំនិត​អរូបី ដូច​ជា​មេរោគ​ដែល​ពួក​គេ​មើល​មិនឃើញ​ទេ ។

៤. លើកទឹកចិត្ត​ដល់​ការ​រៀនសូត្រ​របស់​កូន​អ្នក ។ ដោយ​បន្ត​សួរ​ថា ហេតុ​អ្វី ដោយសារ​តែ​ចំណាប់អារម្មណ៍​ធម្មជាតិ​របស់​ពួក​គេ កូន​របស់​អ្នក​កំពុង​ជំរុញ​ការ​រៀនសូត្រ​របស់​ពួក​គេ ។ ប្រសិនបើ​អ្នក​មិន​អើពើ​នឹង​សំណួរ​របស់​កូន​អ្នក​ម្តង​ហើយ​ម្តងទៀត នោះ​អ្នក​ពិតជា​អាច​បង្អាក់​ចំណង់​ចង់​រៀន​របស់​កូន​អ្នក ។ ដើម្បី​បន្ត​លើកទឹកចិត្ត​ដល់​ជំនាញការ​គិត​ប្រកប ដោយ​ការ​រិះគន់​របស់​កូន​អ្នក សូម​ផ្តល់​ការ​គាំទ្រ​កូន​របស់​អ្នក​ពេល​ពួក​គេ​ត្រូវការ​ស្វែង​យល់​ពី​របៀប​ដែល​អ្វី​ៗ​ដំណើរការ​, ត្រូវការ​ឧបករណ៍ ដើម្បី​បង្កើត​អ្វីមួយ​, ឱ្យ​ពួក​គេ​ធ្វើ​ពិសោធន៍​ដោយហេតុ និង​ផល ដូច​ជា​ការ​លេង​ទឹក ដែល​វត្ថុ​ខ្លះ​អណ្តែត និង​របស់​ខ្លះ​លិច​។​ល​។

៥. ការ​អត់ធ្មត់ គឺជា​គន្លឹះ​នៅ​អាយុ​នេះ ។ ដូច្នេះ​សូម​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឆ្លើយ​សំណួរ​ជា​ច្រើន​របស់​កូន​អ្នក និង​ជំរុញ​ឱ្យ​ពួក​គេ​រៀន​តាម​ធម្មជាតិ ៕ ប្រភព ៖sanfordhealth

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕