ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា និង​ធនាគារ​ ABA ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើសេវា​តាមដាន​សុខភាព​ហិរញ្ញវត្ថុ ​តាម​បែប​ឌី​ជី​ថ​ល

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​) និង​ធនាគារ​ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​) និង​ធនាគារ​ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ មាន​មោទនភាព​ប្រកា​សភាព​ជា​ដៃគូរ​ជាមួយ ក្នុង​ការ​ដាក់​ដំណើរការ សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នៅ​លើ​កម្មវិធី ABA Mobile ​។

សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ABA Mobile តាមដាន​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ដោយ​ទទួល​បាន​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន និង​ពិន្ទុ ខេ ស្ករ (K-Score) យ៉ាង​ងាយស្រួល​ពី​ក្នុង​អេប​ផ្ទាល់ ​។ របាយការណ៍​ឥណទាន​សំដៅលើ​កំណត់​ត្រា​ដោយ​ផ្នែក​ៗ ដែល​អ្នក​ប្រើប្រាស់​អាច​ពិនិត្យ​មើល​ព័ត៌មាន​នៃ​ប្រវត្តិ​ឥណទាន​ផ្ទាល់ខ្លួន​របស់​ពួក​គេ និង​អាច​ពិនិត្យ​មើល​ការ​សាកសួរ​ពី​មុន​ៗ​ ។ ខេ ស្ករ គឺជា​តួលេខ​ដែល​វាស់​ស្ទង់​កម្រិត​ហានិភ័យ​របស់​បុគ្គល និង​ព្យាករណ៍​ពី​លទ្ធភាព​ក្នុង​ការ​បង់​សង​ត្រឡប់ ​។

អនុស្សរណៈ​យោគយល់ (MOU) រវាង ស៊ី​ប៊ី​ស៊ី និង​ ABA បាន​ចុះហត្ថលេខា​ដោយ​មានការ​ចូលរួម​ពី​លោក លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់ ABA និង​លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ស៊ី​ប៊ី​ស៊ី ព្រមទាំង​អ្នកតំណាង​មក​ពី​ស្ថាប័ន​ទាំង​ពីរ​ជា​ច្រើន​រូប​ទៀត ​។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អតិថិជន​អាច​ស្នើ​សុំ របាយការណ៍​ឥណទាន​ផ្លើស និង​ពិន្ទុ ខេ​-​ស្ករ របស់ ស៊ី​ប៊ី​ស៊ី ដោយ​ផ្ទាល់​តាម​រយៈ ABA Mobile​ ។ ការ​ភ្ជាប់​ប្រព័ន្ធ​នេះ មាន​បំណង​ពង្រឹង​បទ​ពិសោធ​របស់​អតិថិជន និង​លើកកម្ពស់​ឥរិយាបថ​នៃ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ផ្ដល់​នូវ​មធ្យោបាយ​សម្រាប់​គ្រប់គ្រង​ការ​ទូទាត់​របាយការណ៍​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ងាយស្រួល​ ។

លោក Askhat Azhikhanov បាន​មាន​ប្រសាសន៍​ថា “​ការ​ដាក់​ដំណើរការ​សេវាកម្ម​នេះ គឺជា​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើងខ្ញុំ​ចំពោះ​បរិ​យា​បន្ន និង​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ។ តាម​រយៈ​ការ​ភ្ជាប់​ប្រព័ន្ធ​របស់ CBC ដោយ​ផ្ទាល់​ទៅ​ក្នុង ABA Mobile យើងខ្ញុំ​អាច​ជួយ​សម្រួល​ដល់​អតិថិជន ក្នុង​ការ​តាមដាន​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ ដែល​អាច​ឲ្យ​ពួក​គាត់​ធ្វើការ​សម្រេច​ចិត្តបាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​ប្រសិទ្ធភាព ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់ CBC មាន​ប្រសាសន៍​ថា “​យើងខ្ញុំ មាន​ភាព​សមន​ស្ស​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​សហការ​ជាមួយ​ធនាគារ ABA ដើម្បី​ឲ្យ​អតិថិជន ABA អាច​ទទួល​បាន​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន និង ខេ ស្ករ តាម​រយៈ​សេវាកម្ម​របស់ CBC នៅ​លើ ABA Mobile​ ។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​របស់​យើងខ្ញុំ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​រលូន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​អាច​ឲ្យ​ពួក​គាត់​ចូល​មើល​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ប៉ុណ្ណោះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​។ លោក​បាន​បន្ថែម​ថា “​យើងខ្ញុំ​ជឿជាក់​ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ចំណោះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សម្រាប់​អតិថិជន​កម្ចី​ជា​ច្រើន​”​ ។

ឥឡូវនេះ អ្នក​ប្រើប្រាស់ ABA Mobile អាច​ចូល​មើល​ព័ត៌មាន​ឥណទាន​របស់​ខ្លួន​បាន​តាម​ជំហាន​ដូច​ខាងក្រោម ​៖
-​ ​បើក​អេប ABA Mobile ហើយ​ចូល​ទៅ​កាន់​ផ្នែក សេវាកម្ម
-​ ​ចុច​លើ ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ហើយ​យល់ព្រម​តាម ខ និង​លក្ខខណ្ឌ
-​ ​នៅ​លើ​ទំព័រ​ដើម សូម​ជ្រើសរើស កញ្ចប់​របាយការណ៍​ឥណទាន​ផ្លើស ឬ ពិន្ទុ ខេ​-​ស្ករ ហើយ​ផ្ទៀងផ្ទាត់​ព័ត៌មាន
-​ ​ជ្រើសរើស​គណនី ABA ណាមួយ ដើម្បី​ទូទាត់ បន្ទាប់​មក ស្វែងរក​របាយការណ៍​ឥណទាន​/​ពិន្ទុ ខេ​-​ស្ករ លើ​ទំព័រ​ដើម ​៕ អត្ថបទសហការ