ឈ្លោះជាមួយកូន ! រឿង ៥ យ៉ាងនេះអ្នកមិនគួរធ្វើ
រាជធានីភ្នំពេញ ៖ ការឈ្លោះជាមួយមនុស្សជាទីស្រឡាញ់ គឺឈឺចាប់ ។ នៅពេលដែលកូនរបស់អ្នកឈានដល់វ័យជំទង់ ការស្រែក ការឈ្លោះប្រកែកគ្នាអាចកើតមានឡើង ហើយវាអាចបន្តរហូតកូនធំពេញវ័យ ។…
រាជធានីភ្នំពេញ ៖ ការឈ្លោះជាមួយមនុស្សជាទីស្រឡាញ់ គឺឈឺចាប់ ។ នៅពេលដែលកូនរបស់អ្នកឈានដល់វ័យជំទង់ ការស្រែក ការឈ្លោះប្រកែកគ្នាអាចកើតមានឡើង ហើយវាអាចបន្តរហូតកូនធំពេញវ័យ ។…
រាជធានីភ្នំពេញ ៖ ការឈ្លោះជាមួយមនុស្សជាទីស្រឡាញ់ គឺឈឺចាប់ ។ នៅពេលដែលកូនរបស់អ្នកឈានដល់វ័យជំទង់ ការស្រែក ការឈ្លោះប្រកែកគ្នាអាចកើតមានឡើង ហើយវាអាចបន្តរហូតកូនធំពេញវ័យ ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឪពុកម្តាយមានពេលវេលាដ៏លំបាក ។ វាជារឿងផ្លូវចិត្ត និងបញ្ហាអារម្មណ៍ក្នុងការឈ្លោះជាមួយមនុស្សដែលអ្នកស្រឡាញ់ ។ មានរឿង ៥ យ៉ាង ដែលអ្នកមិនគួរធ្វើ ៖
១. កុំមើលងាយបុគ្គលិកលក្ខណៈរបស់កូនអ្នក ៖ រឿងសំខាន់បំផុតមួយដែលអ្នកគួររៀនក្នុងនាមជាឪពុកម្តាយ គឺត្រូវយល់ និងទទួលស្គាល់កូនរបស់អ្នក ។ សូមចងចាំថា កូនរបស់អ្នកមានបុគ្គលិកលក្ខណៈពិសេសរៀងៗខ្លួន ដែលវានឹងស្ថិតស្ថេរពេញមួយជីវិតរបស់ពួកគេ ។
២. កុំចេះប្រាប់កូនរបស់អ្នកឱ្យធំដឹងក្តី ៖ សូមក្រឡេកមើលភាសាកាយវិការរបស់កូនអ្នក ស្តាប់អ្វីដែលពួកគេកំពុងនិយាយ និងសង្កេតមើលអាកប្បកិរិយា ដើម្បីដឹងពីអារម្មណ៍របស់ពួកគេ ។ ការយល់ដឹងអំពីអារម្មណ៍របស់ពួកគេ និងមូលហេតុដែលពួកគេមានអារម្មណ៍ វាអាចឱ្យអ្នកដឹងច្បាស់ និងគ្រប់គ្រងអារម្មណ៍របស់ពួកគេបានកាន់តែប្រសើរឡើង ។
៣. កុំបង្កើនការជជែកវែកញែក ៖ អ្វីៗនឹងកាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើអ្នកឧហ្សាហ៍ជជែកវែកញែករកខុសត្រូវជាមួយនឹងកូនរបស់អ្នក ហើយវាជារឿងសំខាន់ដែលឪពុកម្តាយត្រូវបញ្ឈប់ការឈ្លោះគ្នា មុនពេលអ្វីៗធ្ងន់ធ្ងរកើតឡើងច្រើនជាងនេះ ។ គន្លឹះនៃភាពជោគជ័យ គឺត្រូវរៀបចំផែនការជាមុន ។ ទោះបីជាកូនរបស់អ្នកឧហ្សាហ៍ធ្វើឱ្យអ្នកខឹងក៏ដោយ ចូរជៀសវាងការទាញខ្លួនឯងចូលទៅក្នុងការឈ្លោះប្រកែកគ្នា ។ អ្នកត្រូវរៀបចំផែនការ រៀបចំអ្វីដែលយើងនឹងនិយាយ និងរបៀបដែលយើងនឹងនិយាយ នោះទើបអ្នកអាចគ្រប់គ្រងកូនរបស់អ្នកបាន ។
៤. កុំបោះបង់ចោល ៖ ពេលកូនមិនស្តាប់បង្គាប់ និងប្រព្រឹត្តខុស ឪពុកម្តាយខ្លះគិតថា ការចិញ្ចឹមកូន គឺពិបាកណាស់ ។ ទោះបីអ្នក និងកូនឧហ្សាហ៍ឈ្លោះគ្នាក៏ដោយ ក្តីសង្ឃឹមអ្នកទាំងពីរនៅតែមាន ។ កូនរបស់អ្នក និងអ្នកនៅតែអាចកែលម្អទំនាក់ទំនងរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកមានឆន្ទៈ និងលើកទឹកចិត្តក្នុងការផ្លាស់ប្តូរ ។
៥. កុំរំពឹងថា កូនរបស់អ្នកនឹងលែងឈ្លោះប្រកែកគ្នាជាមួយអ្នក ៖ កុំសន្មតថា កូនរបស់អ្នកនឹងឈប់ប្រកែកដោយខ្លួនឯង ។ ពេលធំឡើង ពួកគេតែងតែសិក្សា និងរីកលូតលាស់ ។ បើអ្នកចង់ឃើញការផ្លាស់ប្តូររបស់កូន អ្នកត្រូវតែផ្លាស់ប្តូរខ្លួនឯងជាមុនសិន ។ ដើម្បីបង្កើតទំនាក់ទំនងកាន់តែប្រសើរ អ្នកត្រូវតែមានឆន្ទៈផ្លាស់ប្តូរទស្សនៈរបស់អ្នក ។ គ្មានអ្វីអាចកើតឡើងបានទេ លុះត្រាតែអ្នកប្រឹងប្រែងធ្វើឱ្យវាកើតឡើង ៕ ប្រភព ៖ timesofindia
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ