ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ បណ្ឌិត ថោ​ង ខុន​ រំលឹក​ទ្បើ​ង​វិញ​ពីជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​ លើក​ទី​ ៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​សុន្ទរកថា​ ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី…

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​សុន្ទរកថា​ ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​ របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី ​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​ ២ ឆ្នាំ ​២០២៤ នៅ
ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​ ៣០ ខែតុលា ឆ្នាំ ​២០២៤ លោក​បណ្ឌិត ​បាន​រំលឹក​ទ្បើ​ង​វិញ​នូវ​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សំខាន់​ៗ​ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​ ១២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ថ្លែង​ថា ជោគជ័យ​ខាងលើ​នេះ ​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​ ក្នុង​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម មាន​ដូច​ជា ក្នុង​នាម ម្ចាស់ផ្ទះ កម្ពុជា​បាន​ផ្តល់​ទស្សនាទាន​ថ្មី ​សម្រាប់​ចលនា​អូ​ឡាំ​ពិ​ក អន្តរជាតិ​ដែល​ជា​ប្រវត្តិសាស្ត្រ ពុំ​ធ្លាប់​មាន​សម្រាប់​ព្រឹត្តិការណ៍​កម្រិត​តំបន់ ក៏​ដូច​ជា​ព្រឹត្តិការណ៍​កម្រិត​អូ​ឡាំ​ពិ​ក ខណ ដែល​ក​ម្ពិ​ជា​បាន​ផ្តល់​ជូន​នូវ ការ​មិន​យក​ថ្លៃ​ សម្រាប់​ការ​ស្នាក់​នៅ ហូប​ចុក ដឹក​ជញ្ជូន​ពី​ប្រតិភូ​កីឡា​គ្រប់​ប្រទេស​ ដែល​បាន​ចូលរួម ​។ មិន​លក់​សំបុត្រ​ចូល​ទស្សនា​ ពិធី​បើក​-​បិទ និង​គ្រប់ការ​ប្រកួត​កីឡា​ ។ មិន​យក​ថ្លៃ សិទ្ធ​ផ្សាយ​ទូរទស្សន៍​” គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ​។ មិន​យក​ថ្លៃ​ទិដ្ឋាការ​សម្រាប់​ប្រតិភូ​កីឡា និង​មន្ត្រី​បច្ចេកទេស​អន្តរជាតិ​ទាំងអស់ ​។ មិន​យក​ថ្លៃ​ចូល​ទស្សនា​ប្រាសាទ​អង្គ​វត្ត​សម្រាប់​ប្រតិភូ​កីឡា​ទាំងអស់​ជាដើម ​។​ 

ឯកឧត្តម​បណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​រៀបចំ​ព្រះរាជ​ពិធី​ប្រោស​ព្រះ​រាជទាន ​ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​មុខ​ប្រាសាទ អង្គរវត្ត និង​ពិធី​ដង្ហែរ​ភ្លើង​គប់​ព្រះ​អគ្គិ​ជ័យ​កីឡា​ ជា​ប្រវត្តិសាស្ត្រ បាន​ផ្តល់ នូវ​មហា​កិត្តិយស​ជាតិ​ដ៏​ធំធេង និង​សម្រែក​គាំទ្រ ជា​ចលនា​ជាតិនិយម​មោទនភាព​ជាតិខ្មែរ ​ដ៏​ត្រចះត្រចង់ ​។ ទន្ទឹម​នោះ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ជា​ផ្លូវការ​កម្រិតស្តង់ដា អូ​ឡាំ​ពិ​កបាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល និង​ភាព​អស្ចារ្យ​បំផុត ប្រកបដោយ ប្រណិត​ភាព និង​ភាព​ឥត​ខ្ចោះ​ក្នុង​ការ​បង្ហាញ​វប្បធម៌​-​អរិយធម៌​អង្គរ​ដ៏​រុងរឿង និង​បាន​បង្ហាញ​សក្តានុពល​ជាតិ​គ្រប់​វិស័យ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​-​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ ​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​បន្ថែម​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ជាប់​ឯក​ត្ត​កម្ម​ដែល​ទាក់ទាញ​អ្នក​ទស្សនា​ច្រើន​ជាងគេ ​ធៀប​នឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​មុន​ៗ ដោយ​គិត​មក ដល់​ពេល​នេះ​ចំនួន​អ្នក​ចូល​ទស្សនា​ តាម​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​បាន​កើនឡើង​រាប់​ពាន់​លាន Views ជុំវិញ​ពិភពលោក ដែល​ភាគច្រើន​គឺ ពិធី​បើក និង កីឡាការិនី ប៊ូ សំណាង ដែល​បាន​ឈ្នះ បេះដូង​អ្នកគាំទ្រ​ ។

បណ្ឌិត​ថែម​ទាំង​បាន​លើក​ទ្បើ​ង​ផង​ដែរ​ អំពី​មេដាយ​ដែល​កី​ទ្បា​ករ កី​ទ្បា​ការិនី​កម្ពុជា​ ទទួល​បាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ នៅ​កម្ពុជា​ដែល​ក្នុង​នោះ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើម​បាន​មេដាយមាស ៨១​គ្រឿង មេដាយ​ប្រាក់ ៧៤​ គ្រឿង និង​មេដាយ​សំរឹទ្ធ ១២៧​ គ្រឿង សរុប​ចំនួន ២៨២​ គ្រឿង ឈរ​លើ​ចំណត់​ថ្នាក់​ទី​៤ ក្នុង​ចំណោម ១១​ប្រទេស ដែល​ជា​ឯក​ត្ត​កម្ម​មេដាយ​ច្រើន​បំផុត​ដែល​កម្ពុជា​ដណ្តើម​បាន ។

ឯកឧត្តម​បណ្ឌិត ​ថោ​ង ខុន បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​ថាមពល និង​ទស្សនវិស័យ​ទំនើប​ជឿនលឿន​របស់ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​ សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ​២០៥០ ​។ ក្នុង​នោះ វិស័យ​កីឡា​នៅ​តែ​ជា​វិស័យ​អាទិភាព​ ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស​លើកកម្ពស់​កិត្យានុភាព​ជាតិ ជាមួយនឹង​ការ​បន្ត​ជំរុញ​យុទ្ធនាការ​ជាតិ “​យុវជន​ម្នាក់ លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​”​ ។

ផ្តើម​ពី​នោះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​បង្ហាញ​នូវ​ការ​បន្ត​គាំទ្រ និង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​រៀបចំ​ពិធី​បើក​-​បិទ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ ដូចដែល​ធ្លាប់​បាន​រួម​សហការ​តាំងពី​លើក​ទី​១ ឆ្នាំ​២០១៦ រហូត​មក ក្រោម​ស្មារតី​សុខដុម​នី​យ​កម្ម​ក្នុង​មហា​គ្រួសារ​កីឡា​ជាតិ​។ ទន្ទឹម​នឹង​នេះ ក៏​នឹង​បន្ត​សហការ​ក្នុង​ភាព​ជា​ដៃគូ​ ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​អភិវឌ្ឍ​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ស្រប​តាម​គោលការណ៍​ស្វ័យភាព និង​ធម្មនុញ អូ​ឡាំ​ពិ​ក ​។
 

ឯកឧត្តម​បណ្ឌិត តាង​នាម​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ ជា​ថ្មី​ម្តង សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ​ព្រះមហាក្សត្រ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដែល សម្តេច បាន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កី​ទ្បា​ជាតិ និង​ជួយ​គាំទ្រ​ដល់​ចលនា​អូ​ទ្បាំ​ពិ​ក​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ក្នុង​ការ​កសាង​ពិភពលោក​មួយ​ប្រកបដោយ​សុខ​សន្តិភាព និង​កាន់តែ​ស្រស់បំព្រង​តាម​រយៈ​កីឡា និង​ឧត្តមគតិ​អូ​ឡាំ​ពិ​ក​។ ទន្ទឹម​នោះ​សូម​អរគុណ​ដល់ អ្នក​ស្ម័គ្រចិត្ត​, កីឡាករ កីឡាការិនី​, យុវជន យុវនារី និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ​ជួយ​លើកកម្ពស់​គុណ​តម្លៃ និង​ទស្សនវិជ្ជា​អូ​ឡាំ​ពិ​ក ​។

សូម​ជម្រាប​ថា ពិធី​បើក​ការ​ប្រកួត​កី​ទ្បា​ជាតិ​លើក​ទី​៤ និង​កី​ទ្បា​ជាតិ​ជន​ពិការ​លើក​ទី​២ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ទ្បើ​ង​នៅ​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូរ​ទ្បាំ​ពិ​ក នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕ អត្ថបទសហការ