ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្យូ​ប​កាហ្វេ សម្ពោធ​សាខា​ទី ៤១ នៅ​ក្នុង​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​-​សូ​វៀត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធ្យូ​ប​កាហ្វេ ជា​ក្រុមហ៊ុន​បង្កើត​ដោយ​កូន​ខ្មែរ បាន​សម្ពោធ​សាខា​ថ្មី​មួយទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងមន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃ​ទី​ ២៨ ខែតុលា…

រាជធានីភ្នំពេញ ៖ ធ្យូ​ប​កាហ្វេ ជា​ក្រុមហ៊ុន​បង្កើត​ដោយ​កូន​ខ្មែរ បាន​សម្ពោធ​សាខា​ថ្មី​មួយទៀត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងមន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃ​ទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៤​ មកនេះ ។

កញ្ញា ស៊ូ មុន្នី​ពេជ្រ អគ្គ​នាយិកា​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ បានឱ្យ​ដឹង​ថា ៖ «ធ្យូ​ប​កាហ្វេ បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៧ កត្តា​ដែល​ធ្វើ​ឱ្យ​ធ្យូ​ប​កាហ្វេ មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន ដោយសារ​ការ​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ការ​ធ្វើ​ភេសជ្ជៈ​ដែល​មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ តម្លៃ​សមរម្យ និង​សេវា​រហ័ស​ជូន​អតិថិជន» ​។

កញ្ញា មុន្នី​ពេជ្រ ក៏​បាន​បង្ហើប​ថា ធ្យូ​ប​កាហ្វេ នឹង​បន្ត​ស្វែងរក​នូវ​រសជាតិ និង​គ្រឿងផ្សំ​ពិសេស​ៗ សម្រាប់​អតិថិជន​ក្នុង​គោលដៅ​ជួយ​លើកកម្ពស់​វត្ថុ​ធាតុ​ដេី​ម​ ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ។ លើស​ពី​នេះ​ទៅ​ទៀត ធ្យូ​ប​កាហ្វេ​ ក៏​បាន​ចេញ​លក់​នូវ​មុខម្ហូប​បែប​ខ្មែរ​ជា​ច្រើន​ជ​ម្រើស​ដែល​មាន​តម្លៃ​សមរម្យ​ចាប់ពី 10,000 រៀល​ផង​ដែរ​ ។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នេះ​ផង​ដែរ លោក យៀ​ប សុគន្ធ​ថៃ ម្ចាស់​សាខា​ធ្យូ​ប​កាហ្វេ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​លេី​ក​ឡេី​ង​អំពី​ការ​វិនិយោគ​លេី​ម៉ាក​ កាហ្វេ​ធ្យូ​ប ដោយ​លោក​បាន​បញ្ជាក់​ថា ​៖ ខ្ញុំ​តែងតែ​ញុំា​កាហ្វេ​រាល់​ព្រឹក ហើយ​ខ្ញុំ​សាក​កាហ្វេ​ជា​ច្រេី​ន​ម៉ាក ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ញុំា​កាហ្វេ​ធ្យូ​ប ខ្ញុំ​មាន​អារម្មណ៍​ថា​កាហ្វេ​មិន​ឈ្ងៀម ឬ​ខ្លោច និង​រសជាតិ​កាហ្វេ​ខ្លាំង​ល្មម ដូចនេះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​រសជាតិ​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត និង​នឹក​ឃេី​ញ​រាល់​ព្រឹក ​។ បើ​និយាយ​ឱ្យ​មែនទែន គឺ​ខ្ញុំ​ត្រួតពិនិត្យ​ពី​ម៉ាក រសជាតិ សេវាកម្ម និង​ការ​រចនា​នៅ​ក្នុង​ហាង ​។ ចំណុច​ទាំង​អស់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជឿជាក់ និង​ចង់បាន​ម៉ាក​នេះ​ជា​ដៃគូ ​។

ក្នុង​នោះ​ផង​ដែរ គណៈកម្មការ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​សម្រេចចិត្ត​អនុញ្ញាតឱ្យ​ធ្យូ​ប​កាហ្វេ បេី​ក​ដំណើរការ​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ ដោយ​ឃេី​ញ​ថា ម៉ាក​នេះ​បាន​ផ្ដោត​សំខាន់​លើ​គុណភាព រសជាតិ តម្លៃ និង​អនាម័យ ហើយ​ក៏​ជួយ​សម្រួល​ដល់​បុគ្គលិក មន្ត្រីរាជការ​ទាំងអស់ នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ភេសជ្ជៈ ម្ហូបអាហារ និង​កន្លែង​សម្រាក​រយៈពេល​ខ្លី ​បន្ទាប់​ពី​នឿយហត់​ពី​ការងារ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ធ្យូ​ប​កាហ្វេ បាន​បើក​ដំណើរការ​សាខា ចំនួន ៤១ ​សាខា ទូ​ទាំង​រាជធានី ខេត្ត​ក្រុង ក្នុង​នោះ​រួម​មាន​៖ ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។ សាខា​បន្ទាប់​នឹង​បើក​នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​ប៉ោយ​ប៉ែ​ត​ ៕ អត្ថបទសហការ