ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចសហការ​រវាង​ក្រុមហ៊ុន​យក្ស ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ផ​លត​កម្ម ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា បង្កើត​មហាព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស ទូ​ទាំងប្រទេស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា ក្នុង​ការ​បង្កើត​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស​ចំនួន ០២ ​ផ្សេង​គ្នា…

រាជធានីភ្នំពេញ ​៖ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា ក្នុង​ការ​បង្កើត​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស​ចំនួន ០២ ​ផ្សេង​គ្នា គឺ CAMBODIA BONDING CONCERT និង EXPREZ TOUR CONCRT សរុប​ចំនួន ៤២ ទីតាំង ធ្វើ​ដំណើរ​ទូ​ទាំង​ប្រទេស ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​យកចិត្តទុកដាក់ និង​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​ចម្បង​ៗ​ជា​ច្រើន​នៅ​កម្ពុជា ក្នុង​នោះ​មាន​វិស័យ​សិល្បៈ និង​ការ​កម្សាន្ត ដែល​ក្រុមហ៊ុន​បាន​រួមចំណែក​ជ្រោមជ្រែង ឧបត្ថម្ភ និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​។

តួយ៉ាង កិច្ចសហការ​ជាមួយ​ផលិតកម្ម ហ្គា​ឡាក់​ស៊ី ណា​វា​ត្រា នេះ នឹង​ចូលរួម​បង្កើត​ឱកាស​ការងារ​ដល់​ផលិតករ តន្ត្រីករ សិល្បករ​-​សិល្ប​ការិនី ទាំង​ចាស់​ និង​ជំនាន់​ថ្មី ក្នុង​ការ​បង្ហាញ​នូវ​សមត្ថភាព​ទេព​កោសល្យ បំពេញ​តាម​ក្តី​ស្រមៃ​ក្នុង​ពិភព​សិល្បៈ និង​រួម​គ្នា​ជា​ធ្លុង​មួយ​ជួយ​ឱ្យ​វិស័យ​សិល្បៈ​ដើរទៅ​មុខជា​និច្ច​ ។

លើស​ពី​ការ​គាំទ្រ​ដល់​វិស័យ​សិល្បៈ មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស CAMBODIA BONDING CONCERT និង EXPREZ TOUR CONCRT នេះ ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​លើកកម្ពស់​សាមគ្គីភាព​ក្នុង​សង្គម​ផង​ដែរ ដ្បិតថា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ផ្ដល់​ឱកាស​ឱ្យ​មនុស្ស​មក​ពី​តំបន់​ផ្សេង​ៗ​មក​ជួបជុំ​គ្នា បង្កើន​ភាព​ស្និទ្ធស្នាល និង​ចែករំលែក​បទ​ពិសោធន៍ និង​វប្ប​ធ​ម៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ​៕ អត្ថបទសហការ