ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញន៍ ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​ថ្ងៃ​ទី​ ៤ ខែ​វិ​ច្ជិ​កា​ខាងមុខ​នេះ ជាមួយ​អាហារូបករណ៍​រហូត​ដល់​៣០% និង​អត្ថប្រយោជន៍​ផ្សេង​ទៀត

1 ខែ មុន

រាជធានីភ្នំពេញ ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ​ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិ​ច្ជិ​កា ឆ្នាំ ​២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ខ្មែរ​-​អង់គ្លេស…

រាជធានីភ្នំពេញ ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ​ប្រកាស​បើក​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី​ ៤ ខែ​វិ​ច្ជិ​កា ឆ្នាំ ​២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ខ្មែរ​-​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ​។ រីឯ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ​១ ដល់ទី ​១២ សាលារៀន​នៅ​បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។

ដើម្បី​អបអរ​បើក​វគ្គ​សិក្សា​ថ្មី​នេះ សាលារៀន​នឹង​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់​ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​រហូត​ដល់ ​៥​ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី​ ៤ ខែ​វិ​ចិ្ជ​កា ឆ្នាំ ​២០២៤ ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង 092 888 499 | 087 458 282 ឬ​តេ​ឡេ​ក្រាម @wegcustomerservice

គួរ​បញ្ជាក់​ថា ក្រៅពី​អនុវត្ត​កម្មវិធី​សិក្សា​គោល​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បាន​រៀបចំ​បញ្ចូល​ក្នុង​កម្មវិធី​ដែល​នាំ​មក​ពី​ក្រៅប្រទេស ដោយ​ផ្តោត​ទៅ​លើ​ជំនាញ​បំ​ណិ​ន​សតវត្សរ៍​ទី ​២១ ពោល​គឺ​ដើម្បី​ជួយ​ឱ្យ​សិស្ស​អាច​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​បរិបទ​សង្គម សេដ្ឋកិច្ច ក៏​ដូច​ជា​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ​ដូច​ជា កម្មវិធី​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​បុគ្គល​ឆ្នើម ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ចរិយា​ម្ប​ទា កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ជួយ​ជំរុញ​និង​បណ្តុះបណ្តាល​ចំណេះដឹង​សេដ្ឋកិច្ច ចំណេះដឹង​ហិរញ្ញវត្ថុ និង​សហគ្រិនភាព ​។

នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ បណ្តាញ​សាលារៀន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ដើម្បី​ជួយ​កសាង​សិស្សានុសិស្ស​ឱ្យ​ក្លាយជា​មូលធន​មនុស្ស​របស់​កម្ពុជា ដែល​មាន​ដូច​ជា មុខ​វិជ្ជា​បច្ចេកវិទ្យា និង​ព័ត៌មាន (ICT) មុខ​វិជ្ជា​សីលធម៌​ពលរដ្ឋ​និង​ចរិយា​វិទ្យា មុខ​វិជ្ជា​បំ​ណិ​ន​ជីវិត ក៏​ដូច​ជា​មុខ​វិជ្ជា​សេដ្ឋកិច្ច​ជាដើម​ ។

លើស​ពី​នេះ ដើម្បី​ជួយ​បង្កើន​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​ឳ្យ​កាន់តែ​ប្រសើរ​ឡើង សាលារៀន​បាន​បន្ថែម​បច្ចេកវិទ្យា​អប់រំ រៀន​និង​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ដូច​ជា​៖ សង្ក​ប្បៈ ( Sangapac) សម្រាប់​សិស្ស​ថ្នាក់​ទី​ ១ ដល់ទី​ ៤, E-school សម្រាប់​សិស្ស​ថ្នាក់​ទី ​៩ ដល់ទី​ ១២ និង ​Desdopi សម្រាប់​សិស្ស​ថ្នាក់​ទី​ ៧ ដល់ទី​ ១២ ​។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន ​១៥ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៤០០០ នាក់ ។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួល​សង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ស្ទឹង​មាន​ជ័យ និង​សាខា​ចំការ​ដូង ៕ អត្ថបទសហការ