ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សារលិខិត​ថ្វាយ​ព្រះរាជ​កុសល ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​រ​វី​ល​ដ៏

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្នុង​នាម​គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​រ​វី​ល​ដ៏ ទូលព្រះបង្គំ​យើងខ្ញុំ សូម​លំឱនកាយ​ដោយ​ក្ដី​គោរព​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ…

រាជធានីភ្នំពេញ ៖ ក្នុង​នាម​គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​រ​វី​ល​ដ៏ ទូលព្រះបង្គំ​យើងខ្ញុំ សូម​លំឱនកាយ​ដោយ​ក្ដី​គោរព​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «ព្រះ​បរម​រតន​កោដ្ឋ» ក្នុង​ព្រះរាជ​ពិធី​រំលឹក​ខួប ១២​ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​។

សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ទេព្តា​ទាំង​មួយ​ម៉ឺន​លោកធាតុ តេជៈ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម​យាង​ដួង​ព្រះ​វិញ្ញាណក្ខន្ធ នៃ​ព្រះករុណា «ព្រះ​បរម​រតន​កោដ្ឋ» សោយ​ព្រះ​បរមសុខ​ក្នុង​ព្រះ​សុគតិភព​កុំបី​អាក់ខាន​ឡើយ និង​សូម​ព្រះរាជ​បូជនីយកិច្ច និង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​បន្ត​រីក​ចម្រើន​ជា​និច្ច​ ។

ក្រាប​បង្គំ​ទូល​ថ្វាយ​ពី គណៈ​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់របស់ ណា​ហ្គា​រ​វី​ល​ដ៏ ៕ អត្ថបទសហការ