ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រជុំពិភាក្សាដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀងនៅបណ្តាឃុំនានា នៃស្រុកតាំងគោក

4 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ នេះនៅទីស្នាក់ការគណបក្សស្រុកតាំងគោក ឯកឧត្តម ថោង…

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ នេះនៅទីស្នាក់ការគណបក្សស្រុកតាំងគោក ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោកហាក់ ម៉ុងហ៊ួត អភិបាល នៃគណៈអភិបាលស្រុកតាំគោក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក អំពីផលប៉ះពាល់មកលើដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានទី ១, អនុប្រធានទី ២ នៃក្រុមការងារចុះជួយស្រុក, ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ, គណបក្សស្រុក, គណបក្សឃុំ សរុបប្រមាណ ៥០នាក់ ។

បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យជាក់ស្តែងលើដំណាំស្រូវដែលរងការខូចខាត នៅតាមឃុំមួយចំនួន និងបានស្នើឲ្យលោកប្រធានគណបក្សស្រុកតាំងគោកធ្វើសេចក្តីរាយការណ៍ទៅប្រធានគណបក្សខេត្ត ដើម្បីស្នើសុំពូជស្រូវជូនប្រជាពលរដ្ឋដែលរងការខូចខាតប្រមាណ ២៤៤គ្រួសារឲ្យបានទាន់ពេលវេលា ៕ អត្ថបទសហការ