ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រង់ចាំ EDM មកកន្ត្រាក់អារម្មណ៍យូរហើយមែនទេ ? CAMBODIA SUPREME នឹងជូនតាមសំណូមពរ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ EDM ជាតន្ត្រីបែបអេឡិចត្រូនិក ដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើន ហើយ CAMBODIA SUPREME នឹងរៀបចំ EDM…

រាជធានីភ្នំពេញ ៖ EDM ជាតន្ត្រីបែបអេឡិចត្រូនិក ដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើន ហើយ CAMBODIA SUPREME នឹងរៀបចំ EDM ដ៏ធំបំផុតប្រចាំឆ្នាំ ជូនហ្វេនៗ តែម្ដង ធានាថាកក្រើក និងពិសេសជាងពេលណាៗទាំងអស់ ។

EDM Afterlife: Into Wonderland នាំមកជូនដោយ CAMBODIA SUPREME របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ ដើម្បីជាការកម្សាន្តសប្បាយ នាឱកាស Halloween ខាងមុខនេះ នៅ Cambodiana Hotel ចាប់ពីម៉ោង ៤-១១ យប់ ។

សំបុត្រចូលរួម EDM Afterlife: Into Wonderland កំពុងតែដាក់លក់នៅលើ App Live. By Wonderpass ដោយសំបុត្រមាន ២ ប្រភេទគឺ ៖ សំបុត្រទូទៅ តម្លៃ ១០ ដុល្លារ និង VIP តម្លៃ ២០ ដុល្លារ ជាពិសេសរាល់ការទិញចំនួន ៥ សំបុត្រ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ។ បញ្ជាក់ តម្លៃសំបុត្រខាងលើនេះគឺសម្រាប់តែ Early Bird ប៉ុណ្ណោះ ផុតថ្ងៃទី ១៧ ខែតុលា នឹងមានការឡើងថ្លៃជាងនេះ ។

បន្ថែមពីនេះ មុនឈានដល់ថ្ងៃកម្មវិធី EDM Afterlife: Into Wonderland, CAMBODIA SUPREME ក៏នឹងរៀបចំកម្មវិធី Pre-Party នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ ទីតាំងនៅ Slomo ចាប់ពីម៉ោង ៩ យប់តទៅ ។ ចូលរួមដោយសេរី ! ៕ អត្ថបទសហការ