ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៧ យ៉ាង ដើម្បី​ជ្រើសរើស​សាលារៀន​សម្រាប់​កូន​របស់​អ្នក !

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សាលារៀន លើស​ពី​កន្លែង​រៀនសូត្រ ។ សាលារៀន ជា​បរិយាកាស​ដែល​កំណត់​អនាគត​របស់​ក្មេង​ៗ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ ការ​ជ្រើសរើស​កន្លែង​ដែល​យើង​បញ្ជូន​កូន​របស់​យើង​ទៅ​រៀន…

រាជធានី​ភ្នំពេញ ៖ សាលារៀន លើស​ពី​កន្លែង​រៀនសូត្រ ។ សាលារៀន ជា​បរិយាកាស​ដែល​កំណត់​អនាគត​របស់​ក្មេង​ៗ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ ការ​ជ្រើសរើស​កន្លែង​ដែល​យើង​បញ្ជូន​កូន​របស់​យើង​ទៅ​រៀន គឺជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ ។ ជម្រើស​ត្រឹមត្រូវ​កំណត់​មូលដ្ឋាន​គ្រឹះ​ដ៏​ល្អ​សម្រាប់​ភាព​ជោគជ័យ​ពេញ​មួយ​ជីវិត ហើយ​ការ​ជ្រើសរើស​ខុស​អាច​រារាំង​សក្តានុពល​របស់​កូន​បា ន​។ នៅ​ពេល​អ្នករុករក​ទិដ្ឋភាព​អប់រំ ខាងក្រោម​នេះ គឺជា​គន្លឹះ​ដ៏​មាន​តម្លៃ​ទាំង​ប្រាំពីរ ដើម្បី​ជួយ​អ្នក​ជ្រើស​រើ​សាលា​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​កូន​របស់​អ្នក ៖

១. តម្រូវការ​សិក្សា​របស់​កូន និង​តម្លៃ​គ្រួសារ​របស់​អ្នក ៖ ចំណាយពេល​ស្វែង​យល់​យ៉ាង​ពិតប្រាកដ​នូវ​របៀប​សិក្សា​របស់​កូន ដោយ​កំណត់​អត្តសញ្ញាណ​ភាព​ខ្លាំង និង​ចំណុចខ្សោយ​របស់​ពួក​គេ ។ សញ្ជឹងគិត​អំពី​ថា តើ​ពួក​គេ​សម​នឹង​រីក​ចម្រើន​នៅ​ក្នុង​បរិយាកាស​អប់​តឹងរ៉ឹង ឬ​ទម្រង់​សេរី​ច្រើន ។

២. ស្រាវជ្រាវ​ទស្សនវិជ្ជា​អប់រំ ៖ ចូរ​សិក្សា​ស្វែង​យល់​ពី​វិធីសាស្ត្រ​អប់រំ​ផ្សេង​ៗ​គ្នា​តាម​សាលា​នីមួយ​ៗ ហើយ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ថា​តើ​ពួក​គេ​តម្រង់​ទិស​គោលដៅ​អប់រំ និង​បំណងប្រាថ្នា​ផ្ទាល់ខ្លួន​របស់​កូន​អ្នក​បាន​ល្អ​កម្រិត​ណា ។

៣. វាយតម្លៃ​កម្មវិធី​សិក្សា និង​សេវាកម្ម​គាំទ្រ ៖ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ស្វែងរក​សាលា​ដែល​មិន​ត្រឹមតែ​ផ្តល់​នូវ​កម្មវិធី​សិក្សា​ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ជូន​នូវ​កម្មវិធី​ប្រកួតប្រជែង និង​ការ​ផ្តល់​ជូន​វគ្គ​សិក្សា​ចម្រុះ​ជា​ច្រើន​ផង​ដែរ ។ លើស​ពី​នេះ​លទ្ធភាព​ទទួល​បាន​សេវា​គាំទ្រ​ផ្សេង​ទៀត​ដូច​ជា​ការ​អប់រំ​ពិសេស ការ​ប្រឹក្សា​យោបល់ និង​ធនធាន​បង្រៀន គឺ​មាន​សារៈសំខាន់​ដូច​គ្នា ។

៤. ទស្សនា និង​សង្កេត​មើល​ថ្នាក់រៀន ៖ ទៅ​មើល និង​សិក្សា​អំពី​បរិយាកាស​អប់រំ​នៅ​ក្នុង​សាលា ហើយ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សូម​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​សាលា ។ ចូរ​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​រវាង​គ្រូ និង​សិស្ស ធនធាន​ដែល​សាលា​មាន និង​បរិយាកាស​ទាំងមូល​ដែល​ជំរុញ​ឱ្យ​មានបទពិសោធន៍​សិក្សា​ដ៏​អំណោយផល ។

៥. ពិចារណា​អំពី​ទីតាំង និង​សហគមន៍​របស់​សាលា ៖ ទីតាំង​ក៏​សំខាន់​ដែរ វា​ជា​រឿង​សំខាន់​ក្នុង​ការ​គិត​អំពី​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ និង​របៀប​ដែល​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ទម្លាប់​របស់​គ្រួសារ​អ្នក ។ សាលា​នៅ​ឆ្ងាយ ឬ​នៅ​ជិត ងាយស្រួល ឬ​ពិបាកធ្វើ​ដំណើរ ហើយ​បង្ក​ការ​នឿយហត់​ដល់​អ្នក និង​កូន​ទេ ? មាតាបិតា​ខ្លះ​ផ្តល់​អាទិភាព​ដល់​សាលា​នៅ​ជិត​ផ្ទះ ឬ​កន្លែងធ្វើការ ដោយសារ​ងាយស្រួល​ជូន​កូន​ទៅ​រៀន ។

៦. ឱកាស​ក្រៅ​កម្មវិធី​សិក្សា និង​ពង្រឹងសមត្ថភាព ៖ សាលា​ខ្លះ​លាតសន្ធឹង​ហួស​ពី​កម្រិត​នៃ​ថ្នាក់រៀន ។ ការ​ចូលរួម​ក្នុង​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​លូតលាស់​របស់​កូន ដោយ​វា​មិន​ត្រឹមតែ​បង្កើន​ការ​គោរព​ខ្លួនឯង និង​ជំនាញ​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​អាច​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ការ​សិក្សា​ផង​ដែរ​ពី​សកម្មភាព​ចម្រុះ​ដូច​ជា​កីឡា សិល្បៈ ក្លឹ​ប​និស្សិត និង​ឱកាស​ទៅ​សិក្សា​ក្រៅប្រទេស​ជាដើម ។

៧. តម្លៃ ៖ ជា​ចុង​ក្រោយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ សូម​ពិចារណា​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៅ​ពេល​ជ្រើសរើស​សាលា​ឯកជន និង​រដ្ឋ ។ សាលារៀន​ឯកជន ថ្វី​ត្បិត​តែ​ពួក​គេ​អាច​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ ជា​រឿយ​ៗ​ផ្តល់​ឱកាស​សម្រាប់​ជំនួយ​ហិរញ្ញវត្ថុ ឬ​អាហារូបករណ៍​ផង​ដែរ ។ ម្យ៉ាងវិញទៀត សាលា​រដ្ឋ​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព ដោយ​មិន​គិតថ្លៃ​ផ្ទាល់ ប៉ុន្តែ​វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​អំពី​ការ​ចំណាយ​បន្ថែម​ផ្សេង​ទៀត​ផង​ដែរ ។ ឆ្លៀតពេល​គិតគូរ​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ថវិកា​គ្រួសារ​របស់​អ្នក និង​ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង ដើម្បី​សម្រេចចិត្ត​ជ្រើសរើស​សាលារៀន​សម្រាប់​កូន ៕ ប្រភព ៖ royaltx

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕