ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចិញ្ចឹម​កូន គឺ​ពិបាក​ណាស់ ប៉ុន្តែ​មាន​គន្លឹះ​ធ្វើ​ឱ្យងាយស្រួល​បាន !

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នកជា​ឪពុក​ម្តាយ មាន​ពេល​ខ្លះ​ក្នុង​ជីវិត អ្នក​អាច​មាន​អារម្មណ៍​ថា ការ​ចិញ្ចឹម​បីបាច់​កូន គឺជា​រឿង​មួយ​ពិបាក​ណាស់ ។ ការ​ចិញ្ចឹម​កូន​ពេល​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បន្ទុក​ការងារ​ច្រើន​ជាង​ភាព​សប្បាយ​រីករាយ ។…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​អ្នកជា​ឪពុក​ម្តាយ មាន​ពេល​ខ្លះ​ក្នុង​ជីវិត អ្នក​អាច​មាន​អារម្មណ៍​ថា ការ​ចិញ្ចឹម​បីបាច់​កូន គឺជា​រឿង​មួយ​ពិបាក​ណាស់ ។ ការ​ចិញ្ចឹម​កូន​ពេល​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បន្ទុក​ការងារ​ច្រើន​ជាង​ភាព​សប្បាយ​រីករាយ ។ ពិត​ណាស់ ឪពុក​ម្តាយ​គប្បី​មានការ​ទទួលខុសត្រូវ​ចំពោះ​កូន​រហូត​ដល់​ពួក​គេ​ក្លាយជា​មនុស្ស​ពេញវ័យ ដែល​ទាមទារ​ទាំង​កម្លាំង​ផ្លូវ​កាយ និង​កម្លាំង​ផ្លូវចិត្ត ។ ភាព​តានតឹង​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​រៀបចំ​កូន​ឱ្យទៅ​រៀន ការ​ជួយ​កិច្ចការ​ផ្ទះ​កូន និង​ការ​ធ្វើ​ការងារ​ខ្លួនឯង​ពី​ផ្ទះ​អាច​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម​កូន​កាន់តែ​លំបាក ។

តើ​ការ​ចិញ្ចឹម​កូន​ជា​អ្វី ? ការ​ចិញ្ចឹម​កូន​គឺ​ការ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​ការពារ និង​ការ​ថែទាំ ដើម្បី​ធានា​ដល់​ការ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ​រហូត​ដល់​ពេញវ័យ ។ ឪពុក​ម្តាយ​ត្រូវការ​ពេលវេលា ថាមពល និង​កម្លាំង​ផ្លូវចិត្ត​យ៉ាងច្រើន ដូច្នេះ​ការ​ចិញ្ចឹម​កូន​មិនមែន​ជា​ដំណើរការ​ងាយស្រួល​នោះ​ទេ ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​ការ​ចិញ្ចឹម​កូន​មាន​ភាព​ងាយស្រួល ? ទទួលស្គាល់​ថា ជំហាន​ដំបូង គឺ​ត្រូវ​ទទួលស្គាល់​ថា ការ​ចិញ្ចឹម​កូន គឺ​ពិបាក​ណាស់ នោះ​យើង​អាច​ទុក​ចោលការ​រំពឹង​ទុក​ដែល​មិន​ប្រាកដប្រជា​ដែល​ថា ការ​ចិញ្ចឹម​កូន​នឹង​ងាយស្រួល ។ វិធី​នេះ​ជំនួស​ឱ្យ​ការ​ធ្វើ​ជា​កំពូល​វីរបុរស យើង​អាច​នឹង​សុំ​ជំនួយ​មើលថែ​ទាំ​ខ្លួនឯង និង​ដាក់​សម្ពាធ​ខ្លួនឯង និង​កូន​តិចតួច​ជាង​មុន ។ ព្យាយាម​មិន​ឱ្យ​គ្រប់គ្រង​កូន​ខ្លាំង​ពេក ។ សូម​ចង​ចាំ​ថា ក្នុង​នាម​ឪពុក​ម្តាយ យើង​មិន​នៅ​ទី​នេះ​ដើម្បី​គ្រប់គ្រង​កូន​ទេ ។ យើង​ត្រូវ​បង្រៀន​ក្មេង​ៗ​ពី​របៀប​ដែល​ពួក​គេ​អាច​គ្រប់គ្រង​ខ្លួនឯង ដើម្បី​ក្លាយជា​មនុស្ស​ពេញវ័យ​ដែល​មាន​ផលិតភាព និង​ជោគជ័យ ។

ស្វែងរក​ព័ត៌មាន​អំពី​ការ​ចិញ្ចឹម​កូន​ដែល​អាច​ទុកចិត្ត​បាន ។ ការ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចិញ្ចឹម​កូន​ដែល​អាច​ទុកចិត្ត​បាន​នឹង​ជួយ​កាត់​បន្ថយ​បន្ទុក ឬ​ភាព​តានតឹង​របស់​ឪពុក​ម្តាយ ។ ព្យាយាម​យល់​ពី​កូន​របស់​អ្នក ការ​យល់​ច្បាស់​អំពី​កូន​របស់​អ្នក គឺជា​រឿង​សំខាន់​បំផុត​មួយ ដែល​អ្នក​ត្រូវ​រៀនសូត្រ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ។ សូម​ចង​ចាំ​ថា កុមារ​គ្រប់​រូប គឺ​ខុស​គ្នា ។ វិធី​មួយ​ដែល​អ្នក​អាច​យល់​ពី​កូន​របស់​អ្នក​បាន​កាន់តែ​ល្អ គឺ​ការ​សង្កេត​មើល​ពួក​គេ នៅ​ពេល​ពួក​គេ​គេង ញ៉ាំ ឬ​លេង ។

លើស​ពី​នេះ សូម​ចំណាយពេល​និយាយ​ជាមួយ​កូន​របស់​អ្នក និង​លើកទឹកចិត្ត​កូន​ឱ្យ​ចែករំលែក​ពី​អារម្មណ៍​របស់​ពួក​គេ ។ វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​យល់​ដឹង​អំពី​បរិយាកាស​ជុំវិញ​កូន​របស់​អ្នក ដូច​ជា សាច់ញាតិ មិត្តភក្តិ គ្រូបង្រៀន និង​សហគមន៍​ជាដើម ដោយសារ​បរិយាកាស​អាច​ប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​ពួក​គេ ៕ ប្រភព ៖ extension

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕