ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះអនុស្សរណៈលើភាពជាដៃគូជួយសង្គម

3 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ៖ មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ៖ មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​ចុះ​អនុស្សរណៈ​លើ​ភាព​ជា​ដៃគូ​ក្នុង​ការ​ព្យាបាល និង​វះកាត់​ជូន​អ្នកជំងឺ​បេះដូង ឆ្អឹងខ្នង ក្បាលជង្គង់ និង​ថង់​ទឹក​ប្រ​ម៉ាត់​ដោយ​ឥត​គិតថ្លៃ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ភាព​ជា​ដៃគូ​ជួយ​សង្គម​រវាង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដោយ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ផ្ដល់​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​កម្ពុជា កាលពីថ្ងៃ​ទី​ ១៩ ខែកញ្ញា ឆ្នាំ​ ២០២៤ មកនេះ លោក​សាស្ត្រាចារ្យ Attapoom Susupaus នាយក​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ ភ្នំពេញ ​បាន​ថ្លែង​ថា ការ​ចូលរួម​សហការ​រវាង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ​ភ្នំពេញ​ ជាមួយ​សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ជា​សមាគម​នេះ​បង្កើត​ឡើង​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​មន្ទីរពេទ្យ​ផង​ដែរ ដើម្បី​រួមចំណែក​ជាមួយ​សមាគម ​។ លោក​សាស្ត្រាចារ្យ​គូសបញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA នា​ថ្ងៃនេះ ខាង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ​ភ្នំពេញ នឹង​ជ្រើសរើស​យក​បញ្ជី​ឈ្មោះ​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​វះកាត់​ក្នុង​មន្ទីរពេទ្យ​របស់​យើង​ដើម្បី​ធ្វើការ​វះកាត់ និង​ព្យាបាល​ជូន​អ្នកជំងឺ​ ។

លោក​សាស្ត្រាចារ្យ​ក៏​បាន​រម្លឹក​ផង​ដែរ​ថា មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ធ្លាប់​បាន​សហការ​ជាមួយ​សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA កាលពី​ឆ្នាំ​ ២០២០ កន្លង​មកនៅ​ក្នុង​ការ​នាំ​អ្នកជំងឺ​ពី​ខាង​មូលនិធិ​មក​ធ្វើការ​វះកាត់​ទាក់ទង​នឹង​បញ្ហា​បេះដូង ហើយ​សម្រាប់​លទ្ធផល​នៃ​ការ​វះកាត់ គឺ​ទទួល​បាន​លទ្ធផល​ល្អ​ដែល​មានការ​ទទួលស្គាល់ និង​កោតសរសើរ​ពី​សំណាក់​ប្រជាជន​កម្ពុជា​យើង​ ។ លោកនាយក​មន្ទីរពេទ្យ​បាន​បន្ថែម​ថា ​៖ «​សម្រាប់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​វះកាត់​លើក​នេះ គឺ​យើង​មិន​បាន​ផ្ដោត​តែ​លើ​ការ​វះកាត់​បេះដូង​តែ​មួយ​មុខ​នោះ​ទេ គឺ​យើង​ផ្ដោត​លើ​ការ​វះកាត់​ជំងឺ​ទូទៅ រួម​មាន ឆ្អឹងខ្នង ក្បាលជង្គង់ ហើយ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ថង់​ទឹក​ប្រ​ម៉ាត់​ផង​ដែរ​» ​។ លោកនាយក​មន្ទីរពេទ្យ​បាន​អះអាង​ថា តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នេះ សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA នឹង​ធ្វើការ​ជ្រើសរើស​ឈ្មោះ​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​មក​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ក្រោយ​ពី​ធ្វើការ​វះកាត់​រួច មន្ទីរពេទ្យ​នឹង​រាយការណ៍​ទៅ​ខាង​សមាគម​វិញ​អំពី​លទ្ធផល និង​កា​រវិ​វ​ឌ្ឍ​នៃ​ជំងឺ​របស់​អ្នកជំងឺ​ទាំង​អស់នោះ​ ។

លោក​សាស្ត្រាចារ្យ Attapoom Susupaus បន្ត​ទៀត​ថា ការ​រួម​សហការ​គ្នា​រវាង​សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA និង​មន្ទីរពេទ្យ​រ៉ូ​យា​ល់​ភ្នំពេញ គឺជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ដែល​អាច​រួមចំណែក​គ្នា​ដើម្បី​ផ្ដល់​សេវា​ព្យាបាល​ឱ្យ​ល្អ​ប្រសើរ​ដល់​ប្រជាជន​កម្ពុជា​ ។ ចំពោះ​អ្នកជំងឺ​ដែល​សមាគម​មូលនិធិ​ក្រុម​គ្រូពេទ្យ TYDA បា​នប​ញ្ចូ​ន​មក​កាន់​មន្ទីរពេទ្យ​រ៉ូ​យា​ល់​ភ្នំពេញ គឺ​មិន​មានការ​បង់ថ្លៃ​ព្យាបាល​នោះ​ទេ ​។ លោក​សាស្ត្រាចារ្យ​បាន​សង្កត់ធ្ងន់​ថា សម្រាប់​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ខាង​មន្ទីរពេទ្យ​នឹង​ធ្វើ​ជា​បន្ដបន្ទាប់ ដោយ​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ។

ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ី​ផា​ន់​ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​អនុស្សរណៈ​នេះ​មាន​ផលប្រយោជន៍​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ព្យាបាល និង​វះកាត់​ឥត​គិតថ្លៃ ដោយ​អ្នកជំងឺ​ទទួល​បានការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ TYDA ហើយ​យើង​បញ្ជូន​អ្នកជំងឺ​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​នេះ​ដោយ​ឥត​គិតថ្លៃ​។ តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នេះ អ្នកជំងឺ​ធ្ងន់ធ្ងរ​យើង​អាច​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ហើយ​ធ្វើ​ឱ្យ​ក្រុម​គ្រូពេទ្យ TYDA អាច​ពង្រីក​វិសាលភាព​នៃ​ការ​ព្យាបាល​ជំងឺ​បន្ថែម​ទៀត ។

លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ដែរ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​សុខទុក្ខ​ចំពោះ​សុខភាព និង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​បង្ក​លក្ខណៈ​ងាយស្រួល​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដល់ទី​កន្លែង ។ ជាក់ ស្ដែង​តាម​រយៈ​ការ​យកចិត្ត​ទុក្ខ​ដាក់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បានឱ្យ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​របស់​សមាគម​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​។ លោក​វរ​ជ្ជ​បណ្ឌិត​បាន​បន្ដ​ថា ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ជួយ​សង្គម​ជាមួយ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ នៅ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ត្រូវ​វះកាត់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​នឹង​បញ្ជូន​មក​វះកាត់​នៅ​មន្ទីរពេទ្យ​ដោយ​ឥត​គិតថ្លៃ ​។

លោក​វេជ្ជបណ្ឌិត​បាន​ចាត់​ទុក​ការ​ចុះ​អនុស្សរណៈ​នេះ​មាន​សារសំខាន់​ណាស់ ព្រោះថា ​រាល់ពេល​ដែល​ក្រុម​គ្រូពេទ្យ TYDA ចុះ​ទៅ​ព្យាបាល នៅ​ពេល​មាន​ករណី​ធ្ងន់ធ្ងរ យើង​តែងតែ​បញ្ជូន​មក​ភ្នំពេញ​ដោយ​មាន​ដៃគូ​សហការ​ជា​ច្រើន​ពី​មន្ទីរពេទ្យ​រដ្ឋ ដែល​យើង​អាច​បញ្ជូន​អ្នកជំងឺ​ទៅ ។ ទន្ទឹម​នេះ ក្រុម​គ្រូពេទ្យ TYDA យើង​អាច​ពង្រីក​វិសាលភាព​ដោយ​អាច​បញ្ជូន​អ្នកជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​កាន់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នេះ​ ។

សូម​ជម្រាប​ជូន​ថា ការ​ចុះ​អនុស្សរណៈ​យោគ យល់​គ្នា រវាង មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) នេះ ដោយ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ផ្ដល់​ការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​កម្ពុជា និង​អ្នកជំងឺ​ដែល​ត្រូវធ្វើ​វះកាត់ ដូច​ជា​ការ​វះកាត់​បិត​ប្រើស​បេះដូង​ថត​ខាងក្រោម ​(Closure ASD, valve surgery) ការ​ថត​ឆ្លុះ​សរសៃឈាម​បេះ និង​ដាក់​ស្តែ​ន​(CAG+ PCI ) វះកាត់​ទ្រនាប់​ឆ្អឹង (​ឌឹ​ស​) ដោយ​ការ​ចោះ​(Microdissectomy) ការ​វះ​ការ​សរសៃពួរ​ផ្នែក​ខាង​មុខ ​(ACL Reconstruction) ការ​វះកាត់​ដើម្បី​ភ្ជាប់​សរសៃឈាម និង​សរសៃ​វ៉ែន​ (AVF) និង​ការ​វះកាត់​ថង់ទឹកប្រមាត់​ដោយ​ការ​ចោះ ​(Lap cholecystectomy) ៕ អត្ថបទសហការ