ឃើញផ្ទាល់ ប៉ះផ្ទាល់ ! កំពូលរថយន្ត All-New Toyota Land Cruiser 250 ពិតជាអស្ចារ្យខ្លាំង ណាស់
រាជធានីភ្នំពេញ ៖ ថ្មីទៀតហើយ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំឥឡូវនេះបានមកដល់ហើយ ! គឺរថយន្ត All-New Toyota Land Cruiser…
រាជធានីភ្នំពេញ ៖ ថ្មីទៀតហើយ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំឥឡូវនេះបានមកដល់ហើយ ! គឺរថយន្ត All-New Toyota Land Cruiser…
រាជធានីភ្នំពេញ ៖ ថ្មីទៀតហើយ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំឥឡូវនេះបានមកដល់ហើយ ! គឺរថយន្ត All-New Toyota Land Cruiser 250 ឆ្នាំ 2025 ដោយបានបង្ហាញវត្តមាននៅប្រទេសកម្ពុជា ក្នុងថ្ងៃនេះតែម្តង ហើយលោកអ្នកបានឃើញផ្ទាល់ និងប៉ះផ្ទាល់លើកំពូលរថយន្ត All-New Toyota Land Cruiser 250 ដែលមកជាមួយរូបរាងថ្មីទាំងស្រុង ព្រមទាំងបច្ចេកវិទ្យាទំនើបបំផុត ! ហើយវាពិតជាប្លែកភ្នែក និងអស្ចារ្យខ្លាំងណាស់ពេលបើកបរនៅលើដងផ្លូវ គ្រប់ស្ថានភាពផ្លូវ ។
លោកអ្នកដឹងទេ ! ពេលបានឃើញផ្ទាល់ និងប៉ះផ្ទាល់រថយន្ត All-New Toyota Land Cruiser 250 ឆ្នាំ 2025 នេះពិតជាមានអំណាចណាស់ ស័ក្តិសមជាកំពូលរថយន្តសម័យទំនើបពិតប្រាកដមែន ! អ្វីដែលជាចំណុចសំខាន់នៃរថយន្តនេះ គឺមានប្រភេទម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង ៤ (4WD) ។ ចំពោះប្រភេទម៉ាស៊ីនម៉ាស៊ូត គឺម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង ៤ (4WD) ផងដែរ ។
អ្វីដែលធ្វើឱ្យអ្នកបានឃើញ បានប៉ះផ្ទាល់ទប់អារម្មណ៍ស្ទើរមិនបាននោះ គឺការរចនាផ្នែកខាងក្រៅដោយត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម ។
កាន់តែពិសេសអស្ចារ្យថែមទៀតនោះ គឺការរចនាផ្នែកខាងក្នុងមានបំពាក់មកជាមួយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសំឡេងប្រភេទ JBL ចំនួន ១៤គ្រាប់, មានកន្លែងសាកថ្មឥតខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម ។
រឹតតែជឿរជាក់ និងមានទំនុកចិត្តខ្ពស់បន្ថែមទៀតនោះ គឺប្រព័ន្ធជើងក្រោមតែម្តងដោយបំពាក់មកជាមួយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹងនៅផ្នែកខាងក្រោយ ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ (Rear Torque Sensing LSD) ផងដែរ ។
ហើយអ្វីដែលបងប្អូនអតិថិជនចង់ដឹងខ្លាំងបំផុតនោះគឺតម្លៃ ដែលប្រភេទម៉ាស៊ីនសាំង តម្លៃ 150,000$ និងប្រភេទម៉ាស៊ីនម៉ាស៊ូតតម្លៃ 155,000$ តម្លៃទាំងនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍លើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំងផងដែរ ។
កុំភ្លេចអញ្ជើញចូលរួមទស្សនាទាំងអស់គ្នាដើម្បីបានឃើញផ្ទាល់ ប៉ះផ្ទាល់កំពូលរថយន្ត All-New Toyota Land Cruiser 250 នៅស្តង់ពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី ២០ ដល់ ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកក់រថយន្ត ដូចខាងក្រោមនេះ ៖
📞ផ្នែកលក់អនឡាញ ៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439 / 017 222 451
📞សាខាទឹកថ្លា ៖ 017 222 955
📞សាខាបឹងកេងកង ៖ 017 333 730
📞សាខាទួលសង្កែ ៖ 017 333 011
📞សាខាមានជ័យ ៖ 017 222 389
📞សាខាខេត្តសៀមរាប ៖ 017 222 557
📞សាខាខេត្តបាត់ដំបង ៖ 017 333 241
📞សាខាខេត្តកំពង់ចាម ៖ 017 222 049
📞ផ្នែកលក់ក្រៅ ៖ 017 222 407 / 017 222 386 / 017 222 937
📞ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437
ឬតាមរយៈ ៖ Telegram Channel: https://t.me/toyotacambodiakh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ