ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រំភើបស្រក់ទឹកភ្នែក ! កូនស្រី ប៉ែន ចំរុង ត្រូវបានសម្ដេចតេជោ ធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយក្នុងថ្ងៃពិសេស !

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អ្នកគាំទ្រសម្ដែងការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកូនស្រីបង្កើតរបស់ពិធីករដ៏ល្បីឈ្មោះកម្ពុជា លោក ប៉ែន ចំរុង ត្រូវបានសម្ដេចតេជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ អ្នកគាំទ្រសម្ដែងការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកូនស្រីបង្កើតរបស់ពិធីករដ៏ល្បីឈ្មោះកម្ពុជា លោក ប៉ែន ចំរុង ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយនេះដាក់ ក្នុងថ្ងៃខួបកំណើត ខណៈថ្មីៗនេះលោកបានធ្វើកម្មវិធីដ៏ធំ និងសំខាន់មួយ ដោយបានអញ្ចើញភ្ញៀវចូលរួមសុទ្ធតែអ្នកសិល្បៈដូចជា តារាចម្រៀង តារាសម្ដែង សិល្បករ សិល្បៈការិនី រួមទាំងបុគ្គលល្បីក្នុងប្រទេសយ៉ាងច្រើនកុះករមកចូលរួមផងដែរ ។

ជាការពិតណាស់ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ លោក ប៉ែន ចំរុង ដែលជាពិធីករដ៏មានប្រជាប្រិយភាពលំដាប់ជួរមុខបានធ្វើកម្មវិធីដ៏ពិសេសចំនួន ៣ ក្នុងថ្ងៃតែមួយ ក្នុងនោះរួមមានកម្មវិធីសម្រាប់រូបលោកក្នុងការរួមដំណើរលើវិស័យសិល្បៈ ដើម្បីជាការរំលឹកពីជិវិតតស៊ូក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅនេះ ។ កម្មវិធីមួយទៀត គឺពិធីសិរីមង្គលបង្កក់ និងខួបកំណើតកូនស្រីទាំង ២ របស់លោក ដែលកូនស្រីបងឈ្មោះ ចំរុង បេឡា ជុតិម៉ា និងកូនប្អូនឈ្មោះ ចំរុង សោម៉ា ម៉ានីណា ជាពិសេសគឺបង្ហាញពីការដឹងគុណ និងអរគុណដល់អ្នកដែលបានជួយផ្ដល់កំណើតដល់រូបលោក ព្រមទាំងបង្ហាញពីអាជីវកម្មថ្មីរបស់លោកដែលទើបនឹងចាប់ផ្តើមផងដែរ ។

ពិធីករល្បីឈ្មោះរូបនេះ បានសម្ដែងនូវការអរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់បានអញ្ចើញចូលរួមកម្មវិធី ដើម្បីទទួលបាច់ផ្កាព័រជ័យ ដែលជាបាច់ផ្កាអរគុណ និងដឹងគុណ គឺផ្កាម្លិះឈូក ហើយលោកក៏បានអរគុណដល់បងប្អូនមិត្តភ័ក្តិក្នុងរង្វង់សិល្បៈទាំងអស់ ដែលបានមកចូលរួមក្នុងថ្ងៃដ៏ពិសេសនេះ ។ ដោយក្ដីរំភើប និងសប្បាយរីករាយ តារាប្រុសរូបនេះបានរៀបរាប់យ៉ាងដូច្នេះថា «ជាដំបូងខ្ញុំសូមអរគុណ និងដឹងគុណដល់សម្ដេចពុកតេជោ ហ៊ុន សែន និងសម្តេចម៉ែ ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ឈ្មោះឲ្យកូនខ្ញុំឈ្មោះចំរុង សោម៉ា ម៉ានីណា និងជាពិសេសតំណាងដ៏ខ្ពង់ខ្ពស់អ្នកម្ដាយចិត្តធម៌ ហ៊ុន ស៊ីណាត ដែលបានអញ្ចើញចូលរួមកម្មវិធី ដើម្បីទទួលបាច់ផ្កាពរជ័យ ដែលជាបាច់ផ្កាអរគុណ និងដឹងគុណ ជាពិសេសអរគុណដល់បងប្អូនក្នុងរង្វង់សិល្បៈដែលបានមកចូលរួមក្នុងកម្មវិធីមួយនេះ» ។

ជាមួយគ្នានេះលោក ប៉ែន ចំរុង ក៏បានថ្លែងអំណអរគុណដល់មនុស្សសំខាន់ៗ ក៏ដូចជាអ្នកមានគុណដែលបានជួយជ្រោមជ្រោងលោកក្នុងវិស័យសិល្បៈ ក្នុងនោះរួមមានដូចជា អ្នកនាង ខាត់ សុឃីម, អ្នកស្រី ពាន់ ភួងបុប្ជា, លោក គួច ខេវិន, លោក គឹម ហេង, លោក យ៉ុង នីដារ៉ូ, ឯកឧត្ដម ជិន ម៉ាលីន, ឯកឧត្ដមបណ្ឌិត អេង សុគន្ធា, អ្នកស្រី ម៉ម សុម៉ាលី, លោក តាន់ គឹមសួរ, សោម ធីសែន, ហ្វៃ សំអាង, យុគ ចិន្តា និងនៅមានមនុស្សសំខាន់ៗជាច្រើនអ្នកទៀតផងដែរ ។ 

ពិធីកររូបនេះបានរៀបរាប់បន្តថា ចំពោះកម្មវិធីដ៏សម្បូរសប្បាយរហូតមានការលាន់មាត់សរសើរគ្រប់គ្នានេះ គឺមានការឧបត្ថមគាំទ្រពី Event Power Team ដែលជាបណ្ដុំសេវាកម្ម One Stop Service ដែលមានដូចជា ៖ ទី ១ លោក ស៊ុម ស៊ីណា ជាម្ចាស់ស្ថាបនិកផ្ទាល់របស់ក្រុមហ៊ុន ចម្រើនមង្គល (Chamreun MongKul) បម្រើសេវាកម្មដឹកនាំនិងប្រឹក្សាយោបល់ក្នុងពិធីទាំងមូលសេវាពិធីការ បម្រើភេសជ្ជៈ ចាប់ទឹកកតុបតែងផ្កាស្រស់ផ្កាជ័រ គ្រប់កម្មពិធី ជាមួយបទពិសោធន៍យូរឆ្នាំ ។

ទី ២ លោក គី ចាន់ថុល ដែលជាម្ចាស់ក្រុមហ៊ុន Ky Chanthol Air-con មានបម្រើសេវាកម្មរៀបចំតុបតែង រោងតូចធំគ្រប់ប្រភេទ ម៉ាស៊ីនត្រជាក់ កង្ហារ ម៉ាស៊ីនភ្លើង ក្តាពីសព្រំ បន្ទប់ទឹកចល័តប្រកបដោយផាសុខភាព និងទំនុកចិត្ត ។ ទី ៣ លោក អាចារ្យភក្ដី ដែលមានបទពិសោធន៍យូឆ្នាំក្នុងការដឹកនាំ រៀបចំកម្មពិធី សាសនា ទំនៀមទំលាប់ ប្រពៃណី និងកម្មពិធីផ្សេងៗជាច្រើនទៀត ដែលបានរៀបចំសែនព្រេងជូនជីដូនជីតានៅពេលព្រឹកយ៉ាងក្បោះក្បាយផងដែរ ។ ទី ៤ TRS.Media Event បានឧបត្ថមគាំទ្រ និងផ្ដល់ជូននូវសេវាថតនឹងកាត់តរវីដេអូ Pre Wedding និងវីដេអូឡាយ ។ ទី ៥ លោក សុខ រ៉ាស៊ី បានឧបត្ថមគាំទ្រខាងភ្លើង និងឆាក ។ ទី ៦ ក្រុមហ៊ុន 4U Media សេវាកម្មថតវីដេអូ និងរូបសន្លឹកដ៏ស្រស់ស្អាត និងជាអ្នកបង្កើត Content Video ប្លែកៗល្អៗ ។ ទី ៧ លោក ម៉ែន វីរៈ, ចុងភៅចល័ត ម៉ែន នួន ម្ហូបឆ្ងាញ់ពិសារ ។ កញ្ចប់ពិសេសចុងក្រោយគឺ សេវាកម្មរៀបចំការប្រគំតន្រ្តីគ្រប់កម្រិតដ៏ពីរោះរណ្តំ និងមានកញ្ចប់សេវាកម្មផ្សេងៗទៀតជាច្រើន ដែលមានតម្លៃសមរម្យ ប្រកបទៅដោយគុណភាព ភាពសប្បាយរីករាយ និងទំនុកចិត្តគឺ Chamrong Entertainment Agency (CEA) ។

លោក ប៉ែន ចំរុង បានថ្លែងអំណអរគុណ និងដឹងគុណដល់ម្ចាស់ឧបត្ថមគាំទ្រខាងលើទាំងអស់ដែលបានចូលរួមជួយជ្រោមជ្រែង និងបង្កើតឲ្យមានកម្មវិធីដ៏ពិសេសមួយនេះឡើង ហើយពិធីកររូបនេះ សូមទទួលស្គាល់ថា ការរៀបចំពិធីខួបកំណើតសម្រាប់កូនស្រីទាំងពីរនៅក្នុងថ្ងៃនោះ គឺទទួលបានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន បើតាមសមត្ថភាព គឺលោកមិនអាចរៀបចំកម្មវិធីនេះឡើងបានឡើយ ។ ចំណែកភរិយាលោក ប៉ែន ចំរុង វិញរំភើបស្ទើរស្រក់ទឹកភ្នែកនៅពេលដែលឃើញស្វាមីរៀបចំកម្មវិធីនេះឡើងយ៉ាងធំដុំ និងនឹកស្មានមិនដល់ ពីព្រោះដើមឡើយនិយាយគ្នាថា ធ្វើតូចតាចប៉ុណ្ណោះ តែជាក់ស្តែងហួសពីការរំពឹងទុក ៕ អត្ថបទសហការ