ខេត្តកំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរដែនដីត្រូវតាមស្ថានភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានឲ្យបានជាប្រចាំដោយមិនត្រូវទុកឲ្យប្រជាជនយើងណាម្នាក់រងគ្រោះដោយសារខ្វាតខាតស្បៀងអាហារនោះឡើយ ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរីក្នុងពិធីចែកអំណោយជូនដល់គ្រួសា ខ្វះខាតស្បៀងចំនួន ២០០ គ្រួសារ រស់ក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលប្រារព្វនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៤ នាវត្តតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ។
នៅក្នុងឱកាសនោះដែលោកជំទាវ បណ្ឌិត ជា សិរី បានស្នើឲ្យបងប្អូនប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនារដូវវស្សានេះផងដែរព្រោះរដូវនេះងាយរងការញ៉ាំញ៉ីពីងម្ងឺឆ្លងផ្សេងៗណាស់ ពិសេសលើកុមារតូចៗ។ជាមួយគ្នានេះដែរលោកជំទាវបណ្ឌិត ជា សិរី បានស្នើឲ្យប្រជាជនយើងត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិង គណបក្សប្រជាជនកម្ពុជា ដែលកន្លងមកនេះតែងតែរស់នៅរួមសុខរួមទុក្ខជាមួយយើងជានិច្ចទោះក្នុងកាលះទេសះណាក៏ដោយ។ជាក់ស្ដែងរាល់សមិទ្ធផលក្នុងខេត្តកំពង់ធំនិយាយជារួមនឹងនិយាយដោយឡែកក្នុងស្រុកសន្ទុកតើយើងទទួលបានសមិទ្ធផលនិងការអភិវឌ្ឍអ្វីខ្លះពីការខិតខំក្រោមការដឹកនាំពីសំណាក់ឆសម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនក្នុងនោះក៏មានការយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់ឯកឧត្ដម បណ្ឌិត ជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា ផងដែរទាំងនេះជាសក្ខីភាពមិនអាចបំភ្លេចបានឡើយ ។
ខណៈនោះដែរ លោកជំទាវ បណ្ឌិត ជា សិរី បានសំណូមដល់ប្រជាជនយើងឲ្យបន្តគាំទ្រលើការដឹកនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណ្ណាត្តិទី៧ផងដែរដើម្បីរួមគ្នាអភវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យ។ហើយសំខាន់ទៀតនោះការសាមគ្គីផ្ទៃក្នុងជាតិឲ្យបានរឹងមាំដើម្បីការពារសន្តិភាពឲ្យបានគង់វង្សព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើងបើគ្មានសន្តិភាពប្រទេសជាតិក៏មិនមានអាចរីកចំរើននិងរស់នៅបានសុខសាន្តបានដែរ ។ អំណោយដែលលោក ជំទាវបណ្ឌិត ជា សិរីនាំយកទៅចែកជូនប្រជាជនខ្វះខាតទាំង២០០គ្រួសារនាពេលនោះមួយគ្រួសារៗមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ